នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន

តើនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន នឹងត្រូវចូលខ្លួនមកដោះស្រាយបញ្ហាអ្វីខ្លះ?


នៅទីបំផុតទៅប្រទេសជប៉ុន អាចរកបាននាយរដ្ឋមន្ត្រីថ្មីរបស់ខ្លួនហើយ បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ទៅកាលពីរសៀលថ្ងៃពុធទី ២៩កញ្ញានេះ។ នាយករដ្ឋមន្ត្រីថ្មីដែលត្រូវចូលខ្លួន មកដឹកនាំក្បាលម៉ាស៊ីនប្រទេសយក្សសេដ្ឋកិច្ចទី៣ក្នុងលោកមួយនេះ គឺបានទៅលើលោក ហ្វូមីអូ គីហ្សីដា (Fumio Kishida) ជាអ្នកនយោយបាយដ៏មានបទពិសោធន៍មួយរូបនៅជប៉ុន និងធ្លាប់ជាអតីតរដ្ឋមន្ត្រីការបរទេសជប៉ុនផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌ជប៉ុន Nikkei។
លោកហ្វូមីអូ គីហ្សីដា ក្នុងវ័យ៦៤ឆ្នាំ នឹងត្រូវមកបន្តតំណែងពីលោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា ដែលបានចប់អាណត្តិ
ដោយ

លោក​ហ្វូ​មី​អូ គី​ហ្សី​ដា ក្នុង​វ័យ​៦៤​ឆ្នាំ នឹង​ត្រូវ​មក​បន្ត​តំណែង​ពី​លោក យ៉ូ​ស្ហ៊ី​ហ៊ី​ដេ ស៊ូ​ហ្កា ដែល​បាន​ចប់​អាណត្តិ និង​ក្រោយ​ពី​លោក​ប្រកាស​ជំហរ​មិន​បន្ត​ឈរឈ្មោះ​ជា​នាយក​រដ្ឋមន្ត្រី​តទៅ​ទៀត​នោះ​ទេ​។ លោក​ហ្វូ​មី​អូ គី​ហ្សី​ដា នឹង​ត្រូវ​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ជា​ផ្លូវការ​នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ជាតិ​ជប៉ុន ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ៤ ខែតុលា​ខាង​មុខ​នេះ​។

ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក គី​ហ្សី​ដា​នឹង​មាន​ភារកិច្ច​សំខាន់​ដំបូង​គេ​មួយ នោះ​គឺ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​១៩ ក៏​ដូច​ជា​ស្វែងរក​វិធីសាស្ត្រ​ថ្មី ដើម្បី​ការ​រីក​លូតលាស់​សម្រាប់​សេដ្ឋកិច្ច​ជប៉ុន​នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩​។ ដោយឡែក បញ្ហា​នយោបាយ​ក្នុង​តំបន់​ដ៏​ក្តៅ​គគុក និង​បញ្ហា​តានតឹង​នៅ​សមុទ្រ​ចិន​ខាងកើត​ជាមួយ​ប្រទេស​ចិន សុទ្ធ​សឹង​ជា​កិច្ចការ​អាទិភាព ដែល​លោក គី​ហ្សី​ដា នឹង​ត្រូវ​យក​មក​ដាក់​លើ​តុ​មុនគេ ដើម្បី​បន្ដ​ដោះស្រាយ​។

មែនទែន​ទៅ ជ័យ​ជំនះ​របស់​លោក គី​ហ្សី​ដា ពេល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយសារ​លោក​ជា​បេក្ខភាព​មួយ​រូប​ដ៏​មាន​សក្តានុពល និង​មាន​ប្រជាប្រិយភាព​ចាប់តាំងពី​ពេល​អតីត​នាយក​រដ្ឋមន្ត្រី​ស៊ី​ន​ហ្សូ​អា​បេ លាលែង​ពី​តំណែង​មក​ម្ល៉េះ​។ លោក​ធ្លាប់​បម្រើ​ការ​ជា​រដ្ឋមន្ត្រី​ការ​បរទេស នៅ​ចន្លោះ​ឆ្នាំ ២០១២ និង ២០១៧ និង​ជា​ប្រធាន​គោលនយោបាយ​របស់​បក្ស​សេរី​ប្រជាធិបតេយ្យ​ជប៉ុន ឬ​ហៅ​កាត់​ថា​អិ​ល​ឌី​ភី ពី​ឆ្នាំ ២០១៧ ដល់ ២០២០ ផង​ដែរ​។

ដោយ​មាន​ទស្សនៈទាន​ល្អ​ៗ លើ​បញ្ហា​ជា​ច្រើន​រួម ទាំង​ផ្នែក​វិស័យ​ថាមពលនុយក្លេអ៊ែរ និង​គោលនយោបាយ​ការ​បរទេស​ផង​នោះ លោក​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​សមាជិក​បក្ស​សេរី​ប្រជាធិបតេយ្យ​ជា​ច្រើន​។

សូម​ជម្រាប​ដែរ​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ពុធ​នេះ លោក​ហ្វូ​មី​អូ គី​ហ្សី​ដា បាន​យកឈ្នះ​ទៅ​លើ​បេក្ខភាព​ប្រកួតប្រជែង​របស់​លោក​៣​រូប​ផ្សេង​ទៀត ចាប់តាំងពី​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​ឯណោះ​។ ក្នុង​នោះ​លោក​បាន​យកឈ្នះ​លើ​លោក តា​រូ កូ​ណូ និង​បេក្ខភាព​ស្ត្រី​ពីរ​រូប​ទៀត គឺ​លោកស្រី សាន​ណៃ តា​កៃ​ឈី និង​លោកស្រី សី​កូ ណូ​ដា​។ ប្រការ​នេះ​ធ្វើ​ឲ្យ​ជប៉ុន នៅ​តែ​មិន​អាច​មាន​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ថ្មី ដែល​មាន​នាយក​រដ្ឋមន្ត្រី​ដំបូង​ជា​ស្ត្រី​បាន​ដដែល​៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ សិទ្ធិទទួលបានព័ត៌មានសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេស និងទាមទារឲ្យពលរដ្ឋមានចំណេះដឹង

ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ទុកសិទ្ធិទទួលបានព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសប្រកបដោយបរ…

កូវីដ១៩ ធ្វើឲ្យការចំណាយសាធារណៈរបស់វៀតណាមធ្លាក់មកនៅកម្រិត ៥០% ប៉ុណ្ណោះនៃផែនការ

ការចំណាយសាធារណៈរបស់វៀតណាមគិតតាំងពីដើមឆ្នាំមកដល់ចុងខែកញ្ញានេះ គឺមានមិនដល់ពាក់កណ្ដាលផង នៃផែនការចំណាយសាធារណៈប្រចាំឆ្នាំរបស់ខ្លួន ដោយស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ