អាហ្វ្រិកខាងលិចប្រឈមនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ

អាហ្វ្រិកខាងលិចប្រឈមនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ ដែលជំរុញដោយការកើនឡើងតម្លៃទំនិញ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន


ទីភ្នាក់ងារជំនួយអន្តរជាតិបានបានអះអាងនៅថ្ងៃទី ៥ខែមេសាថា តំបន់អាហ្វ្រិកខាងលិចកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារដ៏អាក្រក់បំផុតជាប្រវត្តិសាស្ត្រ ដែលបណ្តាលមកពីបញ្ហាជម្លោះ គ្រោះរាំងស្ងួត និង ផលប៉ះពាល់នៃសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប៉ះពាល់ដល់តម្លៃស្បៀងអាហារ និងលទ្ធភាពទទួលបានស្បៀងអាហារគ្រប់គ្រាន់។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
អាហ្វ្រិកខាងលិចប្រឈមនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ

អង្គការ​ជំនួយ​អន្តរជាតិ​ចំនួន ១១ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា មាន​មនុស្ស​ប្រហែល ២៧ លាន​នាក់​កំពុង​ទទួល​រង​ភាព​អត់ឃ្លាន​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាងលិច ហើយ​ចំនួន​នោះ​អាច​កើនឡើង​ដល់ ៣៨ លាន​នាក់​នៅ​ខែមិថុនា ពោល​គឺ​កើនឡើង ៤០% ធៀ​បឹង​នឹង​ឆ្នាំ​មុន និង​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។

ទន្ទឹម​នឹង​នេះ អាហ្វ្រិក​ខាងលិច​ក៏​បាន​ទទួល​រង​នៅ គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​កាន់តែ​អាក្រក់​ទៅ​ៗ ដោយសារ​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើស្រែ​ចម្ការ​ផង​ដែរ​។ ផលិតកម្ម​ធញ្ញជាតិ​ក្នុង​ឆ្នាំ ២០២១ និង ២០២២ បាន​ធ្លាក់​ចុះ ៣៩%​នៅ​នី​ហ្សេ​រី​យ៉ា និង​ធ្លាក់​ចុះ ១៥% នៅ​ប្រទេស​ម៉ា​លី​។ នេះ​បើ​យោង​តាម​បណ្តាញ​ការពារ​វិបត្តិ​ស្បៀងអាហារ​របស់​អាហ្វ្រិក​ខាងលិច​។

លើស​ពី​នេះ​ទៀត តម្លៃ​អាហារ​ពិភពលោក​បាន​ឡើងថ្លៃ ហើយ​ពាណិជ្ជកម្ម​ត្រូវ​បាន​រំខាន​ដោយសារ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ បណ្តាញ​ទប់ស្កាត់​វិបត្តិ​ស្បៀងអាហារ​របស់​អាហ្វ្រិក​ខាងលិច​បាន​និយាយ​ថា ការ​បិទ​ព្រំដែន​ដោយសារ​តែ​ជំងឺ​កូ​វីត ១៩ ក៏​មាន​ឥទ្ធិពល​អវិជ្ជមាន​ផង​ដែរ​។

អ្នកស្រី​អាសា​ឡា​ម៉ា ដា​វា​ឡាក់ ស៊ី​ឌី (Assalama Dawalack Sidi) នាយក​ប្រចាំ​តំបន់​របស់ Oxfam សម្រាប់​អាហ្វ្រិក​ខាងលិច និង​កណ្តាល​បាន​អះអាង​ថា ប្រទេស​អាហ្វ្រិក​ខាងលិច​ចំនួន ៦ បាន​នាំ​ចូល​ពី ៣០% ទៅ ៥០% នៃ​ស្រូវ​សាលី​ពី​ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ (FAO) ។

អ្នកស្រី Sidi ក៏​បាន​ព្រមាន​ដែរ​ថា សង្គ្រាម​អ៊ុយ​ក្រែ​ន​ក៏​ជា​ហានិភ័យ​នៃ​ការ​បង្វែរ​មូលនិធិ​ដែល​ត្រូវការ​ច្រើន​ពី​តំបន់​ផង​ដែរ ដោយ​ម្ចាស់​ជំនួយ​ជា​ច្រើន​បាន​បង្ហាញ​រួច​ហើយ​ថា ពួក​គេ​អាច​នឹង​កាត់​បន្ថយ​ការ​ផ្តល់​មូលនិធិ​សម្រាប់​ទ្វីបអាហ្វ្រិក​ដើម្បី​ចំណាយ​សម្រាប់​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​វិញ​។

សូម​បញ្ជាក់​ថា ប្រទេស​នៅ​តំបន់​អាហ្វ្រិក គឺ​ប្រឈម​នឹង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ នៃ​វិបត្តិ​ស្បៀងអាហារ ដែល​កំពុង​បង្ក​ឡើង​ដោយ​បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ ការ​កើនឡើង​នៃ​អតិរ​ផ​ណា ហើយ​បញ្ហា​នេះ កំពុង​ត្រូវ​បាន​រុញច្រាន​កាន់តែ​ខ្លាំង​ឡើង​ដោយសារ​តែ​ភាព​តានតឹង​នៃ​វិបត្តិ​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​កំពុង​តែ​បន្ដ​អូស​បន្លាយ​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

None



អត្ថបទបន្ទាប់


កូរ៉េខាងជើងថា ខ្លួននឹងបាញ់នុយក្លេអ៊ែរឱ្យតែកូរ៉េខាងត្បូងហ៊ានវាយប្រហារខ្លួនមែននោះ

លោកស្រី គីម យ៉ូ ជុង ជាប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើ…

ថៃពន្លឿនវិធានការលើកទឹកចិត្តឱ្យលុបបំបាត់យានយន្តចាស់ៗ និងកែច្នៃឡើងវិញឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការនាំចូលដែក

នាយករដ្ឋមន្ត្រីប្រទេសថៃលោក ប្រាយុទ្ធ ចាន់អូចារ បានបញ្ជាឱ្យភ្នាក់ងារទទួលខុសត្រូវ ពន្លឿនការផ្តល់ការឧបត្ថម្ភលើកទឹកចិត្ត និងវិធានការ ដើម្បីលើកជំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ