ផែនការហេដ្ឋារចនាសម្ព័ន្ធ

ហេតុអ្វីចិនត្រូវប្រយ័ត្នចំពោះផលប៉ះពាល់ នៃផែនការហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់អាមេរិក?


អ្នកជំនាញសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយរបស់ចិន និយាយថា ប្រទេសចិន ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជួន ចំពោះផែនការដ៏ធំសម្បើមដែលដឹកនាំដោយសហរដ្ឋអាមេរិកលើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលទីក្រុងវ៉ាស៊ិនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងបោះជំហាន ខិតខំប្រឹងប្រែង ដើម្បីឈានទៅកំណត់ឡើងនូវស្ដង់ដារ និងការប្រឆាំងទប់ទល់នឹងឥទ្ធិពលចិននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
គម្រោងចំណាយ របស់លោកចូ បៃឌិន ដែលមានឈ្មោះថា Build Back Better ក្នុងតម្លៃជាង ១,៧ទ្រីលានដុល្លារ
ដោយ

ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អា​មេ​រិ​ក និង​ប្រទេស​លោក​ខាងលិច​ជា​សម្ព័ន្ធមិត្ត​នេះ ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ក្លាយជា​ផែនការ​ដ៏​ធំ​មួយ​ក្នុង​ការ​ប្រជែង​ឥទ្ធិពល ជាមួយនឹង គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន South China Morning Post​។

លោក ជិន វិ​ន​ស៊ី​ន (Chen Wenxin) ជា​អ្នកជំនាញ​ចិន​សិក្សា​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ទាក់ទង​នឹង​អា​មេ​រិ​ក បាន​អះអាង​ថា ប្រទេស​ចិន ត្រូវ​ឃ្លាំមើល​ឲ្យ​បាន​ដិត​ដល់ នូវ​ត្រង់​ផ្នែក​នៃ​សេដ្ឋកិច្ច​រយៈពេល​វែង ដែល​អា​មេ​រិ​ក​អាច​ទាញ​យក​ផល​ចំណេញ ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តម្លៃ ១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ទោះបីជា ការ​បែង​ចែង​ន​យោ​យ​បាយ​ក្នុងស្រុក​របស់​អា​មេ​រិ​ក នៅ​មាន​បញ្ហា​ប្រឈម​ធំ​ៗ​ច្រើន​ក៏​ដោយ​។

ការ​វាយតម្លៃ​របស់​លោក​ជិន វិ​ន​ស៊ី​ន (Chen Wenxin) អគ្គនាយករង​វិទ្យាស្ថាន​សិក្សា​អា​មេ​រិ​ក នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​សហ​សម័យ​ចិន (CICIR) យ៉ាង​ដូច្នេះ បន្ទាប់​ពី​លោក​បាន​សិក្សា​លម្អិត​ជា​ច្រើន​ទាក់ទង​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អា​មេ​រិ​ក ដែល​ទើបតែ​ត្រូវ​បាន​លោក​ចូ​បៃ​ឌិន​ចុះហត្ថលេខា និង​ក្លាយជា​ច្បាប់​ចូល​ជា​ធរមាន​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន​។

ក្នុង​គម្រោង​នេះ នឹង​មាន​បែងចែក​ថវិកា​រាប់​ពាន់​លាន​ដុល្លារ ទៅ​កាន់​រដ្ឋ និង​រដ្ឋាភិបាល​តំបន់​នីមួយ​ៗ​របស់​អា​មេ​រិ​ក ក្នុង​រយៈពេល​៥​ឆ្នាំ សម្រាប់​ធ្វើការ​អភិវឌ្ឍ​ផ្លូវ​ថ្នាល់ ស្ពាន ផ្លូវ​រថភ្លើង និង​អាកាសយានដ្ឋាន​ចាស់​ៗ ទៅ​តាម​តម្រូវការ​ជាក់ស្ដែង​។ បន្ថែម​ពី​នេះ ក៏​មានការ​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ទឹក​ស្អាត និង​រោងចក្រ​ថាមពល​ផង​ដែរ​។ លោក ចូ បៃ​ឌិន និយាយ​ថា ការ​អភិវឌ្ឍ​ទាំង​អស់នេះ នឹង​ជួយ​ឲ្យ​អា​មេ​រិ​ក នឹង​ទទួល​បាន​នូវ​សមត្ថភាព​ប្រកួតប្រជែង​លើ​ប្រទេស​ចិន​។

សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​អន្តរជាតិ​វិញ លោក​ចូ បៃ​ឌិន ក៏​បាន​ចាប់ដៃ​ជាមួយនឹង​ក្រុម​ប្រទេស​រីក​ចម្រើន​ទាំង​៧ ឬ​ហៅ​ថា G7 ដើម្បី​បង្កើត​គម្រោង Build Back Better World ឬ​ហៅ​កាត់​ថា B3W ផង​ដែរ ដោយ​គម្រោង​នេះ មាន​គោលបំណង​ផ្ដល់​ជូន​នូវ​ទឹកប្រាក់​កម្ចី​រាប់រយ​ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​ប្រឆាំង​ទប់ទល់​នឹង​គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន ដែល​គំនិត​ផ្ដួចផ្ដើម​របស់​ចិន​នេះ មានការ​វិនិយោគ​ជា​ច្រើន​ទ្រី​លាន​ដុល្លារ​នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​សកលលោក និង​បាន​ដាក់​ឲ្យ​ដំណើរការ​មក​តាំងពី​ឆ្នាំ​២០១៣​។ ប៉ុន្ដែ គម្រោង​របស់​ចិន​នេះ ទទួល​បាន​ទាំង​ការ​សាទរ និង​ទាំង​មានការ​រិះគន់​ជា​ច្រើន​ផង​ដែរ ដោយ​មានការ​លើក​ឡើង​ថា វា​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​ជាដើម​។

គម្រោង B3W របស់​អា​មេ​រិ​ក និង​ក្រុម​ប្រទេស G7 ដែល​ទើប​ប្រកាស​ដាក់​ចេញ​នោះ ត្រូវ​បាន​គេ​ដឹង​ថា មាន​គោលដៅ​នឹង​បង្កើន​មូលនិធិ​រហូត​ដល់ ៤០​ទ្រី​លាន​ដុល្លារ សម្រាប់​មូលនិធិ​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ឲ្យ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ត្រឹម​ឆ្នាំ​២០៣៥​។

យ៉ាងណា​ក៏​ដោយ​ចុះ អ្នកជំនាញ​សិក្សា​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ចិន អះអាង​ថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​សម្បើម​របស់​អា​មេ​រិ​ក​នេះ គឺ​ផ្ដោត​ទៅ​ទិដ្ឋភាព​ច្បាប់ និង​ស្ដង់ដារ ដែល​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​ខ្លួន​ចង់បាន ជាង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពិតប្រាកដ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការទូទាត់សងសំណងធានារ៉ាប់រងកូវីដ-១៩ នៅថៃ បានកើនឡើងដល់ជិត២ ពាន់លានដុល្លារនៅចុងខែមីនា

ព័ត៌មាន
សមាគមធានារ៉ាប់រងទូទៅថៃ (TGIA) រំពឹងថាតម្លៃ ការទូទាត់សងសំណងសរុបនៃសេវាធានារ៉ាប់រងកូវីដ១៩សរុបនៅក្នុងប្រទេសថៃ គិតត្រឹមដំណាច់ខែមីនាកន្…

ធនាគារពិភពលោកត្រៀមខ្លួនផ្ដល់ជំនួយដល់ស្រីលង្កា ខណៈជំនួបជាមួយ IMF បង្ហាញពីផ្លែផ្កា

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីចុងសប្ដាហ៍មកនេះថា ខ្លួនបានធ្វើ"ការពិភាក្សាបច្ចេកទេសប្រកបដោយផ្លែផ្កា" ជាមួយប្រទេសស្រីលង្កាលើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ