សង្គ្រាមមជ្ឈិមបូព៌ា

តើប្រទេសណាខ្លះទទួលរងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាងគេបំផុតពីសង្គ្រាមនៅមជ្ឈិមបូព៌ា?


សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងជះផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចប្រទេសនានា ក្រោយសង្គ្រាមនេះធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ថាមពល និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងឧស្ម័នហក់ឡើងខ្ពស់ ក្នុងនោះប្រទេសស្រីលង្កា ប៉ាគីស្ថាន និងអេហ្ស៊ីប ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីបញ្ហានេះ។
សង្គ្រាមមជ្ឈិមបូព៌ា
ដោយ

សង្គ្រាមនៅអ៊ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានឈានចូលដល់សប្ដាហ៍ទី៤ហើយ ដោយកំពុងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ ជាក់ស្តែងប្រទេសមានសេដ្ឋកិច្ចធំៗនៅអឺរ៉ុប ដូចជា អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេសជាដើមសុទ្ធតែរងផលប៉ះពាល់ក្នុងនោះសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលពឹងផ្អែកលើឧស្សាហកម្ម ដែលពឹងផ្អែកលើថាមពលមានតម្លៃសមរម្យ កំពុងប្រឈមនឹងបញ្ហាការផលិត និងការនាំចេញថយចុះ។ ចំណែកឯអ៊ីតាលី ក៏ពឹងផ្អែកយ៉ាងខ្លាំងលើប្រេង និងឧស្ម័នផងដែរ ដែលធ្វើឱ្យប្រទេសនេះងាយនឹងរងផលប៉ះពាល់ដោយសារការឡើងថ្លៃប្រេងឥន្ធនៈ។ ទន្ទឹមនេះ ចក្រភពអង់គ្លេស ប្រឈមមុខនឹងការឡើងថ្លៃអគ្គិសនី ពីព្រោះអង់គ្លេស ពឹងផ្អែកខ្លាំងលើឧស្ម័នសម្រាប់បំប្លែងទៅជាថាមពល ដែលអាចនាំឱ្យមានអតិផរណាខ្ពស់ និងអត្រាការប្រាក់ហក់ឡើង។

ចំណែកឯប្រទេសជប៉ុន ក៏ងាយរងគ្រោះខ្លាំងដែរ ដោយសារប្រទេសនេះនាំចូលប្រេងឥន្ធនៈរហូតដល់ទៅប្រមាណ៩៥% ពីតំបន់មជ្ឈិមបូព៌ា ដែលភាគច្រើនឆ្លងកាត់ច្រកសមុទ្រ Hormuz។ តម្លៃថាមពលខ្ពស់រួមផ្សំជាមួយនឹងរូបិយប័ណ្ណជាតិធ្លាក់ថ្លៃ អាចជំរុញឱ្យថ្លៃដើម នៃអាហារ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃហក់ឡើង។

ជាមួយគ្នានេះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់ឈូងសមុទ្រ បានប្រឈមមុខនឹងផលប៉ះពាល់ដោយផ្ទាល់តែម្តង។ ទោះបីជាប្រទេសទាំងនោះជាអ្នកផលិតប្រេងយ៉ាងណាក៏ដោយ ក៏ការរាំងស្ទះការដឹកជញ្ជូន ជាពិសេសតាមរយៈច្រកសមុទ្រ Hormuz អាចរារាំងពួកគេពីការនាំចេញប្រេង ដែលជាលទ្ធផលជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ។

ក្រឡេកទៅមើលប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេលើពិភពលោកឯនោះវិញក៏រងផលប៉ះពាល់ខ្លាំងមិនចាញ់ប្រទេសខាងលើនោះទេ ដោយសារប្រទេសនេះនាំចូលប្រេងឥន្ធនៈរហូតដល់ទៅប្រមាណ៩០% ដែលភាគច្រើនត្រូវដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz។ កត្តានេះធ្វើឱ្យឥណ្ឌា ងាយរងគ្រោះដោយសារការរាំងស្ទះដល់ការផ្គត់ផ្គង់ និងការឡើងថ្លៃ។ បញ្ហានេះកំពុងប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋឥណ្ឌា។

ចំណែកឯប្រទេសតួកគី ក៏ប្រឈមមុខនឹងហានិភ័យទាំងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយដែរ ដោយសារតែទីតាំងភូមិសាស្ត្ររបស់ខ្លួននៅជិតប្រទេសអ៊ីរ៉ង់ គួបផ្សំសម្ពាធអតិផរណា និងរំហូរជនភៀសសឹកដែលអាចកើតមាន។

ប្រទេសមួយចំនួនក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត គឺប្រទេសដែលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចរួចទៅហើយ។ ជាក់ស្ដែងប្រទេសស្រីលង្កា និងប៉ាគីស្ថាន កំពុងចាត់វិធានការបន្ទាន់ដូចជាការកំណត់ការប្រើប្រាស់ប្រេងឥន្ធនៈ និងការបិទសាលារៀនជាដើម ដើម្បីទប់ទល់នឹងវិបត្តិខ្វះប្រេងឥន្ធនៈ។ ទន្ទឹមនេះប្រទេសអេហ្ស៊ីប ក៏ស្ថិតក្នុងហានិភ័យដែរ ដោយប្រឈមមុខនឹងការឡើងថ្លៃប្រេងឥន្ធនៈ និងអាហាររួមជាមួយនឹងការខាតបង់ ដែលអាចកើតមាននៅក្នុងវិស័យទេសចរណ៍ និងប្រាក់ចំណូលពីព្រែកជីកស៊ុយអេ (Suez)។ សរុបមកសង្គ្រាមនៅអ៊ីរ៉ង់ កាន់តែអូសបន្លាយផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកកាន់តែរីករាលដាល និងកាន់តែធ្ងន់ធ្ងរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋាភិបាល ស្នើឱ្យពលរដ្ឋងាកមកប្រើឧបករណ៍អគ្គិសនីសម្រាប់ចម្អិនម្ហូបអាហារ ដើម្បីសន្សំហ្គាស តែអ្នកជំនាញថា អាចមានការលំបាកសម្រាប់អ្នកខ្វះខាត

វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាមិនត្រឹមតែធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ប៉ុណ្ណោះទេ សូម្បីតែតម្លៃឧស្ម័នហ្គាស (LPG) ក៏បានហក់ឡើងខ្ពស់ផងដែរ ហើយអ្វ…

ឡាវ ជំរុញឱ្យសិស្សជិះកង់ ឬរថយន្តក្រុងទៅរៀន ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ

រដ្ឋាភិបាលឡាវ កំពុងជំរុញឱ្យសិស្សានុសិស្សផ្លាស់ប្តូរទម្លាប់ធ្វើដំណើរ ដោយងាកមកជិះកង់ ឬរថយន្តក្រុងទៅសាលារៀនវិញ ដើម្បីឆ្លើយតបនឹងវិបត្តិខ្វះខាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ