វិស័យទេសចរណ៍

ក្រៅពីប្រាសាទអង្គរវត្ត តើកម្ពុជាគួរបង្កើតឱ្យមានតំបន់ទេសចរណ៍បែបណា ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម?


អ្នកជំនាញក្នុងវិស័យទេសចណ៍ បានអះអាងថា កម្ពុជាមានផលិតផលទេសចរណ៍យ៉ាងសម្បូរបែបរួមទាំងទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងសាសានា ក្នុងការទាក់ទាញភ្ញៀវទេសចរ តែកម្ពុជាហាក់មិនទាន់បានប្រើប្រាស់ផលិតផលទេសចណ៍ទាំងនោះឱ្យអស់ពីសក្កានុពលនៅឡើយទេ។
វិស័យទេសចរណ៍
ដោយ

ប្រាសាទអង្គរវត្តជាសមិទ្ធផលទេសចរណ៍ប្រវត្តិដ៏ល្អឯកគ្មានពីរនៅលើពិភពលោកសម្រាប់ខេត្តសៀមរាប​។ តែយ៉ាងណាអ្នកជំនាញលើកទឹកចិត្តឱ្យរដ្ឋបាលខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធគួរបង្កើតផលិតផលទេសចរណ៍អមថ្មីៗបន្ថែមទៀត ជាពិសេសទេសចរណ៍វប្បធម៌ និងសាសនាក្នុងភាពជាខ្មែរតែម្តង​។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានវាយតម្លៃថា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្តនៅកម្ពុជា ពិសេសខេត្តសៀមរាបឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ កម្ពុជាមិនគួរពឹងផ្អែកតែទៅលើប្រាសាទអង្គរវត្តតែមួយមុខនោះទេ ប៉ុន្តែត្រូវបង្កើតឱ្យមានអ្វីថ្មីបន្ថែមទៀត តាមរយៈទេសចរណ៍វប្បធម៌ និងសាសនាតែម្តង។ អ្នកជំនាញរូបនេះបានចាត់ទុកភ្នំគូលេន គឺជាសមិទ្ធផលមួយដ៏មានសក្តានុពលរបស់ខេត្តសៀមរាប ហើយប្រសិនបើភ្នំគូលេនត្រូវបានប្រែក្លាយឱ្យទៅជាតំបន់ទេសចរណ៍សាសនាមួយដ៏សក្តិសិទ្ធ នោះលោកជឿជាក់ថា វានឹងជួយជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា កាន់តែប្រសើរ និងរកចំណូលចូលសេដ្ឋកិច្ចបានកាន់តែច្រើនផងដែរ។

​សម្រាប់លោក ធួន ស៊ីណាន សមិទ្ធផលទេសចរណ៍ដែលអាចមានសក្តានុពលខ្ពស់ និងអាចជាមួយរមណីយដ្ឋានអង្គរមួយទៀតនេះ គឺតំបន់ទេសចរណ៍ក្នុងភាពជាខ្មែរ។ សមិទ្ធផលក្នុងភាពជាខ្មែរសំដៅដល់ការយកទីតាំងណានៅជុំវិញបរិវេណអង្ករ បង្កើតភូមិបុរាណ ដែលមានទិដ្ឋភាពដូចសម័យអង្គរ រាប់ចាប់តាំងពីការស្លៀកពាក់ ផ្ទះសំបែង មុខរបរ រួមទាំងការរស់នៅរបស់ប្រជាពលរដ្ឋជាដើម ដែលទិដ្ឋភាពបែបនេះ វាគឺជាភាពទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរបរទេស ដែលពួកគេចង់ឃើញក្រៅតែពីប្រាសាទអង្គរវត្ត។

​យ៉ាងណាមិញលោក ធួន ស៊ីណាន បានអះអាងថា នៅពេលដែលកម្ពុជា អាចបង្កើតឱ្យមាននូវទេសចរណ៍បែបសាសនា និងទេសចរណ៍ក្នុងភាពជាខ្មែរបានហើយនោះ លោកជឿជាក់ថា វិស័យភាពយន្តធំៗពីក្រៅប្រទេស ក៏នឹងចូលកមកម្ពុជា ផងដែរ ដែលតាមរយៈនេះ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា ពិសេសការផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក៕

None



អត្ថបទបន្ទាប់


តើគម្រោងព្រែកជីកហ្វូណនតេជោ ជាតេស្តសាកល្បងភាពរឹងមាំនៃសាមគ្គីភាពក្នុងចំណោមប្រទេសជាសមាជិកគណៈកម្មទន្លេមេគង្គ?

តើគម្រោងព្រែកជីកហ្វូណនតេជោ ជាតេស្តសាកល្បងភាពរឹងមាំនៃសាមគ្គីភាពក្នុងចំណោមប្រទេសជាសមាជិកនៃគណៈកម្មទន្លេមេគង្គ ខណៈសមាជិកខ្លះមិនសប្បាយចិត្ត? ជា…

សេដ្ឋវិទូរបស់ AMRO អះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះនឹងមានកម្រិតខ្ពស់ជាងឆ្នាំមុន ប៉ុន្តែអាចប្រឈមនឹងហានិភ័យមួយចំនួន

ក្រុមបេសកកម្មរបស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅតែបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ដោយបានព្យា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ