វិស័យកាត់ដេរនិងវាយនភណ្ឌ

តើកត្តាអ្វីខ្លះធ្វើឲ្យអ្នកជំនាញរំពឹងថា វិស័យកាត់ដេរនិងវាយនភណ្ឌឆ្នាំ២០២២ នឹងបន្ដកើនឡើងថែមទៀត?


បើទោះបី កម្ពុជា នៅតែបន្តជួបនូវបញ្ហាជំងឺរាតត្បាតកូវីដ-១៩ តែសកម្មភាពនៃការនាំចេញផលិតផលកាត់ដេរ ទៅកាន់ទីផ្សារអន្តរជាតិនៅតែបន្ត។ ជាក់ស្ដែង នៅឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ មានការកើនឡើង ចំនួន១៥% បើប្រៀបនឹងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ពីអគ្គនាយកគយ និងរដ្ឋាការកម្ពុជា។
កម្មកររោងចក្រកាត់ដេរកំពុងដេរសម្លៀកបំពាក់
ដោយ

បើតាមអ្នកជំនាញនៅក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌនៅឆ្នាំ២០២២នេះ អាចនឹងបន្ដកើនឡើងកាន់តែខ្លាំងថែមទៀត។ តើមានកត្តាអ្វីខ្លះជំរុញឲ្យវិស័យកាត់ដេរ បន្ដកើនឡើង?

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស កាលពីពេលថ្មីៗ ថាសមាគមរោងចក្រកាត់ដេរមានក្ដីរំពឹងថា ដ្បិតកម្ពុជា បានទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិកូវីដ១៩ អស់រយៈពេលជាង ២ឆ្នាំ តែវិស័យកាត់ដេរ និងវាយនភ័ណ្ឌ នៅតែអាចរក្សាបាននូវស្ថិរភាព ហើយ សមាគមរំពឹងថា នៅឆ្នាំ២០២២នេះ ការនាំចេញផលិតផលកាត់ដេរនឹងបន្តមានកំណើនក្នុងកម្រិតមួយសមល្មម។

ជាមួយគ្នានេះដែរ លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ក៏បានបង្ហាញពីភាពវិជ្ជមាននៃវិស័យកាត់ដេរ និងវាយនភ័ណ្ឌរបស់កម្ពុជាថា នឹងនៅតែបន្តមានកំណើននៅឆ្នាំ២០២២នេះ ដោយលោកសម្លឹងឃើញពីឱកាសទីផ្សារទៅកាន់ទីផ្សារអាមេរិក អឺរ៉ុប និងអាស៊ី ជាពិសេសអាចនាំចេញទៅចិន និងកូរ៉េ ដោយសារមានកិច្ចព្រមព្រៀងសេរី។

បើតាមឧកញ៉ា លី ឃុនថៃ នៅឆ្នាំ២០២១ ការនាំចេញស្បែកជើងមានការកើនឡើង ២០ភាគរយ ខណៈផលិតផលស្បែកជើងបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប អាមេរិក ប្រទេសកាណាដា ប្រទេសជប៉ុន និងប្រទេសកូរ៉េ ជាដើម។

អ្នកជំនាញរូបនេះ បានបន្ថែមថា ដ្បិត ការនាំចេញផលិតផលកាត់ដេរ មានការកើនឡើង តែវិបត្តិកូវីដ១៩ ក៏បានប៉ះពាល់ដល់វិស័យនេះខ្លះដែរ ពិសេសលើមធ្យោបាយដឹកជញ្ជូន ដោយរហូតមកដល់ពេលនេះ បញ្ហាក្នុងការដឹកជញ្ជូនហាក់មិនទាន់អាចដោះស្រាយបាននៅឡើយ។ ក៏ប៉ុន្តែ ប្រធានសមាគមស្បែកជើងរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហានេះអាចធ្វើឱ្យការដឹកជញ្ជូនទំនិញយឺតយ៉ាវបន្តិច តែមិនប៉ះពាល់ខ្លាំងដល់ការដឹកជញ្ចូនទំនិញទៅកាន់គោលដៅទីផ្សារនោះទេ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជា បានទទួលចំណូលជាង១១ពាន់លានដុល្លារ ពីការនាំចេញផលិតផលកាត់ដេរ នៅឆ្នាំ២០២១ ដែលមានការកើនឡើងប្រមាណ១៥% បើប្រៀបនឹងឆ្នាំ២០២០។ ដោយឡែក ចំណូលពីការនាំចេញផលិតផលមិនមែនកាត់ដេរវិញមានជាង ៤ពាន់លានដុល្លារ ដែលផលិតផលទាំងនោះរួមមាន គ្រឿងបន្លាស់រថយន្ត ផលិតផលឧស្សាហកម្ម គ្រឿងបំណែកអេឡិចត្រូនិក និងកង់ ជាដើម៕

None



អត្ថបទបន្ទាប់


តំណាងពាក់ព័ន្ធវិស័យកសិកម្ម រួមគ្នាប្រែក្លាយវឌ្ឍនភាពកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាព

ក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC) និងអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា(CPSA) បានសហការបើកកិច្ច…

អ្នកជំនាញជឿជាក់ថាការនាំចេញចេកនឹងប្រសើរឡើងវិញឆាប់ៗ ក្រោយធ្លាក់ចុះជាង៣០%នៅខែមករា

ការនាំចេញផលិតផលផ្លែចេកស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមាននៅ១ខែដំបូងនៅឆ្នាំ២០២២ សម្រេចបានជាង២ម៉ឺន៥សែនតោន មានការថយចុះជាង៣០% បើធៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ