ទេសចរណ៍

ហេតុ​ផល​ ៦យ៉ាង​ដែល​អ្នក​គួរ​ពិចារណា​ហោះហើរ​ជាមួយ អេមីរ៉ាត


ក្រុមហ៊ុន​អាកាសចរណ៍ អេមីរ៉ាត ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​ថ្នាក់​ពិភពលោក ដែល​ហោះ​ត្រង់​មក​ភ្នំពេញ​ពី​ទីក្រុង ឌូបៃ កាល​ពី​ពេល​ថ្មីៗ​នេះ។
អាកាសចរណ៍ អេមីរ៉ាត សម្ពោធ​ជើងហោះហើរ​ដំបូង​បង្អស់​របស់ខ្លួន​ពី​ទីក្រុង​ឌូបៃ មក​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១ កក្កដា ២០១៧។ រូបភាព៖ ហេង ភារម្យ
ដោយ

នៅ​លើ​ទីផ្សារ​អាកាសចរណ៍ ពិតជា​មាន​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​តាម​អាកាស​រាប់​មិន​អស់ ហើយ​វា​មិន​ងាយ​ស្រួល​ឡើយ នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​​ម្នាក់ៗ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ក្រុមហ៊ុន​អាកាសចរណ៍​ណាមួយនោះ។ 

ដើម្បី​ជួយ​អ្នក​អាន​ទាំង​អស់​គ្នា​ឲ្យ​កាន់​តែ​ដឹង​ច្បាស់​អំពី​ អេមីរ៉ាត សារព័ត៌មាន ខេមបូណូមីស សូមបង្ហាញ​ជូន​លោក​អ្នក​នូវ​ហេតុផល ឬ​ចំណុច​ពិសេស ៦ យ៉ាង​ អំពី​ អេមីរ៉ាត សម្រាប់​លោក​អ្នក​ធ្វើការ​ពិចារណា៖ 

ទី១. មាន​កាលវិភាគ​ម៉ោង​ហោះហើរ​ល្អ និង​មាន​កំណត់​ត្រា​សុវត្ថិភាព​ល្អ​បំផុត​លើ​ពិភពលោក

ជើង​ហោះហើរ​ដោយ​ផ្ទាល់​ពី​ភ្នំពេញ​ទៅ​ទីក្រុង ឌូបៃ មាន​រយ:ពេល 9 ម៉ោង និង 30​នាទី ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ ភ្នំពេញ ដែល​ធ្វើការ​ចុះចត​រយ:ពេល​ខ្លី នៅ​ទីក្រុង​យ៉ាំងហ្គូន ហើយ​អ្នក​ដំណើរ​មិន​ចាំបាច់​​ចាកចេញ​ពី​យន្តហោះ​នៅ​ទីក្រុង​យ៉ាំងហ្គូន ប្រទេស​មីយ៉ាន់ម៉ា ឡើយ។ ដូច្នេះ អ្នក​ធ្វើ​ដំណើរ​មានភាព​ងាយស្រួល​ និង​ចំណេញ​ពេល​វេលា។

អេមីរ៉ាត ចាប់​ផ្ដើម​បើក​ការហោះហើរ​ត្រង់​ទៅមក ឌូបៃ-ភ្នំពេញ កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបភាព៖ ហ្វេសប៊ុក អេមីរ៉ាត)

មិន​តែ​ប៉ុណ្ណោះ អាកាសចរណ៍ អេមីរ៉ាត ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្អ​បំផុត​របស់​ពិភព​លោក ប្រចាំ​ឆ្នាំ​2016 ទទួល​បាន Skytrax World Airline Awards និង ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្អ​បំផុត​នៅក្នុង​ពិភព​លោក​នៅ​ក្នុង​ការ​ផ្តល់​រង្វាន់ Travelers 'Choice® Awards for Airlines 2017។ ចំណែក​​កំណត់​ត្រា​សុវត្ថិភាព ក៏​ស្ថិត​ក្នុង​ភាព​ឥត​ខ្ចោះ​ដែរ។ 

ទី២. មាន​បណ្តាញ​តភ្ជាប់​សឹងតែ​ទូទាំង​ពិភព​លោក (ជាង150 ទិសដៅ)

អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​កម្ពុជា​ជាច្រើន ភាគច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាមេរិក អឺរ៉ុប និង​ក៏​អាច​មាន​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក ផង។ ក្រុមហ៊ុន​អាកាសចរណ៍ អេមីរ៉ាត មាន​ការ​ហោះហើរ​ប្រចាំ​ថ្ងៃ សឹង​តែ​គ្រប់ ​ទិសទី​ទាំង​អស់​នៅ​លើ​ពិភព​លោក មិន​ថា​នៅ​ប្រទេស​ណា ឬ​ទ្វីប​ណាទេ។ 

ទីក្រុង ឌូបៃ ដែល​ជា​ទឹកដី​កំណើត​របស់​ក្រុមហ៊ុន អេមីរ៉ាត ជា​ទី​ប្រសព្វ​ដែល​ជា​មធ្យម​ត្រូវការ​ថិរ​វេលា​ប្រហែល​៤​ម៉ោង ដើម្បី​ធ្វើ​ដំណើរ​ពី​ទីក្រុង​ឌូបៃ​ ទៅ​កាន់​មួយ​ភាគបី​នៃ​ពិភព​លោក​ទាំងមូល។

យន្តហោះប្រភេទ​ Boeing 777 របស់​ក្រុមហ៊ុន អេមីរ៉ាត ចុះ​ចត​លើក​ដំបូង​នៅ​ភ្នំពេញ កាលពីថ្ងៃទី១ កក្កដា ២០១៧។ (រូបភាព៖ ហ្វេសប៊ុក អេមីរ៉ាត)

ទី៣. ប្រព័ន្ធ​កម្សាន្ត​​ធំ​បំផុត​និង​ទំនើប​បំផុត

អ្នក​ដំណើរ​នៅ​លើ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ អេមីរ៉ាត អាច​ទស្សនា​កម្មវិធី​កម្សាន្ត​ក្នុង​យន្តហោះ​ដែល​មាន​ប៉ុស្តិ៍​ទូរទស្សន៍​ជាង 2500 (ប្រើ touch screen) ប៉ុស្តិ៍​ខ្សែ​ភាពយន្ដ ហ្គេម និង​ទូរទស្សន៍ រួម​ជាមួយ​សេវា​អ៊ិនថឹណិត Wi-Fi ដែល​មាន​នៅ​លើ​យន្តហោះ អេមីរ៉ាត។ 

អ្នក​ដំណើរ​តាម​យន្តហោះ អេមីរ៉ាត ទាំង​អស់ នឹង​ទទួល​បាន​អាហារ​ជា​ច្រើន​ប្រភេទ​នៅ​អំទ្បុង​ពេល​ធ្វើ​ដំណើរ។

ទី៤. ចុះ​សំចត​នៅ​ទីក្រុង​ឌូបៃ​ដោយ​មិន​អស់​ប្រាក់

ជា​ទូទៅ ចំពោះ​អ្នក​ធ្វើ​ដំណើរ​ទាំង​ឡាយ​ណា​ដែលធ្វើដំណើរឆ្លងកាត់​ទីក្រុង​ឌូបៃ​តាម​ក្រុមហ៊ុន​អាកាសចរណ៍ ⁣អេមីរ៉ាត អាច​ធ្វើការ​​ចុះ​​សំចត​​រយ:​ពេល​​ខ្លី​​នៅ​​ទីក្រុង​​ឌូបៃ​ដោយ​មិន​​ចាំបាច់​ចំណាយ​​ប្រាក់​​ទេ (មិន​អស់​ថ្លៃ​ទិដ្ឋាការ)។ 

ក្រៅពីនោះ ថ្មីៗនេះ ចំពោះ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​កម្ពុជា​ទាំង​អស់ ដែល​ធ្វើការ​កក់​សំបុត្រ​យន្តហោះ ក្នុង​ការ​ហោះហើរ​ទៅ​មក​ពី​រាជ​ធានី​ភ្នំពេញ ទៅ​ទីក្រុង​ឌូបៃ⁣ (round trip) ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​14 ខែ​សីហា ហើយសម្រាប់​ការធ្វើ​ដំណើរ​ពី​ថ្ងៃ​នេះ⁣ រហូត​ដល់​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នឹង​អាច​ទទួល​បាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ទទួល​បាន​ទិដ្ឋាការ​ឥត​គិត​ថ្លៃ​ដែល​មាន​តម្លៃ 90​ដុល្លារ។ 

ការ​សម្រាក​លំហែ​នៅ​ទីក្រុង​ឌូបៃ អាច​ជា​បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ​បំផុត ដោយ​គិត​ចាប់​ពី​ការ​ចំណាយ​ពេល​រសៀល​ដើរ​លេង​លើ​ឆ្នេរ Jumeirah បន្ត​ទៅ​វាល​ខ្សាច់ Safari ហើយ​មើល​ឃើញ​ទេសភាព​ដ៏​ធំ​ល្វឹង​ល្វើយ​ដែល​មិន​អាច​បំភ្លេច​បាន ពី​លើ​អគារ​ខ្ពស់​បំផុត​របស់​ពិភពលោក ហៅថា Burj Khalifa ឬ​ដំណើរ​កម្សាន្ត​ជុំវិញ​ទីក្រុង​ឌូបៃ បែប​ប្រពៃណី។ មាន​អ្វីៗ​ជា​ច្រើន​ទៀត​ដែល​អ្នក​ទេសចរ ត្រូវ​ទស្សនា​និង​ធ្វើ​នៅ​ក្នុង​​ទីក្រុង​ចម្រុះ​ជាតិ​សាសន៍​នេះ។

សន្និសីទ​សារព័ត៌មាន ស្ដីពី​ការ​សម្ពោធ​ជើង​ហោះហើរ​ត្រង់​ពី​ ឌូបៃ មក​ភ្នំពេញ។ (រូបភាព៖ ហ្វេសប៊ុក អេមីរ៉ាត)

ទី៥. Rewards with skywards ពេល​សន្សំ​ពិន្ទុ​បាន​ច្រើន​នឹង​បាន​ធ្វើដំណើរ 

លោកអ្នក​ដឹងទេថា​ អេមីរ៉ាត មាន​ប្រព័ន្ធ​ផ្តល់​រង្វាន់​ដល់​អ្នក​ធ្វើ​ដំណើរ? អ្នក​ធ្វើដំណើរ​កម្ពុជា​គ្រាន់តែ​សន្សំ​ពិន្ទុ​រាល់​ការ​ធ្វើ​ដំណើរ​នីមួយៗ និង​រីករាយ​ជាមួយ​ផលប្រយោជន៍​ផ្សេងៗ​ពី​អេមីរ៉ាត។ ចំណាយ​ពេល​តែ​ប៉ុន្មាន​​នាទី​ប៉ុណ្ណោះ​ដើម្បី​ចុះ​ឈ្មោះ។ ការ​ចុះ​ឈ្មោះ​ជា​លើក​ដំបូង​នឹង​បាន​ទទួល ២៥,០០០​ម៉ៃល៍ ស្មើ​នឹង​កាត Silver ដែល​អាច​ជួយ​អ្នក​ប្រើប្រាស់ Business Lounge នៅ​ទីក្រុង​ឌូបៃ។ ពេល​បាន ៥០,០០០​ម៉ៃល៍​ គឺ​ស្មើ​នឹង​កាត Gold ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​​ប្រើប្រាស់​គ្រប់ Lounges ទាំង​អស់​របស់​អេមីរ៉ាត។ 

ចំណុច​ដែល​ពិសេស​នោះ​គឺ​ថា ពេល​អ្នក​សន្សំ​ពិន្ទុ​ទាំង​អស់​នេះ⁣ អ្នក​នឹង​អាច​ប្រើប្រាស់​ជាមួយ​ដៃគូ​របស់ អេមីរ៉ាត ដូចជា Virgin America, Jetstar, Qantas, និង Korean Air Miles។ រឿង​ពិបាក​មួយ​គឺ​ថា បើ​អ្នកជិះ Business Class គឺ​ពិត​ជា​មិន​ចង់​ជិះ​ថ្នាក់​សន្សំសំចៃ​​ទៀត​ទេ។

ទី៦. ថ្នាក់​សន្សំ​មាន​កៅអី ម្ហូប​អាហារ​មិន​ចាញ់​ថ្នាក់​ជំនួញ​នោះ​ទេ 

កៅអី​ថ្នាក់​សន្សំ​របស់ អេមីរ៉ាត ទូលាយ ហើយ​អាច​ទម្រេត​គេង​បាន​យ៉ាង​ស្រួល មិន​តែ​ប៉ុណ្ណោះ​ អាហារ​មាន​រស​ជាតិ​ឆ្ងាញ់ មាន​ទំហំ​ច្រើន ព្រមទាំង​​មាន​បង្អែម​និង​ភេសជ្ជៈ​ទៀត​ផង។ ទំហំ​កៅអី​ថ្នាក់​សន្សំ​ពិត ជា​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​រីករាយ​នឹង​ផាសុកភាព​ជាមួយ អេមីរ៉ាត៕

None



អត្ថបទបន្ទាប់


ថៅកែ​ត្រី​សាល់ម៉ុន​​ចែករំលែក​គន្លឹះ​៥​យ៉ាង​ដល់​សហគ្រិន

លោក ម៉ៅ វុត្ថា ត្រូវ​បាន​គេ​ស្គាល់ថា ជា​អ្នក​​នាំ​ចូល​និង​ចែកចាយ​ត្រី​សាល់ម៉ុន​ស្រស់​ ពី​ក្រៅ​ប្រទេស​ មក​លក់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជ…

ឆមាស​ទី​១​ឆ្នាំនេះ មាន​ធនាគារដ៏​​ធំ​២​​ចូល​មក​កម្ពុជា។ តើ​​មក​ពី​ប្រទេស​ណា​ខ្លះ?

គិត​ត្រឹម​៦​ខែ​​ដើម​ឆ្នាំ​២០១៧​នេះ យ៉ាង​ហោច​ណាស់​មាន​ធនាគារ​លំដាប់​អន្តរជាតិ​ដ៏​ធំ​ចំនួន​ពីរ ដែល​គេ​ត្រូវ​ថា​គេ​ស្គាល់​ថា ជា​បង​ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ