វិស័យធនាគារ

តើមានកត្តាអ្វីជំរុញឱ្យអត្រាឥណទានមិនដំណើរការនៅថៃ មានការកើនឡើងខ្ពស់?


ការកើនឡើងយ៉ាងគំហុកនូវឥណទានមិនដំណើរការ ឬកម្ចីខូចនៅប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ នេះ ភាគច្រើនកើតចេញពីអាជីវកម្មបោះដុំ និងអាជីវកម្មលក់រាយ។ នេះបើយោងតាមការឱ្យដឹងពីធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៃប្រទេសថៃ (SME D Bank) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់គ្រងដោយរដ្ឋ។នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
វិស័យធនាគារ
ដោយ

លោក ភីជិត មីត្រាវង់ (Phichit Mitrawong) នាយកគ្រប់គ្រងធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៃប្រទេសថៃ(SME D Bank) បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះបានធ្វើឱ្យអតិថិជនជាអ្នកប្រើប្រាស់កាត់បន្ថយការចំណាយ ជាហេតុធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មលក់បោះដុំ និងអាជីវកម្មលក់រាយក្នុងស្រុក។

យោងតាមទិន្នន័យផ្លូវការបង្ហាញថា គិតត្រឹមខែកក្កដា នេះ ឥណទានមិនដំណើរការ ឬកម្ចីខូចរបស់ធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៃប្រទេសថៃ (SME D Bank) មានចំនួន១៣%នៃផលប័ត្រឥណទានសរុបជិត២,៨ពាន់លានដុល្លារអាម៉េរិក របស់ខ្លួនដែលមានន័យថា បច្ចុប្បន្នធនាគារនេះមានឥណទានមិនដំណើរការជាង៣៥៨លានដុល្លារអាម៉េរិក។

តួលេខនេះបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០២៣ ដែលអត្រាឥណទានមិនដំណើរការមានក្នុងរង្វង់៨%។

លោក ភីជិត មីត្រាវង់ (Phichit Mitrawong) បានគូសបញ្ជាក់ថា ឥណទានដែលធនាគារនេះ បានផ្ដល់ទៅដល់អាជីវកម្មលក់បោះដុំ និងអាជីវកម្មលក់រាយមានទំហំគ្របដណ្ដប់ប្រមាណ៤០% នៃផលប័ត្រឥណទានរបស់ខ្លួន។ នៅក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ធនាគារនេះបានអនុម័ត និងពង្រីកការផ្ដល់ឥណទានក្នុងទំហំសរុបប្រមាណ៨២៧លានដុល្លារអាម៉េរិក។

លោក ភីជិត មីត្រាវង់ (Phichit Mitrawong) បានថ្លែងថា ធនាគារនេះមានបំណងពង្រីកការផ្ដល់ឥណទានសរុបចំនួន១,៩ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៃប្រទេសថៃ (SME D Bank) គឺជាគ្រឹះស្ថានហិរញ្ញវត្ថុរបស់រដ្ឋ ដែលមានបេសកកម្មបំពេញចន្លោះប្រហោងក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ នេះមានន័យថា ធនាគារនេះជួយផ្ដល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមមួយចំនួនដែលមិនអាចទទួលបានឥណទានពីធនាគារពាណិជ្ជ។ បច្ចុប្បន្នថៃ មានសហគ្រាសធុនតូច និងមធ្យម (SMEs) ប្រមាណ៣,២លានសហគ្រាស៕

None



អត្ថបទបន្ទាប់


ចិន និងហ្វីលីពីន បានឯកភាពគ្នាគ្រប់គ្រងការខ្វែងគំនិត និងកាត់បន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ក្រសួងការបរទេសហ្វីលីពីន បានអះអាងថា ហ្វីលីពីន និងចិន បានឈានដល់ការយោគយល់គ្នាជាបណ្ដោះអាសន្ន ដោយអនុញ្ញាតឱ្យមានការផ្គត់ផ្គង់សម្ភារ និងស្បៀងដល…

Vietjet បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Airbus ទិញយន្តហោះ A330neo ចំនួន 20 គ្រឿង ដែលមានតម្លៃ 7.4 ពាន់លានដុល្លារអាមេរិកនៅក្នុងកម្មវិធី Farnborough Airshow

ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus នៅថ្ងៃទី ២៣ ខែកក្កដា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាទិញយន្តហោះប្រភេទ A330neo (A330-900) ជំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ