ដោះស្រាយដីធ្លី

អគារ​"ប៊ូឌីញ"ជា​គំរូ​នៃ​ការ​អភិវឌ្ឍ​ដែល​គ្មាន​"ទឹក​ភ្នែករាស្ត្រ"?


អគារ​ ប៊ូឌីញ ឬ​ហៅ «អគារ ស» ជា​សំណង់​​មួយ​ដែល​បន្សល់​ទុក​តាំងពី​សម័យ​ទសវត្សរ៍​ឆ្នាំ​៦០ និង​ជា​ជម្រក​របស់​គ្រួសារ​សិល្បករ​ខ្មែរ​ជា​ច្រើន​គ្រួសារ។​ នៅ​ថ្ងៃ​១៧ កក្កដា ឆ្នាំ​២០១៧ អគារ​ចំណាស់​នេះ​ នឹងត្រូវ​ចាប់​ផ្ដើម​​វាយ​កម្ទេច​ចោល​ដើម្បី​បើក​ផ្លូវ​ដល់​ការ​អភិវឌ្ឍ​ថ្មី។
ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ ដែល​នៅ​ពីក្រោយ​ការ​ដោះស្រាយ​ដោយ​ជោគជ័យ​គម្រោង​អភិវឌ្ឍន៍​អគារ ប៊ូឌីញ ក្នុងរាជ​ធានី​ភ្នំពេញ។
ដោយ

ពលរដ្ឋ​អ្នក​រស់នៅ​លើ​អគារ​ប៊ូឌីញ​សម្ដែង​ការនឹក​ស្រណោះ​អាល័យ​ទីធ្លាប់​រស់នៅ ប៉ុន្តែ ពួកគាត់​ក៏​សម្ដែងនូវក្ដី​រីករាយ​និង​សាទរ​ចំពោះ​ដំណោះស្រាយ​ផល​ប៉ះពាល់​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​នេះ​ដែរ។

លោក​ទេស​រដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​កោត​សរសើរ​​ចំពោះ​ការ​ចាត់ចែង​ដំណោះស្រាយ​ក្នុង​ករណី​គម្រោង​អភិវឌ្ឍន៍​អគារ ប៊ូឌីញ នេះ។ 

គេ​សរសើរ​លោក​ដោយសារ​លោក​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​លើ​អគារ​នេះទាំង ៤៩២​ ម្ចាស់​ចំណែក​ឯកជន យល់​ព្រម​ទទួលយក​សំណង​គ្រប់ៗគ្នា ដែល​បើក​ផ្លូវ​ដល់​ការ​អភិវឌ្ឍ​ដោយ​រលូន​គ្មាន​ភាព​ចម្រូង​ចម្រាស​ដូច​គម្រោង​ដទៃ​ទៀត នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដូចគ្នា។

នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ ដែល​បានជួយ​ធ្វើ​ឲ្យ​គម្រោង​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

ពលរដ្ឋ​ដែល​រស់នៅ​លើ​អគារ ប៊ូឌីញ សរុប ៤៩២​គ្រួសារ បាន​យល់ព្រម​ទទួល​យក​សំណង​ក្នុង​តម្លៃ ១៤០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដោយ​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ឈ្មោះ Arakawa ជា​អ្នក​វិនិយោគ​លើ​ការអភិវឌ្ឍ​អគារ​ ប៊ូឌីញ នេះ ទៅ​ជា​អគារថ្មីកម្ពស់ ២១ជាន់ ដោយ ៣ជាន់​ជាកន្លែង​ចត​រថយន្ត​ ១ជាន់​ជា​កន្លែង​ហាង​ទំនិញ និង ៥ជាន់​សម្រាប់​ជា​កន្លែង​ស្នាក់នៅ។ 

អគារ ប៊ូឌីញ នេះ អាច​និយាយ​បាន​ថា​ជាគំរូ​ទីមួយ​ហើយ​នៃ​ការ​អភិវឌ្ឍ​ដោយ​មិន​ធ្វើ​ឲ្យ​រាស្ត្រ​ទឹក​ភ្នែក មិន​បង្ខំ​រាស្ត្រ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ដោយ​មិន​ស្ម័គ្រ​ចិត្ត និង​ដោយ​ក្ដី​ក្ដៅ​ក្រហាយ។

នៅក្នុង​ទីក្រុង​ភ្នំពេញ​ដូច​គ្នា ការអភិវឌ្ឍ​គម្រោង​ដី​ធ្លី​ធំៗ​យ៉ាង​ហោច​ពីរ​កន្លែង​ផ្សេង​ទៀត នៅ​តែ​មាន​ភាព​ចម្រូង​ចម្រាស​នៅ​ឡើយ ដូចជា ដីធ្លី​នៅ​បឹងកក់ និង​ដីធ្លី​នៅ​បុរី​កីឡា​ ជាដើម ដោយ​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​នៅ​បន្ត​ការ​តវ៉ា​ទាមទារ​សំណង​ដែល​ពួកគេ​មិន​ទាន់​បាន។

អគារ ប៊ូឌីញ នឹង​ត្រូវ​វាយ​កម្ទេច​ចោល​នៅ​ថ្ងៃ​ទី១៧ កក្កដា ឆ្នាំ​២០១៧។ (រូបភាព៖ ហេង ភារម្យ)

ទោះ​យ៉ាង​ណា ពលរដ្ឋ​នៅ​តែ​មានក្ដី​សង្ឃឹម​ទៅ​លើ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ថា នឹង​អាច​ពិនិត្យ​សើរើ​ករណី​ទាំង​នេះឡើងវិញ និង​បញ្ចប់​ទំនាស់​​ឲ្យ​បាន​ជា​ស្ថាពរ។ 

អ្នក​ចូលចិត្ត​តាមដាន​រឿង​សង្គម​ នាំ​គ្នា​ជជែក​លេង​នៅ​តាម​តៀម​កាហ្វេពី​ករណី​អភិវឌ្ឍន៍​អគារ ប៊ូឌីញ នេះ និង​បាន​លើក​ជា​សំណួរ​ថា បើ​មាន​មន្ត្រី​ដូច​លោក​ ជា សុផារ៉ា ច្រើន​នាក់ និង​បើ​រាល់​គម្រោង​អភិវឌ្ឍន៍​ដោះស្រាយ​បាន​រលូនល្អដូច​លោក ជា សុផារ៉ា បានធ្វើ តើ​មាន​អ្នក​តវ៉ា​ដី​ធ្លី ឬ​អ្នក​ជាប់គុក​ដោយ​សារតវ៉ា​ដី​ធ្លី​មក​ពីណា? 

ហើយ​ បើ​មន្ត្រី​រដ្ឋាភិបាល​ល្អ​ដូច​ ជា សុផារ៉ា មាន​ច្រើននាក់​ដែល​ធ្វើ​ឲ្យ​រាស្ត្រ​សប្បាយចិត្ត ក៏​គណបក្ស​ប្រជាជន​ដែល​កាន់​អំណាច​មិន​ថមថយ​ចុះ​នូវ​ប្រជាប្រិយ​នៅ​ក្នុងការ​បោះឆ្នោត​ដែរ!៕




អត្ថបទបន្ទាប់


ស៊ុន ចាន់ថុល ជា​ធនធាន​មនុស្ស​កម្រ​មួយ​របស់​កម្ពុជា

លោក ស៊ុន ចាន់ថុល បច្ចុប្បន្ន​ជា​ទេសរដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា។ លោក ស៊ុន ចាន…

ម្ចាស់កសិដ្ឋាន៖ ពី​មុន​លក់​ក្រពើ​ទិញ​ដី តែ​ឥឡូវ​​​លក់​ដី​ឲ្យ​ក្រពើ​ស៊ី​វិញ​ហើយ!

ក្រពើ​ត្រូវ​បាន​ស្គាល់​ថា ជា​សត្វ​សាហាវ​មួយ​ប្រភេទ​ដែល​ស៊ី​សាច់​ជា​អាហារ ហើយ​មនុស្ស​ម្នា​ច្រើន​តែ​ខ្លាច​រអា​ជា​ទីបំផុត ប៉ុន្ដែ ការ​ចិញ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ