វិស័យទេសចរណ៍

ក្រៅពីបឹងយក្សឡោម តើខេត្តរតនគិរី មានតំបន់ទេសចរណ៍សក្ដានុពលអ្វីខ្លះដែលមិនគួរមើលរំលង?


បឹងយក្សឡោម គឺជាបឹងធម្មជាតិមួយស្ថិតក្នុងខេត្តរតនគិរី ដែលស្ថិតក្នុងតំបន់ភូមិភាគឦសាន និងជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេនៅក្នុងប្រទេសកម្ពុជា។ ដ្បិតខេត្តស្ថិតនៅភូមិភាគឦសានមួយនេះ មានចម្ងាយឆ្ងាយជាងគេក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នខេត្តនេះមានអ្នកទេសចរទៅលេងជាហូរហែ ព្រោះហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាផ្លូវ ទឹក ភ្លើង និងទីកន្លែងទេសចរណ៍មានភាពល្អប្រសើរ និងមានភាពសម្បូរបែប។ ក្រៅពីបឹងយក្សឡោម តើខេត្តរតនគិរី មានតំបន់ទេសចរណ៍សក្ដានុពលអ្វីខ្លះដែលមិនគួរមើលរំលង?
វិស័យទេសចរណ៍
ដោយ

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា បច្ចុប្បន្នរមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរតនគិរី មានចំនួន២៧កន្លែង ដោយចែកចេញជា៣ក្រុម រួមមាន តំបន់សក្ដានុពលបែបធម្មជាតិ វប្បធម៌ និងតំបន់ទេសចរផ្នែកឯកជន ដែលមានកន្លែងកម្សាន្តកែច្នៃ។ បើតាមមន្រ្តីជំនាញរូបនេះ ខេត្តរតនគិរី នៅមានតំបន់សក្ដានុពលទេសចរណ៍ជាច្រើនទៀត ប៉ុន្តែពុំទាន់រៀបចំខ្សែទស្សនកិច្ចបានទាំងស្រុងនៅឡើយទេ ដោយសារបញ្ហាតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានគូសបញ្ជាក់ថា តំបន់ទឹកជ្រោះក្នុងខេត្តរតនគិរី ត្រូវបានចែកចេញជា៣ចង្កោម ហើយនៅក្នុងចង្កោមនីមួយៗមានបឹងធំៗ ដូចជា បឹងយក្សឡោម បឹងលំកុដទឹកធ្លាក់កាចាញ និងទឹកធ្លាក់អូរស៊ីនលែរជាដើម ដែលជាទីពេញនិយមរបស់អ្នកទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ។ ក្រៅពីនេះ ក៏មានផ្នែកវិស័យឯកជនជាច្រើនទៀតបានចូលរួមវិនិយោគបង្កើតកន្លែងកម្សាន្ត និងស្នាក់នៅ កន្លែងអង្គុយលេ​ង និងសេវាកម្មម្ហូបអាហារ ដ៏សម្បូរបែប ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តភូមិភាគឦ​សានមួយនេះ។

​បើតាមការអះអាងរបស់លោក ង៉ែត ពិទូ បច្ចុប្បន្នខេត្តរតនគិរីទទួលបានភ្ញៀវទេសចរទៅកម្សាន្តចន្លោះពី២ទៅ៣ពាន់នាក់ក្នុង១សប្តាហ៍។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរប្រមាណ៣០ម៉ឺននាក់ ហើយតាមរយៈភ្ញៀវទេសចរទាំងនេះវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ដំណើរការអាជីវកម្មក្នុងវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន៕

None



អត្ថបទបន្ទាប់


កម្ពុជា រកចំណូលបានជាង៥០០លានដុល្លារពីការនាំចេញសំបកកង់រថយន្តនៅ៨ខែឆ្នាំនេះ

ការនាំចេញសំបកកង់រថយន្ត ដែលជាផលិតផលថ្មីមួយរបស់កម្ពុជា បានបង្ហាញសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងកម្ពុជា រកចំណូលប…

លោក ស៊ី ជិនភីង និងថ្នាក់ដឹកនាំចិនកំពូលៗបញ្ជាឱ្យអាជ្ញាធរថ្នាក់ក្រោមចាត់វិធានការក្ដៅជាបន្ទាន់ ដើម្បីបញ្ឈប់ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ

តាមរយៈសេចក្ដីថ្លែងការណ៍នៃកិច្ចប្រជុំកម្រិតខ្ពស់មួយដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនភី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ