អង្គការសហប្រជាជាតិចេញថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា

ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិចេញថ្កោលទោសរបបយោធាមីយ៉ាន់ម៉ាជុំវិញការកាត់ទោសប្រហារជីវិត


នៅទីបំផុត ប្រទេសជាសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានចេញថ្កោលទោស ទៅលើរបបយោធាមីយ៉ាន់ម៉ាហើយ ពាក់ព័ន្ធនឹងករណីកាត់ទោសប្រហារជីវិតលើសកម្មភាពបក្សប្រឆាំងចំនួន៤នាក់ កាលពីពេលកន្លងទៅនេះ។ ការថ្កោលទោសនេះ ក៏មានការសាទរពីសំណាក់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាផងដែរ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិចេញថ្កោលទោសរបបយោធាមីយ៉ាន់ម៉ាជុំវិញការកាត់ទោសប្រហារជីវិត អត្ថបទ៖ ចាន់ ភារម្យ និងរូប

នៅក្នុងការយល់ស្របដ៏កម្រមួយ អំពីវិបត្តិក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធសប្ដាហ៍នេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការប្រហារជីវិតរបស់ប្រទេសមីយ៉ាន់ម៉ា ដែលការប្រហារជីវិតនេះ គឺជាលើកដំបូងហើយនៅក្នុងប្រទេសនេះ រាប់តាំងពីជាច្រើនទសវត្សរ៍កន្លងមកនេះ។ បន្ថែមពីនេះ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិក៏បានអំពាវនាវឲ្យមានការដោះលែង លោកស្រី អោង សានស៊ូជី និងអ្នកទោសនយោបាយផ្សេងៗទៀតជាបន្ទាន់ផងដែរ។

អ្វីដែលគេចាប់អារម្មណ៍នៅក្នុងសេចក្ដីសម្រេចថ្កោលទោសរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនោះ គឺថា ប្រទេសរុស្ស៊ី និងចិន ដែលជាសម្ព័ន្ដមិត្តដ៏សំខាន់របស់របបយោធានោះ ក៏បានគាំទ្រឲ្យមានការថ្កោលទោសនេះដែរ។

រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា NUG ក៏បានលើកឡើងនៅក្នុងគណនី Twitter ស្វាគមន៍ការថ្កោលទោសរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនេះ ហើយក៏បានសង្កត់ធ្ងន់ថា វាគឺដល់ពេលវេលាសម្រាប់ក្រុមប្រឹក្សាសន្ដិសុខ ចាត់វិធានការជាក់ស្ដែង ដើម្បីប្រឆាំងនឹងរបបយោធាហើយ។

សូមបញ្ជាក់ថា ការប្រកាសពីកាត់ទោសប្រហារជីវិតលើសកម្មជនបក្សប្រឆាំងចំនួន៤នាក់ កាលពីថ្ងៃ២៥ កក្កដា របស់របបយោធា បានធ្វើឲ្យមានការថ្កោលទោសពីជុំវិញពិភពលោក ដោយបង្កើតឲ្យមានការបារម្ភថា នឹងជំរុញឲ្យមានការអំពាវនាវចាត់វិធានការកាន់តែតឹងរ៉ឹងជាអន្តរជាតិ ទៅលើរបបយោធាមីយ៉ាន់ម៉ាបន្ថែមទៀត។

ជាក់ស្ដែង សហរដ្ឋអាមេរិក បានប្រកាសហើយថា អាមេរិកនឹងលែងបន្ដទំនាក់ទំនងដូចធម្មតាជាមួយមីយ៉ាន់ម៉ាទៅទៀតហើយ ក្រោយពីមានការកាត់ទោសប្រហារជីវិតសកម្មជនប្រឆាំងចំនួន៤នាក់នោះ។ ហើយអាមេរិក កំពុងតែពិចារណាគ្រប់ជម្រើសទាំងអស់ ដើម្បីដាក់ទណ្ឌកម្មទៅលើរបបយោធាមីយ៉ាន់ម៉ាបន្ថែមទៀត៕




អត្ថបទបន្ទាប់


ហេតុអ្វីត្រូវការមានធានារ៉ាប់រងយានយន្ដជាកាត្វកិច្ច?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឲ្យអនុវត្តនូវការធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ច សម្រាប់ម្ចាស់យានយន្ដទាំងអស់។ ប៉ុន្ដែ ក្រោយពីមានការផ្សព្វផ្ស…

ឯកឧត្តម ស៊ុយ សែម៖ ការវិនិយោគលើវិស័យប្រេងវាចាំបាច់សម្រាប់កម្ពុជា ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ

ព័ត៌មាន
ការវិនិយោគលើវិស័យប្រេងបន្ថែមវាជារឿងចាំបាច់សម្រាប់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការ ដែលកំពុងមានការកើនឡើង។ នេះបើតាមការលើកឡើងរបស់ឯកឧត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ