សេតវិមាន និងសភាអាមេរិកមិនអាចរកច្រកចេញបញ្ហាបំណុល

សេតវិមាន និងសភាអាមេរិកនៅតែមិនទាន់អាចទម្លុះទម្លាយបញ្ហាកម្រិតបំណុលបាន


បញ្ហាពិដានបំណុលរដ្ឋដែល ដែលកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចអាមេរិក និងសេដ្ឋកិច្ចសាកលលោករង្គោះរង្គើបាននោះ នៅតែស្ថិតក្នុងស្ថានភាពគ្មានដំណោះស្រាយ ក្រោយពីការចរចារវាងសេតវិមាន និងសភាសហរដ្ឋអាមេរិក បានបរាជ័យជាថ្មីនៅក្នុងជំនួបកាលពីថ្ងៃចន្ទទី២២ ខែឧសភា ខណៈដែលអ្នកសេដ្ឋកិច្ចបានព្រមានថា អលទ្ធភាពសងបំណុលអាចនឹងកើតឡើងនៅក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ។
សេតវិមាន និងសភាអាមេរិកនៅតែមិនទាន់អាចទម្លុះទម្លាយបញ្ហាកម្រិតបំណុលបាន
ដោយ

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោកប្រធានាធិបតី ចូ បៃដិន និងប្រធានសភា លោក ខេវិន ម៉ាកខាធី មិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាឡើយអំឡុងជំនួបកាលពីថ្ងៃចន្ទ ស្តីពីការដំឡើងពិដានបំណុលទំហំ ៣១,៤ ទ្រីលានដុល្លារ ដែលរដ្ឋាភិបាល បានស្នើ។ ភាគីទាំងពីរគ្រាន់តែថានឹងបន្តពិភាក្សាគ្នាបន្ថែមទៀត។

នៅក្នុងជំនួបនោះ លោក ម៉ាកខាធី បានដាក់សម្ពាធលើសេតវិមានឱ្យយល់ព្រមកាត់បន្ថយការចំណាយថវិកាសហព័ន្ធ តែលោក បៃដិន ចាត់ទុកថាជាលក្ខខណ្ឌ"ជ្រុលហួសហេតុ" ហើយបានទាមទារឱ្យមានការកំណត់ពន្ធថ្មី, ជាសំណើដែលអ្នកសាធារណរដ្ឋបានច្រានចោល។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំដែលលោកចាត់ទុកជា«ផ្លែផ្កា»នោះថា "យើងសូម បញ្ជាក់ម្តងទៀតថា រឿងអលទ្ធភាពសងបំណុលមិនបាននៅលើតុចរចាទេ ហើយមធ្យោបាយតែមួយគត់ដើម្បីដើរទៅមុខគឺចេតនាស្មោះត្រង់ដែលចង់ឱ្យមានកិច្ចព្រមព្រៀងពីគណបក្សទាំងពីរ»។

ខាងភាគីសភាវិញ លោក ម៉ាកខាធី បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាងមួយម៉ោងជាមួយលោក បៃដិន ថា អ្នកចរចានឹងធ្វើការរួមគ្នានៅពេញមួយយប់នេះ ដើម្បីព្យាយាមស្វែងរកចំណុចរួម។

លោកបាននិយាយក្នុងសម្ដីផ្ទាល់ថា "ខ្ញុំមានអារម្មណ៍ថា ពួកយើងមានការពិភាក្សាប្រកបដោយផលិតភាព។ ទោះយើងមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយមែន តែខ្ញុំជឿថាយើងនៅតែអាចទៅដល់កិច្ចព្រមព្រៀង"។

មកដល់ពេលនេះបញ្ហាប្រទាញប្រទង់ខ្លាំងរវាងសេតវិមាន និងសភា គឺនៅត្រង់សេតវិមាន ទាមទារឲ្យតម្លើងកម្រិតពិដានបំណុលទំហំ ៣១,៤ ទ្រីលានដុល្លារ ជំរុញឲ្យតម្លើងពន្ធលើអ្នកមាន ហើយកាត់បន្ថយពន្ធលើឧស្សាហកម្មប្រេងនិងឱសថ ប៉ុន្តែខាងសភាផ្តោតសំខាន់លើការកាត់បន្ថយការចំណាយនៅក្នុងថវិកាសហព័ន្ធសម្រាប់ឆ្នាំ២០២៤។

ជុំវិញបញ្ហាកម្រិតបំណុលនេះ គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ មានពេលត្រឹមតែ ១០ ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីរកកិច្ចព្រមព្រៀងមួយឱ្យបាន មុនពេលសហរដ្ឋអាមេរិកមិនអាចទូទាត់ការចំណាយរបស់ខ្លួននៅថ្ងៃទី ០១ ខែ មិថុនា។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ចេនណេត យេឡេន (Janet Yellen) បានរំលឹកកាលពីថ្ងៃ ចន្ទថា រដ្ឋាភិបាលអាមេរិកនឹងមិនអាចមានលទ្ធភាពអនុវត្តកាតព្វកិច្ចនូវបំណុលដែលអាមេរិក ជំពាក់បានឡើយនៅដើមខែមិថុនាខាងមុខ ប្រសិនបើកម្រិតបំណុលមិនត្រូវបានដំឡើងទេ ហើយបញ្ហាដែលកើតចេញពីភាពជាប់គាំងនេះនឹងអាចបង្កឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើ និងជំរុញឱ្យអត្រាការប្រាក់កើនឡើងខ្ពស់៕




អត្ថបទបន្ទាប់


វៀតណាមគិតចង់ដំឡើងពន្ធ ដើម្បីទប់ស្កាត់ការឆ្លៀតឱកាសទិញអចលនទ្រព្យទុកលក់

សមាជិកសភាប្រទេសវៀតណាមគ្រោងនឹងពិភាក្សាគ្នាអំពីច្បាប់មួយចំនួន ដើម្បីដោះស្រាយទីផ្សារអចលនទ្រព្យ ខណៈដែលរដ្ឋសភាបានបើកសម័យប្រជុំថ្មីរបស់ខ្លួនកាលព…

អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាសម្ងាត់

ក្រោយបិទបញ្ចប់កិច្ចប្រជុំG7នៅប្រទេសជប៉ុន អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូលហ្ស បានបន្តដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាគ្នាជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ