អត្ថបទពាណិជ្ជកម្ម

emart24 Cambodia ប្រកាសខួប ២ឆ្នាំ និងបង្ហាញទស្សនវិស័យអាជីវកម្ម ព្រមទាំងបញ្ជាក់ពីការគាំទ្រយ៉ាងរឹងមាំពីក្រុមហ៊ុនមេនៅប្រទេសកូរ៉េ


នៅក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍ ២ឆ្នាំ និងទស្សនវិស័យអាជីវកម្ម (2nd Anniversary & Business Insights) របស់ emart24 កម្ពុជា ដែលរៀបចំដោយ emart24 កូរ៉េ ហាងទំនិញងាយស្រួលលំដាប់ខ្ពស់ emart24 កម្ពុជា បានធ្វើការប្រកាសជាផ្លូវការនូវភាពជោគជ័យ និងទិន្នន័យកំណើនដ៏គួរឱ្យ ភ្ញាក់ផ្អើល ក៏ដូចជាការការគាំទ្រពី emart24 កូរ៉េសម្រាប់ការរីកចម្រើនរបស់ emart24 កម្ពុជា និងជួយជម្រុញពេញទំហឹង ដើម្បី emart24 កម្ពុជារីកចម្រើនកាន់តែខ្លាំង។
emart24 Cambodia ប្រកាសខួប ២ឆ្នាំ និងបង្ហាញទស្សនវិស័យអាជីវកម្ម ព្រមទាំងបញ្ជាក់ពីការគាំទ្រយ៉ាងរឹងមាំពីក្រុមហ៊ុនមេនៅប្រទេសកូរ៉េ
ដោយ
អំពី emart24

នៅក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមនេះ ត្រូវបានរៀបចំឡើងនៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមដឹងឮពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ដៃគូស្ថាប័នធនាគារ និងអ្នកផ្គត់ផ្គង់ឈានមុខជាច្រើន ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីការិយាល័យកណ្តាល emart24 Global នៃសាធារណរដ្ឋកូរ៉េ បានហោះហើរផ្ទាល់មកកាន់ទីក្រុងភ្នំពេញ ដើម្បីបង្ហាញវត្តមានជា «អ្នកគាំទ្រពេញទំហឹង» និងបញ្ជាក់ទៅកាន់ពិភពលោកថា emart24 គឺស្ថិតនៅក្រោមមហាសម្ព័ន្ធShinsegae Group ដែលជាក្រុមហ៊ុនយក្ស និងមានឥទ្ធិពលបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។

លោក Mr. Seongmin lee តំណាង emart24 Global ប្រទេសកូរ៉េ បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់នៅលើឆាកថា៖ «យើងខ្ញុំបានធ្វើដំណើរពីទីក្រុងសេអ៊ូល មកកាន់ភ្នំពេញ មិនមែនគ្រាន់តែមកអបអរសាទរនោះទេប៉ុន្តែគឺដើម្បីសញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែង និងដាច់ខាតរបស់យើងចំពោះកម្ពុជា។ emart24 Korea និង Shinsegae Group នៅតែគាំទ្រយ៉ាងពេញទំហឹងនៅពីក្រោយ emart24 កម្ពុជាជានិច្ច។ ដំណើរការដ៏អស្ចារ្យរបស់យើងគឺទើបតែចាប់ផ្តើមតែប៉ុណ្ណោះ!»

emart24 កម្ពុជា កំពុងទទួលសន្ទុះកំណើនយ៉ាងលឿន ដោយបម្រើអតិថិជនជាង ៣០,០០០ នាក់ជារៀងរាល់ថ្ងៃ និងបង្កើតការងារផ្ទាល់ចំនួន ៦០០ កន្លែង ដែលត្រៀមនឹងកើនដល់ ១,០០០ កន្លែងក្នុងពេលឆាប់ៗនេះ។ សមិទ្ធផលនេះ រួមជាមួយការងារប្រយោលជាង ៦,០០០ កន្លែង បង្ហាញពីការគាំទ្រដ៏លើសលប់ពីអតិថិជន និងការរួមចំណែកយ៉ាងសកម្មដល់សេដ្ឋកិច្ចកម្ពុជា។

សកម្មភាពជាក់ស្តែង និងតួលេខកំណើនដ៏ច្បាស់លាស់ទាំងនេះ គឺជាភស្តុតាង សបញ្ចាក់ថា emart24 កម្ពុជា ជាស្ថាប័ន retail ដ៏រឹងមាំ មានទុនបម្រុងមហាសាល និងកំពុងបោះជំហានទៅមុខក្នុងល្បឿនលឿនបំផុតដែលគ្មាន អ្នកណាមកបញ្ឈប់បានឡើយ។

ក្នុងព្រឹត្តិការណ៍នោះផងដែរ emart24 កម្ពុជា ក៏បានប្រកាសបើកចំហរទ្វារសហការ កាន់តែខ្លាំងជាមួយអ្នកផ្គត់ផ្គង់ និងសហគ្រាសធុនតូចនិងមធ្យម(SMEs) ក្នុងស្រុក ព្រមទាំងបានធ្វើពិធីបរិច្ចាគសប្បុរសធម៌ដ៏ធំធេងដោយផ្ទាល់ជូនដល់ មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយដល់សុខភាពកុមារកម្ពុជាដែលសញ្ជាក់ឱ្យឃើញពីបេសកកម្មដ៏បរិសុទ្ធក្នុងការ លូតលាស់ទន្ទឹមគ្នានឹងប្រជាជាតិកម្ពុជា។

emart24 គឺជាហាងទំនិញទំនើបឈានមុខគេមកពីប្រទេសកូរ៉េ ដែលនាំមកនូវទស្សនទានថ្មីនៃការរស់នៅទាន់សម័យ និងងាយស្រួល (Convenience & Lifestyle) ជូនដល់ប្រជាជនកម្ពុជា។ ក្រៅពីការផ្តល់ជូននូវទំនិញប្រើប្រាស់ប្រចាំថ្ងៃ emart24 ត្រូវបានស្គាល់យ៉ាងច្បាស់តាមរយៈការនាំចូលផលិតផលផ្តាច់មុខល្បីៗពីកូរ៉េ អាហារសម្រន់កូរ៉េក្តៅៗ (Street Food) និងកាហ្វេដែលមានរសជាតិឆ្ងាញ់ពិសារ។




អត្ថបទបន្ទាប់


យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS នឹងជ្រើសរើសប្រធានគណៈកម្មការនៅសប្តាហ៍នេះ

ប្រធានគណៈកម្មការសម្រុះសម្រួលក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយជម្លោះដែនសមុទ្រដ៏រ៉ាំរ៉ៃរវាងកម្ពុជា និងថៃ នឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ