ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Weibo

ចាប់ខ្លួន​នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុនបណ្ដាញ​សង្គម​ចិន Weibo ពីបទពុករលួយ


ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បាន​ផ្សាយថា អាជ្ញាធរ​ចិន​បានចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏ធំបំផុតរបស់​ចិន Weibo ក្រោម​បទ​សង្ស័យ​ថាបានទទួលសំណូក​សូក​ប៉ាន់ និង​បង្ក​ការប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះផលប្រយោជន៍របស់ក្រុមហ៊ុន ។
ចាប់ខ្លួន​នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុនបណ្ដាញ​សង្គម​ចិន Weibo ពីបទពុករលួយ
ដោយ

លោក ម៉ៅ តៅតៅ ជា​នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Weibo ដែលជាបណ្ដាញសង្គម​ដ៏ធំបំផុតមួយ​នៅប្រទេស​ចិន ។ ​ព័ត៌មាន​អំពីការចាប់ខ្លួន​លោក ម៉ៅ តៅតៅ ត្រូវបានផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយដោយ​សារព័ត៌មានក្នុងស្រុក​របស់​ចិន ។ 

ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗគ្រាក់ៗរបស់ចិន​បាន​បើក​ការស៊ើបអង្កេត​ករណីពុករលួយ​ជាហូរហែ បន្ទាប់ពី​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានដាក់​ចេញ​នូវយុទ្ធនាការ​ប្រឆាំងអំពើពុករលួយ នៅចំពេលដែលក្រុមហ៊ុន​គ្រាក់ៗទាំងនេះ​កើនតម្លៃ​ទ្រព្យសម្បត្តិ​​និង​ភាពល្បីល្បាញ​យ៉ាងលឿន​នៅក្នុង​វិស័យបច្ចេកវិទ្យា​ដែល​​រីកចម្រើន​រហ័ស​បំផុតនេះ ។

មួយរយៈក្រោយនេះ ក្រុមហ៊ុន​បច្ចេកវិទ្យាគ្រាក់ៗនៅចិន ក៏ជួបរឿង​មិនសូវល្អជាច្រើន​ផងដែរ ដោយ​រាប់បញ្ចូលទាំងក្រុមហ៊ុន Alibaba របស់មហាសេដ្ឋីចិន​ដ៏ល្បីឈ្មោះ​លើ​ពិភពលោក គឺលោក Jack Ma ផងដែរ ។ លោក Jack Ma បាន​ស្ងាត់​ស្ងៀម​និង​លែង​ចេញ​មុខមាត់លេចធ្លោ​ក្នុងសង្គម​ចិន​ បន្ទាប់ពីរូបលោក​និង​ក្រុមហ៊ុន​លោក​បាន​កើតមាន​រឿងចម្រូង​ចម្រាស​ជាមួយ​នឹងអាជ្ញាធររដ្ឋ​របស់​ចិន ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ ដកបម្រាមលើព័ត៌មានបំភិតបំភ័យសាធារណជនក្នុងអំឡុងពេលកូវីដ-១៩ចេញវិញហើយ

នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អូចារ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានសម្រេចដកចោលនូវបទបញ្ជាហាមប្រាមរបស់លោក ចំពោះការផ្សព្វផ្សាយព័ត៌មាន ដែលអាចប…

អូស្ត្រាលីកំពុងព្យាយាមចែចូវឥណ្ឌាកាន់តែខ្លាំង ក្រោយប្រះឆាជាមួយចិន

មន្ត្រីជាន់ខ្ពស់ប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងឥណ្ឌានឹងអូស្ត្រាលី នឹងបង្ហាញពីការសហការគ្នាដ៏ល្អរបស់ប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ