ការចរចាអំពីកម្រិតពិដានបំណុលរបស់អាមេរិក

លោក ចូ បៃដិន អះអាងថា ការចរចាអំពីកម្រិតពិដានបំណុលរបស់អាមេរិកកំពុងដំណើរការទៅមុខ


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បាននិយាយកាលពីថ្ងៃសៅរ៍ទី ១៣ ឧសភា ថា កិច្ចពិភាក្សាជាមួយសភាស្តីពីការដំឡើងកម្រិតបំណុលអតិបរមារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងដំណើរការទៅមុខ ហើយគេនឹងដឹងអំពីវឌ្ឍនភាពនៃរឿងនេះបន្ថែមទៀតនៅប៉ុន្មានថ្ងៃនាដើមសប្ដាហ៍នេះ។ ការចេញមកអះអាងរបស់លោក ចូ បៃឌិន យ៉ាងដូច្នេះ បន្ទាប់ពី គម្រោងជំនួបរវាងលោក និងលោកម៉ាកខាធីប្រធានសភាអាមេរិក កាលពីថ្ងៃទី ១២ឧសភា ត្រូវបានលុបចោល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធឺ។
លោក ចូ បៃដិន អះអាងថា ការចរចាអំពីកម្រិតពិដានបំណុលរបស់អាមេរិកកំពុងដំណើរការទៅមុខ
ដោយ

លោក ចូ បៃឌិន បានប្រាប់អ្នកយកព័ត៌មាននៅឯមូលដ្ឋានយោធាអ៊ែនឌ្រូថា៖ «ខ្ញុំគិតថាកិច្ចពិភាក្សាកំពុងដើរទៅមុខ ពិបាកនឹងប្រាប់ណាស់។ យើងមិនទាន់ឈានដល់ចំណុចវិបត្តិនៅឡើយទេ»។ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានបន្តថា៖ «យើងនឹងដឹងបន្ថែមទៀតនៅពីរថ្ងៃខាងមុខនេះ»។

លោក បៃឌិន ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានគេរំពឹងថានឹងជួបប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក ខេវិន ម៉ាកខាធី និងមេដឹកនាំសភាផ្សេងៗទៀតនៅដើមសប្តាហ៍នេះ ដើម្បីបន្តការចរចាអំពីការដំឡើងកម្រិតបំណុលសាធារណៈឡើងវិញ។

លោក បៃឌិន និងលោក ម៉ាខាធី បានលុបចោលកិច្ចប្រជុំដែលបានគ្រោងធ្វើនៅថ្ងៃសុក្រ ដោយលើកហេតុផលថាទុកពេលឱ្យបុគ្គលិកក្រោមឱវាទបន្តការពិភាក្សាលើផ្នែកបច្ចេកទេស។

កាលពីថ្ងៃសុក្រ ជំនួយការរបស់មេដឹកនាំទាំងពីររូបបានពិភាក្សាគ្នាអំពីវិធីកំណត់ការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ខណៈដែលការជជែកលើការបង្កើនកម្រិតបំណុលរបស់រដ្ឋាភិបាលដែលមានទំហំ ៣១,៤ ទ្រីលានដុល្លារ ដើម្បីបញ្ចៀសគ្រោះមហន្តរាយ កំពុងឈានទៅមុខ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកនិយាយថា ខ្លួនអាចនឹងអស់លុយត្រឹមថ្ងៃទី ១ ខែមិថុនា សម្រាប់ចំណាយលើវិក្កយបត្រនានា លុះត្រាតែសមាជិកសភាដំឡើងពិដានបំណុលរបស់ប្រទេសនេះ ដើម្បីឱ្យរដ្ឋាភិបាលអាចខ្ចីលុយបន្ថែមទៀតសម្រាប់ចាយវាយលើសេវាសាធារណៈ។

លោក បៃឌិន ត្រូវបានគេរំពឹងថានឹងចាកចេញទៅកាន់ប្រទេសជប៉ុននៅសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧។ ដំបូងឡើយ លោកប្រធានាធិបតីបាននិយាយថា លោកអាចលុបចោលការធ្វើដំណើរនេះ ប្រសិនបើចាំបាច់ ប៉ុន្តែលោកស្រី ការីន ហ្សង់ព្យែរ អ្នកនាំពាក្យសេតវិមាន បាននិយាយនៅថ្ងៃសុក្រថា លោក បៃឌិន នឹងធ្វើដំណើរមកប្រជុំនៅជប៉ុនដូចការគ្រោងទុក។

សូមបញ្ជាក់ថា សំណើថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ របស់រដ្ឋបាលលោក បៃឌិន ពឹងផ្អែកលើការដំឡើងពន្ធដើម្បីកាត់បន្ថយឱនភាព ហើយទាមទារដោយឆន្ទានុសិទ្ធិឱ្យបង្កើនការចំណាយក្នុងអត្រា ៥% នៅឆ្នាំក្រោយ។ អត្រាប៉ុណ្ណេះតំណាងឱ្យភាពខុសគ្នាលើថវិកាទំហំ ២០០ ប៊ីលានដុល្លារ បើធៀបនឹងជំហរសមាជិកសភាគណបក្សសាធារណរដ្ឋដែលចង់បន្ថយថវិកាជាតិជាមធ្យម ៨% ទន្ទឹមនឹងការបង្កើនចំណាយលើវិស័យការពារជាតិនិងអតីតយុទ្ធជន។ រឿងនេះមានន័យថា កម្មវិធីផ្សេងៗទៀតរបស់រដ្ឋាភិបាលប្រឈមនឹងការកាត់ថវិកាច្រើន៕

អត្ថបទ ៖ ឯម មាឃ




អត្ថបទបន្ទាប់


ជប៉ុនព្រមានថា ចិននិងរុស្ស៊ីកំពុងបង្កើនកិច្ចសហប្រតិបត្តិការយោធា

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃសៅរ៍ អំពីកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ីនិងចិននៅក្…

រដ្ឋមន្ត្រីក្រសួងការងារថា កម្មករនិយោជិតក្នុងប្រព័ន្ធ ១,៥លាននាក់ ទទួលបានប្រាក់ឈ្នួលជាង ៤,៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាង នៅថ្ងៃទី ១៤ ខែឧសភាថា បច្ចុប្បន្ននៅកម្ពុជាមានសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ