មេដឹកនាំថៃ

តើមកទល់ពេលនេះបំណុលសាធារណៈរបស់រដ្ឋាភិបាលថៃ មានស្ថានភាពបែបណា?


ការិយាល័យគ្រប់គ្រងបំណុលសាធារណៈថៃ បានអះអាងថា បំណុលសាធារណៈរបស់រដ្ឋាភិបាលថៃ នៅពេលនេះមិនទាន់ឈានដល់កម្រិតគួរឱ្យព្រួយបារម្ភនៅឡើយទេ បើធៀបនឹងបណ្ដាប្រទេសដែលមានកម្រិតវាយតម្លៃគុណភាពឥណទានស្រដៀងគ្នាទៅនឹងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ានមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។
មេដឹកនាំថៃ
ដោយ

លោកស្រី ជីនដារ៉ត់ វីរីយ៉ាតាវីគុល (Jindarat Viriyataveekul) ទីប្រឹក្សាបំណុលសាធារណៈ នៃការិយាល័យគ្រប់គ្រងបំណុលសាធារណៈថៃ បានលើកឡើងថា កម្រិតបំណុលសាធារណៈរបស់រដ្ឋាភិបាលថៃ នៅពេលនេះ ស្ថិតក្នុងដែនកំណត់ដែលអាចទទួលយកបាននៅឡើយ ដោយសារវាមិនទាន់លើសពី៧០% នៃផលិតផលក្នុងស្រុកសរុប។

លោកស្រីសង្កត់ធ្ងន់ថា កម្រិតបំណុលសាធារណៈ នៅតែស្ថិតក្នុងដែនកំណត់ដែលអាចគ្រប់គ្រងបាននៅឡើយ បើទោះបីជាក្រោយពីរដ្ឋាភិបាលថៃ បានខ្ចីប្រាក់បន្ថែមជាង៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំសារពើពន្ធ២០២៤ សម្រាប់កម្មវិធីផ្ដល់ហិរញ្ញប្បទានដល់វិធីចែកលុយពលរដ្ឋក្នុងម្នាក់១ម៉ឺនបាត ឬប្រមាណ៣០០ដុល្លារអាម៉េរិក សម្រាប់ក្រុមពលរដ្ឋដែលងាយរងគ្រោះយ៉ាងណាក៏ដោយចុះ។

លោកស្រីបានលើកឡើងថា ទោះបីជាបំណុលសាធារណៈ បានកើនឡើងអំឡុងវិបត្តិកូវីដ-១៩ ជាពេលដែលរដ្ឋាភិបាលបានខ្ចីបុលបន្ថែមសរុបជាង៤៤ពាន់លានដុល្លារអាម៉េរិក យ៉ាងណាក្ដី ក៏កម្រិតបំណុលសាធារណៈរបស់ប្រទេសថៃ នៅតែទាបជាងប្រទេសអភិវឌ្ឍន៍មួយចំនួននៅឡើយ ពោលគឺស្ថិតក្នុងកម្រិតមធ្យមនៅឡើយ បើធៀបទៅនឹងប្រទេសទាំងនោះ។

សូមបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ នេះ បំណុលសាធារណៈរបស់រដ្ឋាភិបាលថៃ មានចំនួន៦៤%នៃផលិតផលក្នុងស្រុកសរុប (GDP)៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្យាករថា បើលោក ត្រាំ ជាប់ឆ្នោត ពាណិជ្ជកម្មពិភពលោកអាចរងការរអាក់រអួល ហើយទីផ្សារអាស៊ីរងផលប៉ះពាល់ខ្លាំងជាងគេ

ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នឹងមកដល់នៅថ្ងៃទី៥ ខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ បណ្ដាវិនិយោគិនកំពុងថ្លឹងថ្លែង និងវាយតម្លៃថា…

ឥណ្ឌាកំពុងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ ចំពេលទីផ្សារហិរញ្ញវត្ថុកំពុងមានភាពចលាចល

ប្រទេសឥណ្ឌា កំពុងក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់អ្នកវិនិយោគ ដែលមានបំណងស្វែងរកទីជម្រកសុវត្ថិភាពសម្រាប់ហិរញ្ញវត្ថុរបស់ពួកគេ ចំពេលមានភាពប្រែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ