Advertisement
Advertisement
Advertisement
វិធានការបិទខ្ទប់

រាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី ០៦ ឧសភាតទៅ


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ប៉ុន្ដែតំបន់ប្រឈមការឆ្លងកូវីដ-១៩ខ្លាំងមួយចំនួនអាចនឹងនៅតែបន្ដការបិទខ្ទប់ដដែល។ នេះបើតាមសេចក្ដីសម្រេចដោយរាជរដ្ឋាភិបាលនៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១។
រាជរដ្ឋាភិបាលសម្រេចបើកឲ្យដំណើរឆ្លងខេត្តមួយទៅខេត្តមួយឡើងវិញ តែការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅបន្ដ
ដោយ
Advertisement

យោងតាម​សេចក្ដីសម្រេចដដែលនេះរាជរដ្ឋាភិបាល​បាន​សម្រេច​បិទបញ្ចប់​ការ​បិទខ្ទប់​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​និងក្រុងតាខ្មៅ នៃខេត្ត​កណ្ដាល ដោយជំនួសមកវិញនូវវិធានការ​ថ្មីសំដៅ​បង្ការការឆ្លងរាលដាននៃជំងឺកូវីដ-១៩ របស់​គណៈអភិបាលរាជធានីភ្នំពេញ​សម្រាប់​ភូមិសាស្ត្រ​រាជធានីភ្នំពេញ និងរបស់គណៈអភិបាល​ខេត្តកណ្តាល​សម្រាប់​ភូមិសាស្រ្ត​ក្រុងតាខ្មៅ ។

ហេតុដូចនេះ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ​នៃខេត្តកណ្តាល នៅតែអនុវត្ត​វិធានការបិទខ្ទប់រហូតដល់​មុនម៉ោង​សូន្យ នៃថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវ​បន្តអនុវត្តវិធានការថ្មី ដែលត្រូវបានដាក់ចេញ​ដោយគណៈអភិបាល​រាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅសំដៅបង្ការការឆ្លងរាលដាននៃជំងឺកូវីដ-១៩៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទ្រូម៉ាន់នី ផ្តល់ជូនការទូទាត់ចំណាយដោយមិនគិតថ្លៃសេវាដើម្បីសម្រាលបន្ទុកអតិថិជនក្នុងគ្រាមានការរាតត្បាតជំងឺកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនសេវាទូទាត់វិក្កយបត្រចំណាយដោយមិនគិតថ្លៃសេ...

តើវាសនាអនាគតវិស័យប្រេងដ៏ក្មេងខ្ចីរបស់កម្ពុជានឹងក្លាយជាយ៉ាងណា?

ព័ត៌មាន
តើវាសនាអនាគតវិស័យប្រេងដ៏ក្មេងខ្ចីនៅកម្ពុជានឹងក្លាយទៅជាយ៉ាងណា? ជាការពិតណាស់រហូតមកទល់ពេលនេះ គេមិនទាន់ប្រាកដច្បាស់នៅឡើយទេថា អនាគតវិស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ