វិស័យប្រៃសណីយ៍កម្ពុជា

សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ មានសារសំខាន់អ្វីខ្លះ?


វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចដោយផ្ទាល់ តាមរយៈការបង្កើតការងារ ក្នុងវិស័យប្រៃសណីយ៍ និងដោយប្រយោល តាមរយៈការទ្រទ្រង់ដល់វិស័យដ៏ទៃទៀត។ ប៉ុន្តែ ការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ដោយវិស័យនេះងាយទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ និងមានប្រភពចំណូលនៅតូចចង្អៀត ហើយវិសាលភាពនៃការផ្តល់សេវាក៏មិនទាន់បានទូលំទូលាយ។
ការរៀបចំ «គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០»

ដូចនេះហើយ ការរៀបចំ «គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០» ជាកិច្ចការចាំបាច់ ដែលនឹងដើរតួនាទីជាប្រទីបនាំផ្លូវឆ្ពោះទៅរកការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមទាំងនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើ «សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០» ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាអាទិភាព ដោយផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះៗ ដែលក្នុងនោះ វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថា មានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែក​ជំរុញកំណើនសេដ្ឋកិច្ចដោយផ្ទាល់ តាមរយៈការបង្កើតការងារ ក្នុងវិស័យ​ប្រៃសណីយ៍ និងដោយប្រយោល តាមរយៈ​ការទ្រទ្រង់​ដល់វិស័យ​ដទៃទៀត ជាពិសេស ចូលរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-cornmnerce) គាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

ទោះបីជាយ៉ាងនេះក្តី ការអភិវឌ្ឍវិស័យប្រៃសណីយ៍​នៅកម្ពុជា នៅមានកម្រិតនៅឡើយ ដោយវិស័យនេះងាយទទួល​រងផលប៉ះពាល់ពីកត្តាខាងក្រៅ និងមានប្រភពចំណូលនៅតូចចង្អៀត ហើយវិសាលភាពនៃការផ្តល់សេវាក៏មិនទាន់​បានទូលំទូលាយផងដែរ។ ការណ៍នេះ បណ្តាលមកពីបញ្ហាប្រឈមចម្បងៗមួយចំនួន ដូចជា ការខ្វះខាតបទដ្ឋានគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ បណ្តាញ​ប្រៃសណីយ៍ ការធ្វើពិពិធកម្ម និងទំនើបកម្មសេវាប្រៃសណីយ៍ យន្តការគ្រប់គ្រងការធ្វើអាជីវកម្មរបស់ផ្នែកឯកជន យន្តការលើកកម្ពស់គុណភាពនៃការផ្តល់សេវា និង ប្រព័ន្ធអេកូឡូហ្ស៊ីឌីជីថលជាដើម ។

បើតាម​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលដៅធ្វើឱ្យវិស័យប្រៃសណីយ៍ សម្រេចបាននូវសក្តានុពលពេញលេញជាវិស័យចូលរួមចំណែកគាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ការរៀបចំ «គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០» ជាកិច្ចការចាំបាច់ ដែលនឹងដើរតួនាទីជាប្រទីបនាំផ្លូវឆ្ពោះទៅរកការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមទាំងនោះ ក៏ដូចជាការចាប់យកប្រយោជន៍ឱ្យបានជាអតិបរមាពីកាលានុវត្តភាព និងកត្តាអំណោយផល ដែលបាន និងកំពុងលេចឡើងពីនិន្នាការបច្ចុប្បន្នដូចជា ការរីកចម្រើននៃសង្គម-សេដ្ឋកិច្ច ការវិវឌ្ឍយ៉ាងឆាប់រហ័សនបច្ចេកវិទ្យា និង ការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិត ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គម និងសេវាហិរញ្ញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងវឌ្ឍនភាពនៃវិស័យផ្សេងទៀត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ក្នុងប្រទេស៕




អត្ថបទបន្ទាប់


លោកស៊ី ជីនពីងព្រមានលោកចូបៃឌិនថា «កុំប្រលែងលេងជាមួយភ្លើង» ក្នុងសំណុំរឿងកោះតៃវ៉ាន់

ប្រមុខដឹកនាំកំពូលនៃប្រទេសធំៗទាំងពីរនៃពិភពលោក កាលពីយប់ថ្ងៃព្រហស្បតិ៍បានជួបជជែកគ្នាជាថ្មីម្តងទៀតតាមប្រព័ន្ធទូរសព្ទ ដែលជាជំនួបដ៏កម្រមួយ រវា…

ប្រទេសឥណ្ឌាថា នឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន ចំពេលដែលនាវាចិនធ្វើដំណើរចូលប្រទេសស្រីលង្កា

ប្រទេសឥណ្ឌាបាននិងកំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសស្រីលង្កា ដែលជាប្រទេសក្បែរខាងរបស់ខ្លួន ដែលត្រូវបានញាំញីដោយវិបត្តិសេដ្ឋកិច្ចដ៏…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ