តើលោកពូទីន និងលោកម៉ាក្រុងបានជជែកពីបញ្ហាអ្វីខ្លះ

តើលោកពូទីន និងលោកម៉ាក្រុងបានជជែកពីបញ្ហាអ្វីខ្លះ ក្នុងជំនួបតាមទូរស័ព្ទនៅសប្ដាហ៍នេះ?


ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានចុះផ្សាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីស្ថានភាពនៅប្រទេសអ៊ុយក្រែនជាមួយបារាំងលោក អេម៉ានុអេល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃអង្គារទី០៣ឧសភា។ ក្នុងជំនួបតាមទូរសព្ទនោះ លោកពូទីន បានជំរុញឱ្យលោកខាងលិចដាក់សម្ពាធលើទីក្រុងកៀវឱ្យបញ្ឈប់សកម្មភាព ដែលលោកពូទីនហៅថាជាអំពើឃោរឃៅ ។
តើលោកពូទីន និងលោកម៉ាក្រុងបានជជែកពីបញ្ហាអ្វីខ្លះ

ហេតុ​អ្វី​បានជា​លោកពូ​ទី​ន បែរជា​មក​ប្រាប់​លោក​ខាងលិច​ឲ្យ​ប្រាប់​អ៊ុយ​ក្រែ​ន​បញ្ឈប់​អំពើ​ឃោរឃៅ​ទៅ​វិញ ទាំង​ដែល​ខ្លួន​ជា​អ្នក​ផ្តើម​សង្គ្រាម​ឈ្លានពាន​ទៅ​លើ​អ៊ុយ​ក្រែ​ន​មុន​នោះ0x017d7

លោកពូ​ទី​ន​បាន​ប្រាប់​លោក ម៉ា​ក្រុង​ថា លោក​ខាងលិច​អាច​ជួយ​បញ្ចប់​រាល់​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការ​វាយប្រហារ​មក​កាន់​ទីក្រុង​នានា​នៅ​អ៊ុយ​ក្រែ​ន ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​ដុន​បាស ដែល​នាំ​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​ជា​ច្រើន តាម​រយៈ​ការ​បញ្ចុះបញ្ចូល​ទីក្រុង​កៀវ​ឲ្យ​បញ្ចប់​ការ​តតាំង​ហើយ​ព្រម​ធ្វើ​តាម​ខ្លួន និង​ឲ្យ​លោក​ខាងលិច​បញ្ឈប់​កា​រប​ញ្ចូ​ន​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​តទៅ​ទៀត​ផង​ដែរ​។

ការ​ដែល​រុ​ស្ស៊ី​និយាយ​ដូច្នេះ ក៏​ដោយសារ​តែ​កន្លង​មក រុ​ស្ស៊ី​មិន​ដែល​ទទួលស្គាល់​សកម្មភាព​របស់​ខ្លួន​មក​លើ​អ៊ុយ​ក្រែ​ន​ថា ជា​ការ​ឈ្លានពាន​នោះ​ទេ​។ រុ​ស្ស៊ី​បាន​ហៅ​វា​ថា ជា​ប្រតិបត្តិការ​យោធា​ពិសេស និង​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​កងកម្លាំង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ រុ​ស្ស៊ី​ចាត់​ទុក​សកម្មភាព​របស់​ខ្លួន​ថា ជា​ការ​រំដោះប្រជាជន​អ៊ុយ​ក្រែ​ន​ចេញពី​ការ​គ្រប់គ្រង​របស់​ពួក​ណា​ហ្ស៊ី​។

យ៉ាងណា​ក៏​ដោយ លោកពូ​ទី​ន​ក៏​បាន​ប្រាប់​សម​ភាគី​បារាំង​ថា ទីក្រុង​ម៉ូ​ស្គូ​នៅ​តែ​ត្រៀមខ្លួន​ជា​និច្ច​សម្រាប់​ការ​សន្ទនា​ជាមួយ​អ៊ុយ​ក្រែ​ន​។ គួរ​រំឭក​ថា ការ​ចរចា​ទល់មុខ​លើក​ចុង​ក្រោយបង្អស់​រវាង​ភាគី​ទាំង​ពីរ គឺ​ធ្វើ​ឡើង​កាលពី​ខែមីនា ក្នុង​ប្រទេស​តួ​គី តែ​ក្រោយមក​ជា​និច្ច​ជា​កាល​ប្រទេស​ទាំង​ពីរ​មាន​តែ​ការ​ជជែក​គ្នា​តាម​ប្រព័ន្ធ​វី​ដេ​អូ​អន​ឡាញ​ប៉ុណ្ណោះ​ហើយ​មិន​មាន​លទ្ធផល​ផ្លែផ្កា​នោះ​ឡើយ​។

ជា​ការ​ឆ្លើយ​តប ប្រធានាធិបតី​បារាំង​លោក​ម៉ា​ក្រុង បាន​ប្រាប់​ប្រធានាធិបតី​រុ​ស្ស៊ី​វិញ​ថា លោក​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការ​ជាមួយ​អង្គការ​អន្តរជាតិ​នានា ដើម្បី​ជួយ​ដក​ការ​បិទ​ខ្ទប់​របស់​រុ​ស្ស៊ី​លើ​ការ​នាំ​ចេញ​ផលិតផល​ចំណីអាហារ​របស់​អ៊ុយ​ក្រែ​នតា​មរយៈ​កំពង់​ផែ​សមុទ្រ​ខ្មៅ​។ លោក​ម៉ា​ក្រុង​ក៏​បាន​រំលឹក​ឡើង​វិញ​ដែរ​ថា បទ​ឈប់​បាញ់​គឺជា​រឿង​ចាំបាច់​មួយ​នៅ​អ៊ុយ​ក្រែ​ន​។ ប្រធានាធិបតី​បារាំង​ដែល​ទើប​ជាប់​ឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ​រូប​នេះ បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​នៅ Donbas និង Mariupol​។

គួរ​កត់​សម្គាល់ថា លោក​ម៉ា​ក្រុង ស្ថិត​នៅ​ក្នុង​ចំណោម​មេដឹកនាំ​លោក​ខាងលិច​មួយ​ចំនួន​តូច​ដែល​នៅ​បន្ត​រក្សា​កិច្ច​សន្ទនា ដោយ​ផ្ទាល់​ជាមួយ​លោកពូ​ទី​ន ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះ​ឡើង​។ នេះ​បើ​តាម​ការ​អះអាង​វិមាន​ក្រឹម​ឡាំង​។

តើ​ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន​ពេល​នេះ​មាន​សភាព​យ៉ាប់យ៉ឺន​កម្រិត​ណា?

មក​ទល់​ពេល​នេះ​រុ​ស្ស៊ី​នៅ​តែ​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ទីតាំង​ចុង​ក្រោយ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ម៉ា​រី​យូ​ប៉ូ​ល ។

អង្គការសហប្រជាជាតិ និង​កាកបាទក្រហម​អន្តរជាតិ ទើបតែ​បាន​សម្របសម្រួល​ជម្លៀស​ជន​ស៊ី​វិល​ចេញពី​ក្រុង​ម៉ា​រី​យ៉ូ​ប៉ូ​ល មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង នៅ​ថ្ងៃ​អង្គារ​ទី​០៣​ឧសភា រុ​ស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រើ​រថក្រោះ និង យន្តហោះ​ចម្បាំង​ទៅ​លើ​តំបន់​រោងចក្រ​ស្លរ​ដែក Azov ដែល​ជាទី​តាំង​ឈរជើង​ចុង​ក្រោយ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន ក្នុង​ក្រុង​ម៉ា​រី​យ៉ូ​ប៉ូ​ល​។ បើ​តាម​ការ​អះអាង​ពី​ភាគី​អ៊ុយ​ក្រែ​ន រុ​ស្ស៊ី​បាន​បញ្ជូន​ទ័ព​តាម​ផ្លូវគោក និង ផ្លូវទឹក​បន្ថែម សំដៅ វាយ​ដណ្តើម​យក​រោងចក្រ​ស្លដែក​ចុង​ក្រោយ​។

ដោយឡែក ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​អះអាង​ថា កងទ័ព​រុ​ស្ស៊ី​បាន​ប្រើ​យន្តហោះ​ចម្បាំង និង កាំភ្លើង​ធំ បាញ់​កម្ទេច​រោងចក្រ​ស្លដែក កាលពី​ថ្ងៃ​ទី ៣​ខែឧសភា​។ ប៉ុន្តែ​ការ​វាយប្រហារ​ដូច្នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​រុ​ស្ស៊ី ចោទប្រកាន់​ថា ទាហាន​អ៊ុយ​ក្រែ​ន​ឆ្លៀតឱកាស ពេល​បទ​ឈប់​បាញ់​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ ដើម្បី​ពង្រាយ​កម្លាំង​នៅ​តាម​ទីតាំង​យុទ្ធសាស្ត្រ ក្នុង​រោងចក្រ​ស្លដែក ដើម្បី​រង់ចាំ​ប្រយុទ្ធ​ទប់ទល់​នឹង​កងទ័ព​រុ​ស្ស៊ី​វិញ​។

សូម​ជម្រាប​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ភាគី​អ៊ុយ​ក្រែ​ន ដែល​ជ្រោមជ្រែង​ដោយ UN និង​កាកបាទក្រហម​អន្តរជាតិ ដើម្បី​ជម្លៀស​ជន​ស៊ី​វិល​ចេញពី​ម៉ា​រី​យ៉ូ​ប៉ូ​ល​នៅ​តែ​បន្ត ទោះបី​មានការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ក្តី​។ ក្បួន​រថយន្តក្រុង​បាន​ចាក​ចេញពី​ទីក្រុង Mariupol នៅ​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​បន្ត​ជម្លៀស​ជន​ស៊ី​វិល​ចេញពី​ទីក្រុង​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​មួយ​នេះ​។ យ៉ាងណា​ក៏​ដោយ ភាគី​អ៊ុយ​ក្រែ​ន មិន​បាន​បញ្ជាក់​ទេ​ថា ជន​ស៊ី​វិល​ដែល​បាន​ជម្លៀស​បន្ថែម​នោះ គឺ​ពលរដ្ឋ​ដែល​បាន​ជាប់​គាំង​ក្នុង​រោងចក្រ​ស្លរ​ដែក ឬ​មក​ពី​តំបន់​ផ្សេង​នៃ​ក្រុង​ម៉ា​រី​យ៉ូ​ប៉ូ​ល​នោះ​ទេ​៕

None



អត្ថបទបន្ទាប់


តើអាមេរិកអាចនឹងបន្ធូរបន្ថយពន្ធលើទំនិញនាំចូលពីចិន ដើម្បីបន្ថយអត្រាអតិផរណា ដែរឬទេ?

សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមត្រួតពិនិត្យឡើងវិញ អត្រាពន្ធគយ ដែលខ្លូនបានដាក់ទៅលើទំនិញនាំចូលពីប្រទេសចិន។ ការចាប់ផ្តើមពិនិត្យឡើងវិញនេះ គឺត្រ…

កូរ៉េខាងជើង ជួបប្រទះគ្រោះរាំងស្ងួត ចំពេលមានការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ

បុគ្គលិកការិយាល័យ និងកម្មកររោងចក្ររបស់ប្រទេសកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅកាន់តំបន់ស្រែចម្ការជុំវិញប្រទេស ដើម្បីចូលរួមជួយការងារកសិករក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ