ទឹកស្អាត

ក្រសួងឧស្សាហកម្ម៖ រាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើជាង ១លានម៉ែត្រគីបក្នុងមួយថ្ងៃ ចាប់ពីចុងឆ្នាំ២០២៤ ដល់២០៣០


មន្រ្តីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា គម្រោងសាង សង់រោងចក្រទឹកស្អាត៣ជំហានទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ថែមពីលើរោងចក្រចំនួន ៤ដែលមានស្រាប់ នោះអាចធានានូវការផ្គត់ផ្គង់ទឹកស្អាតគ្រប់តំបន់ក្នុងរាជធានីភ្នំពេញបាន ១លានម៉ែត្រគីបក្នុងមួយថ្ងៃ ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំក្នុងឆ្នាំ២០៣០។
ក្រសួងឧស្សាហកម្ម៖ រាជធានីភ្នំពេញនឹងមានទឹកស្អាតប្រើជាង ១លានម៉ែត្រក្នុងមួយថ្ងៃ ចាប់ពីចុងឆ្នាំ២០២៤ ដល់២០៣០

លោក សោម សិទ្ធ​ ប្រធាននាយកដ្ឋាន​បញ្ញត្តកម្ម​ទឹកស្អាត នៃក្រសួង​ឧស្សាហកម្ម បានឲ្យដឹងថា ដោយសារ​មានកាត់​ផ្នែកខ្លះ​នៃខេត្តកណ្តាល​មក​រាជធានីភ្នំពេញ ទើបនាំឲ្យ​តម្រូវការ​នៃការប្រើប្រាស់ទឹក​ក្នុងរាជធានីភ្នំពេញ​មានការកើន​ឡើង។​

លោកនិយាយថា «រដ្ឋាករទឹកស្វយ័ត​បានធ្វើការកែ​លម្អផែនការ​មេ​របស់គាត់​រហូតដល់ ២ដងហើយ ក៏ប៉ុន្តែចុងក្រោយនេះ តាមផែនការ​របស់គាត់ គាត់កំពុងតែ​ធ្វើការសាងសង់​រោងចក្រ​ផលិតទឹកស្អាតថ្មី​មួយទៀត​នៅបាក់ខែង ដែលមាន​សមត្ថភាព​ផលិត​ប្រហែលជិត ២០ម៉ឺន​ម៉ែត្រគីប»។

លោក សោម សិទ្ធ​ ប្រធាននាយកដ្ឋាន​បញ្ញត្តកម្ម​ទឹកស្អាត នៃក្រសួង​ឧស្សាហកម្

លោកបានបន្ថែមថា «ក៏ប៉ុន្តែអ្វីដែលជា​ផែនការ​របស់គាត់ហ្នឹង គាត់មាន​២ដំណាក់កាលធំៗ ដំណាក់ទី១នោះ​គឺជិត​២០ម៉ែត្រគីបនៅបាក់ខែងហ្នឹង និងដំណាក់ទី២​ នៅបាក់​ដដែល​គឺជិត ២០ម៉ែត្រគីបទៀត។ ម្យ៉ាងបច្ចុប្បន្ន​គាត់មាន​គម្រោងមួយទៀត​ដែលខាង​ជប៉ុនគាត់ជួយហ្នឹងគឺ ខាងតាខ្មៅ ដែលមាន​សមត្ថភាព​ផលិតទឹកស្អាត​ ៣ម៉ឺន​ម៉ែត្រគីបទៀត អញ្ចឹងបើជំហាន​ទាំង៣​ហ្នឹង​បូកចូលគ្នា​ជាមួយ​អាចាស់ទៅ មានសមត្ថភាព​ផលិត​ប្រហែលជា ១លានម៉ែត្រគីប គឺអាចធានា​បានការផ្គត់ផ្គង់​រហូតដល់​ឆ្នាំ២០៣០»។

យ៉ាងណាមិញ បច្ចុប្បន្ននេះ នៅតែមាន​បញ្ហាខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ជាពិសេសនៅតំបន់​ជាយក្រុង ដោយពលរដ្ឋ​ខ្លះ​បាន​រអ៊ូរទាំ​ថា មាន​ពេលខ្លះ​គ្មានទឹកប្រើសូម្បីមួយ​ដំណក់ក៏មានដែរ។ កន្លងទៅនេះ រដ្ឋាករទឹក​ស្វយ័តក្រុងភ្នំពេញ ក៏ធ្លាប់​បានអំពាវនាវ​ឲ្យពលរដ្ឋ​ទាំងក្នុង​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជួយសន្សំ​សំចៃទឹកស្អាត ដោយតម្រូវការ​ទឹកស្អាត​កើនឡើង​ប្រមាណ ៧០០.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈដែល​រោងចក្រ​ផលិតទឹក​ស្អាតចំនួន​៤ របស់រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ​អាចផលិតបានតែ ៦០០.០០០ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃប៉ុណ្ណោះ។ ការអំពាវនាវឲ្យ​ចូលរួម​សន្សំសំចៃទឹក​នោះ តាមរយៈការចូលរួម កាត់បន្ថយ​ការសម្អាតផ្ទះ កាត់បន្ថយ​ការស្រោចសួនច្បារ និងលាងរថយន្តជាដើម ដើម្បីអាច​ឲ្យ​ចែករំលែក​ទឹកស្អាត​ឲ្យដល់​ពលរដ្ឋ​ដទៃទៀត ជាពិសេស​នៅតំបន់​ជាយក្រុង។

សូមបញ្ជាក់ថា សព្វថ្ងៃនេះ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ​មានរោងចក្រ​ផលិតទឹកស្អាត​ចំនួន៤ហើយ ហើយកំពុងតែ​បន្តសាងសង់បន្ថែម​នូវរោងចក្រ​ផលិតទឹក​ស្អាតថ្មី​បន្ថែម​មួយទៀត​នៅបាក់ខែង សម្រាប់ផ្គត់ផ្គង់​ពលរដ្ឋនៅ​ក្នុងរាជធានីភ្នំពេញផង និងក្រុងតាខ្មៅផង ដែលរោងចក្រថ្មីនេះ នឹងអាច​ផលិត​ទឹកស្អាត​បាន ៣៩០.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៣ ៕

None



អត្ថបទបន្ទាប់


កម្ពុជាមានរោងចក្របង្កើតថ្មីចំនួន ៧៧រោងចក្រ ត្រីមាសទី១ឆ្នាំនេះ ទោះមានវិបត្តិកូវីដ១៩

តាមរបាយការណ៍បច្ចុប្បន្នភាពនៃវិស័យឧស្សាហកម្ម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា នៅក្នុងត្រីមា…

ចិននឹងផ្ដល់លុយ ៣០លានដុល្លារថែមទៀត ដល់អង្គការ WHO ក្រោយពីអាមេរិកប្រកាសបង្កកការផ្ដល់មូលនិធិដល់អង្គការនេះ

ប្រទេសចិន នៅថ្ងៃទី ២៣ ខែមេសានេះ បានប្រកាសថា នឹងបរិច្ចាគប្រាក់ ៣០លានដុល្លារអាមេរិកបន្ថែមទៀត ទៅឲ្យអង្គការសុខភាពពិភពលោក (WHO) ដើម្បីជួយប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ