កំរិតបំណុលរបស់ចិន

ហេតុអ្វីកំរិតបំណុលរបស់ចិនកើនឡើង៣ដងនៃ GDP ជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន?


កំរិតបំណុលរបស់ប្រទេសចិនបានហក់ឡើងដល់អត្រាមួយខ្ពស់បំផុតបើធៀបនឹង សេដ្ឋកិច្ចរបស់ខ្លួន តាំងតែពីចុងខែមិថុនាមកទល់នឹងពេលនេះ, តើមកពីហេតុអ្វី? មែនទែនទៅ បំណុលភាគច្រើនរបស់ប្រទេសចិននេះ គឺត្រូវបានអាជ្ញាធរមូលដ្ឋានខ្ចី ដើម្បីយកមកប្រើប្រាស់ទប់ទល់ នឹងផលប៉ះពាល់សេដ្ឋកិច្ចដែលបានធ្លាក់ចុះ បណ្តាលមកពីគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់ជប៉ុន Nikkei។
កំរិតបំណុលរបស់ចិនកើនឡើង៣ដងនៃ GDP ជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន!
ដោយ

ក្នុងប្រាក់ទាំងនោះ កម្ចីដែលបានផ្តល់ឱ្យវិស័យមិនមែនហិរញ្ញវត្ថុមានដល់ទៅជិត ៥២ទ្រីលានដុល្លារអាមេរិក ឬស្មើនឹង ២៩៥% នៃផលិតផលក្នុងស្រុកសរុប។ ចំនួននេះគឺជាសមាមាត្របំណុលមួយខ្ពស់បំផុតមិនធ្លាប់មានធៀបនឹងGDP របស់ចិន បើគេគិតពី ១៩៩៥មក។ នេះបើតាមស្ថិតិដែលចេញផ្សាយកាលពីថ្ងៃចន្ទទី០៧ខែធ្នូ ដោយ Bank for International Settlements។

ខណៈពេលដែលជំងឺរាតត្បាតកូវីដ១៩ កំពុងបោកបក់ឡើងវិញ ហើយផលប៉ះពាល់របស់វាអាចមានរយៈពេលខ្លី ប៉ុន្តែទស្សនវិស័យសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសចិនប្រហែលជាមិនប្រសើរជាងនេះប៉ុន្មានទេ។ ជាក់ស្តែង យើងមើលទៅលើ អត្រាកំណើតបានធ្លាក់ចុះ ចំនួនប្រជាជនវ័យចំណាស់កើនឡើង ដែលជាបន្ទុកសារពើពន្ធ និងចំណាយកាន់តែច្រើនសម្រាប់កម្មវិធីជំនួយសង្គម ពីរដ្ឋាភិបាលចិន។

បញ្ហាចំបងមួយទៀតដែលធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ និងកំរិតបំណុកើនឡើងដូចនេះ គឺដោយសារតែប៉ុន្មានខែមុន ទីក្រុងសៀងហៃនិងទីក្រុងផ្សេងទៀតត្រូវអាជ្ញាធរបិទខ្ទប់ដល់ទៅរាប់ខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ពិសេសការបិទខ្ទប់ក្រុងសៀងហៃ ដែលជាទីក្រុងហិរញ្ញវត្ថុដ៏ធំរបស់ចិន។ ជាក់ស្តែង កាលនោះ GDP ចិនមានកំណើនត្រឹមតែ ០,៤%ប៉ុណ្ណោះ ត្រីមាសទី២ឆ្នាំ២០២២ ជាពេលដែលមានការបិទខ្ទប់ជាបន្តបន្ទាប់។ ក្រៅពីនេះ ការជំរុញរបស់រដ្ឋាភិបាលក្រុងប៉េកាំង សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច បានជំរុញអាជ្ញាធរមូលដ្ឋានឱ្យចេញបណ្ណបំណុលបន្ថែមទៀត។

សូមជម្រាបថា កំរិតបំណុលថ្មីរបស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងមានចំនួនខ្ពស់បំផុត ពោលគឺមានជាង ៤ទ្រីលានយ័ន ឬស្មើនឹងប្រមាណ ៥៧០ពាន់លានដុល្លារនៅពេញមួយឆ្នាំនេះ២០២២នេះ៕




អត្ថបទបន្ទាប់


ធនាគារអាមេរិកធំៗព្រមានពីការធ្លាក់ចុះក្នុងវិបត្តិ ខណៈដែលអតិផរណាប៉ះពាល់ដល់អ្នកប្រើប្រាស់ និងតម្លៃភាគហ៊ុនក៏ធ្លាក់ចុះ

ធនាគារធំបំផុតមួយចំនួននៅសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងវិបត្តិកាន់តែអាក្រក់ឡើងនៅឆ្នាំក្រោយនេះ ខណៈដែលអតិផរណាបានគំរាមកំហែងដល់តម្រូវការរប…

ក្រុមហ៊ុនយក្សតៃវ៉ាន់ TSMC រំពឹងរកប្រាក់ចំណូលបាន ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ពីរោងចក្រផលិតឈីបនៅអាមេរិក

ក្រុមហ៊ុនឈីបតៃវ៉ាន់ TSMC គ្រោងសង់រោងចក្រឈីបទី២ នៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់វិនិយោគ ៤០ពាន់លានដុល្លារ ដែលច្រើនជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ