ទីផ្សាររូបិយប័ណ្ណ

​ថៃ ជិតរួចផុតពីបញ្ជីអ្នកក្រឡុកទីផ្សាររូបិយប័ណ្ណ ខណៈក្រុងវ៉ាស៊ីនតោន ប្តូរវិធីត្រួតពិនិត្យថ្មី


ប្រទេសថៃ កំពុងខិតជិតទៅរកការរួចខ្លួនពីបញ្ជីតាមដានពិសេស នៃបណ្តាប្រទេសដែលសង្ស័យថា បានក្រឡុកទីផ្សាររូបិយប័ណ្ណរបស់ក្រសួងហិរញ្ញវត្ថុអាម៉េរិកហើយ បន្ទាប់ពីសូចនាករហិរញ្ញវត្ថុរបស់ខ្លួនមានភាពល្អប្រសើរឡើង។ ក្រុមអ្នកជំនាញជឿជាក់ថា ការវាយតម្លៃនាពេលខាងមុខ ថៃ មានភាគរយខ្ពស់ក្នុងការដកឈ្មោះចេញពីបញ្ជីត្រួតពិនិត្យនេះ ខណៈដែលក្រុងវ៉ាស៊ីនតោន ខ្លួនឯង ក៏កំពុងប្តូរយុទ្ធសាស្ត្រវាយតម្លៃថ្មី ដោយមិនត្រឹមតែតាមដានការអន្តរាគមន៍លើអត្រាប្តូរប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលូកដៃពិនិត្យលើតម្លាភាព និងគោលនយោបាយហិរញ្ញវត្ថុទាំងមូលរបស់ប្រទ
ទីផ្សាររូបិយប័ណ្ណ
ដោយ

ទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលស្រាវជ្រាវមួយបានបង្ហាញថា បច្ចុប្បន្នប្រទេសថៃ ជាប់ជំពាក់តែ១លក្ខខណ្ឌប៉ុណ្ណោះក្នុងចំណោមលក្ខខណ្ឌវិនិច្ឆ័យទាំង៣ របស់ក្រសួងហិរញ្ញវត្ថុអាម៉េរិក បន្ទាប់ពីអតិរេកគណនីចរន្តរបស់ថៃ បានធ្លាក់ចុះក្រោមកម្រិតប្រកាសអាសន្ន។ កត្តាតែមួយគត់ ដែលនៅសេសសល់ គឺត្រឹមតែអតិរេកពាណិជ្ជកម្មរបស់ថៃ ជាមួយសហរដ្ឋអាម៉េរិក ប៉ុណ្ណោះ។ ថ្វីបើរបាយការណ៍ចុងក្រោយបង្អស់របស់ក្រសួងហិរញ្ញវត្ថុអាម៉េរិក នៅតែបន្តរក្សាទុកប្រទេសថៃ នៅក្នុងបញ្ជីតាមដាន រួមជាមួយចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងវៀតណាម ក៏ដោយ ប៉ុន្តែក្រុមអ្នកវិភាគមើលឃើញថា ប្រសិនបើថៃ នៅតែអាចរក្សាស្តង់ដាមិនឱ្យលើសពី១លក្ខខណ្ឌនៅក្នុងការវាយតម្លៃជុំបន្ទាប់ នោះថៃនឹងត្រូវដកឈ្មោះចេញពីបញ្ជីនេះ។
យ៉ាងណាមិញចំណុចចាក់ដោតដែលបង្កការចាប់អារម្មណ៍ខ្លាំងបំផុតពីអ្នកតាមដានសេដ្ឋកិច្ច គឺការផ្លាស់ប្តូរយុទ្ធសាស្ត្រត្រួតពិនិត្យរបស់អាម៉េរិក។ ជំនួសឱ្យការអង្គុយចាំតែចាប់កំហុសលើការជ្រៀតជ្រែកអត្រាប្តូរប្រាក់ ពេលនេះ ទីក្រុងវ៉ាស៊ីនតោន កំពុងពង្រីកឥទ្ធិពលត្រួតពិនិត្យស៊ីជម្រៅជាងមុន ដោយតម្រូវឱ្យមានតម្លាភាពលើគោលនយោបាយអត្រាប្តូរប្រាក់ ការគ្រប់គ្រងរំហូរដើមទុន និងវិធានការហិរញ្ញវត្ថុទាំងមូល។ ការបោះជំហានថ្មីនេះបានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិក កំពុងវិវត្តពីអ្នកឃ្លាំមើលការបន្លំទីផ្សារលុយ ទៅជាអ្នកកំណត់ស្តង់ដា និងត្រួតពិនិត្យប្រព័ន្ធហិរញ្ញវត្ថុទាំងមូលរបស់បណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម ដែលជាបន្ទាត់វាស់វែងថ្មីមួយពិបាកគេចផុតនាពេលខាងមុខ៕




អត្ថបទបន្ទាប់


ឱសានវាទជិតមកដល់ហើយ! តើសហភាពអឺរ៉ុប អាចបង្ខំឱ្យចិន ផ្ដល់សម្ប​ទាន​ពាណិជ្ជកម្មបាន ឬយ៉ាងណា?

សហភាពអឺរ៉ុប កំពុង​រត់ប្រណាំងប្រជែងនឹងពេលវេលាក្នុងដាក់សម្ពាធលើចិន ឱ្យផ្ដល់សម្បទាន​ពាណិជ្ជកម្មឱ្យបានមុនឱសានវាទនៅខែតុលា ខាងមុខ​នេះ​។ ប៉ុន្…

ក្រោយរងការរឹតត្បិតពីទីផ្សារចិន វៀតណាម បើកផ្លូវនាំចេញទុរេនទៅកាន់ទីផ្សារឥណ្ឌា

ស្របពេលដែលការប្រកួតប្រជែងទីផ្សារទុរេននៅប្រទេសចិន កាន់តែខ្លាំងក្លាទាំងលើផ្នែកគុណភាព និងតម្លៃ ពេលនេះវៀតណាម បានស្វែងរកឃើញទីផ្សារថ្មីបន្ថែមទៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ