អត្ថបទក្រុមហ៊ុន

តើមានយុទ្ធសាស្ត្រគន្លឹះអ្វីខ្លះ ដើម្បីជំរុញឲ្យអាជីវកម្មលូតលាស់បានលឿន និងឈរជើងយូរអង្វែង?


អ្នកជំនាញបានគូសបញ្ជាក់ថា ការបង្កើតអាជីវកម្មមួយ ដោយជោគជ័យ មិនមែនមានត្រឹមតែទុនមួយមុខនោះទេ តែម្ចាស់អាជីវកម្មត្រូវស្វែងយល់នូវគន្លឹះសំខាន់ៗ មួយចំនួន ដើម្បីឲ្យអាជីវកម្មនោះអាចឈរបានយ៉ាងរឹងមាំ ក៏ដូចជា ស្របនឹងតម្រូវការរបស់អតិថិជនគោលដៅ។
តើមានយុទ្ធសាស្ត្រគន្លឹះអ្វីខ្លះ ដើម្បីជំរុញឲ្យអាជីវកម្មលូតលាស់បានលឿន និងឈរជើងយូរអង្វែង?

លោក អ៊ឹម ផល គ្រូបង្វឹកដែលទទួលស្គាល់ដោយស្ថាប័ន ActionCOACH បានកត់សម្គាល់ឃើញថា ការបង្កើតអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SME)។ ដ្បិតថា វិស័យសហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា មានការរីកដុះដាលយ៉ាងខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ប៉ុន្តែ វិស័យនេះក៏នៅតែជួបប្រឈមនឹងបញ្ហាមួយចំនួននៅឡើយ សម្រាប់ម្ចាស់អាជីវកម្ម។ ជាអ្នកជំនាញក្នុងការគ្រប់គ្រងអាជីវកម្ម និងជាអ្នកបង្ហាត់បង្រៀនម្ចាស់អាជីវកម្មដែលមានបទពិសោធន៍ប្រមាណ ១០ឆ្នាំមកហើយនោះ លោក អ៊ឹម ផល បានគូសបញ្ជាក់ថា ដើម្បីជួយឲ្យអាជីវកម្មកាន់តែប្រសើរឡើង ម្ចាស់អាជីវកម្មត្រូវស្វែងយល់នូវកត្តាគន្លឹះសំខាន់ៗ មួយចំនួន ដូចជា ការធ្វើផែនការអាជីវកម្ម សេវាកម្ម ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការរៀបចំប្រព័ន្ធគណនេយ្យ និងការប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវ។

លោក អ៊ឹម ផល បានបន្តថា ក្រៅពីចំណុចគន្លឹះសំខាន់ៗ ខាងលើ អ្វីដែលម្ចាស់អាជីវកម្មត្រូវយល់ដឹង គឺការកំណត់ពីគោលដៅអតិថិជនឲ្យបានត្រឹមត្រូវ។ ជាការពិតណាស់ ការធ្វើអាជីវកម្មមួយ បើសិនម្ចាស់អាជីវកម្មនោះ មិនបានកំណត់នូវគោលដៅអតិថិជន និងមិនដឹងថា អាជីវកម្មរបស់ខ្លួនត្រូវការអតិថិជនប្រភេទណា នោះទេ វានឹងធ្វើឲ្យម្ចាស់អាជីវកម្មពិបាកក្នុងការស្រូបទាញអតិថិជន។ នេះជាការបញ្ជាក់របស់លោក អ៊ឹម ផល ដោយលោកបន្ថែមថា បន្ទាប់ពីដឹងពីក្រុមគោលដៅអតិថិជនដែលចង់បានហើយនោះ ម្ចាស់អាជីវកម្មក៏ត្រូវដឹងច្បាស់ពីចំនួនអតិថិជនដែលខ្លួនចង់បានដូចគ្នា។

លោក អ៊ឹម ផល ក៏បានសង្កត់ធ្ងន់ទៀតថា វិស័យសហគ្រាសធុនតូចនិងមធ្យម បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដូច្នេះ ដើម្បីឲ្យអាជីវកម្មអាចឈរបានយ៉ាងរឹងមាំ ម្ចាស់អាជីវកម្មចាំបាច់បំផុតត្រូវមាន សមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។

សូមបញ្ជាក់ថា នេះគឺជាលើកទី១ ដែល ActionCOACH បានបង្កើតនូវកម្មវិធីសិក្សាសម្រាប់ម្ចាស់អាជីវកម្ម ដែលដឹកនាំបង្រៀនដោយលោក អ៊ឹម ផល ដែលជាគ្រូបង្វឹកដែលទទួលស្គាល់ដោយស្ថាប័ន ActionCOACH និងគ្រូបង្វឹជាជនជាតិបរទេស។ លោក អ៊ឹម ផល បានគូសបញ្ជាក់ថា គោលបំណងចម្បងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធិភាព និងល្អប្រសើរ។ លោកបញ្ជាក់ទៀតថា បន្ទាប់ពីកម្មវិធីបង្វឹកដល់ម្ចាស់អាជីវកម្មនៅដំណាក់កាលដំបួងទទួលបានជោយជ័យ ActionCOACH នឹងរៀបចំកម្មវិធីនេះ ជាបន្តបន្ទាប់ទៀត ដើម្បីពង្រីកសក្ដានុពលរបស់ម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា៕




អត្ថបទបន្ទាប់


កម្មវិធីអក្ខរកម្មឌីជីថលថ្មីនឹងជួយលើកកម្ពស់អក្ខរកម្មឌីជីថលដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មាន
ក្រសួងអប់រំ យុវជន និងកីឡាអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និងក្រុមហ៊ុន Meta បានប្រកាសដាក់ដំណើរការកម្មវិធីសិក្សាថ្ម…

កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគរួមគ្នាបន្ថែមទៀត

ព័ត៌មាន
កម្ពុជា-ទីម័រខាងកើត ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ