សង្រ្គាមនៅមជ្ឈិមបូព៌ា

ប្រមុខ UN ថ្កោលទោសការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា


អគ្គលេខាធិការសហប្រជាជាតិ លោក អង់តូញ៉ូ ហ្គូធឺរ៉េស បាននិយាយកាលពីថ្ងៃពុធថា លោកពិតជារន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការបំផ្ទុះនៅមន្ទីរពេទ្យមួយនៅតំបន់ហ្កាហ្សាដែលបានសម្លាប់មនុស្សរាប់រយនាក់ និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពនេះ។ ការបំផ្ទុះនេះបានធ្វើឱ្យមេដឹកនាំប៉ាឡេស្ទីនលុបចោលកិច្ចប្រជុំជាមួយលោក បៃដិន នៅទីក្រុងអាម៉ាន់នៅប្រទេសហ្ស៊កដានី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សង្រ្គាមនៅមជ្ឈិមបូព៌ា
ដោយ

មន្ត្រីប៉ាឡេស្ទីន បាននិយាយថា កងទ័ពរបស់អ៊ីស្រាអែល គឺជាអ្នកវាយប្រហារទៅលើមន្ទីរពេទ្យ អាល់ អាលី អាល់អារ៉ាប៊ី នៅក្នុងទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្សប្រហែល៥០០នាក់ ហើយរដ្ឋមន្ត្រីសុខាភិបាលរបស់អាជ្ញាធរប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែល ថា បានបង្ក«ការសម្លាប់រង្គាល» ប៉ុន្តែប្រទេសអ៊ីស្រាអែល បានបដិសេធចំពោះការវាយប្រហារទៅលើមន្ទីរពេទ្យនេះដោយបានចោទក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីនថា បានវាយប្រហារខុសគោលដៅទៅលើមន្ទីរពេទ្យនេះ។

ថ្លែងនៅក្នុងពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវនៅទីក្រុងប៉េកាំង លោក ហ្គូធឺរ៉េស បានថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយលោកបានអំពាវនាវឱ្យមានបទឈប់បាញ់ បើកជំនួយសម្រាប់មនុស្សធម៌ជាបន្ទាន់ និងសូមឱ្យភាគីអ៊ីស្រាអែល និងក្រុមហាម៉ាស ធ្វើការ«បន្ធូរបន្ថយទុក្ខលំបាករបស់មនុស្ស»។

ហើយមុនពេលធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង លោក ហ្គូធឺរ៉េស ក៏បានអំពាវនាវដល់ក្រុមហាម៉ាសឱ្យដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងសូមឱ្យអ៊ីស្រាអែលបើកផ្លូវសម្រាប់ការនាំយកជំនួយមនុស្សធម៌ភ្លាមៗទៅកាន់តំបន់ហ្គាហ្សាផងដែរ។

ការវាយប្រហារមន្ទីរពេទ្យនេះបានកើតឡើងនៅមុនពេលមួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដែលគ្រោងនឹងទៅដល់ទឹកដីអ៊ីស្រាអែល កាលពីថ្ងៃពុធ ហើយលោក បៃដិន ក៏បាននិយាយនៅមុននេះដែរថា លោកខឹងសម្បារ និងសោកស្ដាយយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយលោកបានប្រាប់ឱ្យក្រុមសន្តិសុខជាតិរបស់លោកប្រមូលព័ត៌មាន ដើម្បីរកមូលហេតុពិតប្រាកដនៃការផ្ទុះនេះ។

ចំណែកប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ះមូត អាបាស បានហៅការបំផ្ទុះនេះថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម និងការសម្លាប់រង្គាល»។ ចំណែក លោក រីយ៉ាត ម៉ាន់សួរ (Riyad Mansour) តំណាងប៉ាឡេស្ទីនប្រចាំសហប្រជាជាតិ បានជំរុញឱ្យលោក បៃដិន ប្រាប់អ៊ីស្រាអែលថា«ល្មមគ្រប់គ្រាន់ហើយ» និងជំរុញឱ្យបញ្ឈប់«ការសម្លាប់រង្គាលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន»តទៅទៀត។

លោក ម៉ាន់សួរ បានបន្ថែមថា ប្រទេសហ្ស៊កដានី បានលុបចោលកិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើនៅទីក្រុងអាម៉ាន់ កាលពីថ្ងៃពុធជាមួយលោក បៃដិន និងមេដឹកនាំរបស់អេហ្ស៊ីប និងប៉ាឡេស្ទីន ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា។

សូមបញ្ជាក់ថា មកដល់ពេលនេះពលរដ្ឋប៉ាឡេស្ទីនយ៉ាងតិច៣ពាន់នាក់ បានស្លាប់ដោយសារតែជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ប៉ាឡេស្ទីន ក្នុងរយៈពេល១១ថ្ងៃមកនេះ ខណៈដែលខាងអ៊ីស្រាអែលវិញស្លាប់ជាង១ពាន់៣រយនាក់៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


UN បារម្ភពីជោគវាសនាពលរដ្ឋប៉ាឡេស្ទីន ដែលជាប់គាំងនៅតំបន់ហ្គាហ្សា

ព័ត៌មាន
ខណៈមានការកើនឡើងនៃការសង្គ្រោះបន្ទាន់ផ្នែកសុខភាព និងការបាត់បង់ជីវិតដ៏គួរឱ្យភ្ញាក់ផ្អើលនោះ ភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រម…

តើលោក ពូទីន បានពិភាក្សាអ្វីខ្លះជាមួយមេដឹកនាំអាស៊ាន ចំនួន៣ប្រទេស នៅប៉េកាំង?

ព័ត៌មាន
នៅក្នុងដំណើរក្រៅប្រទេសជាលើកដំបូងចាប់តាំងពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែន លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបពិភាក្សាការងារជាមួយថ្នាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ