ការនាំចេញរថយន្តពីថៃទៅកាន់ទីផ្សារអឺរ៉ុប

ហេតុអ្វីបានជាការនាំចេញរថយន្តពីថៃទៅកាន់ទីផ្សារអឺរ៉ុប មិនរងគ្រោះព្រោះអូមីក្រុង?


សហព័ន្ធឧស្សាហកម្មថៃ (FTI) បានអះអាងថា បើទោះបីជាមានការរីករាលដាលនៃមេរោគអូមីក្រុងនៅទូទាំងទ្វីបអឺរ៉ុបក៏ពិតមែន ប៉ុន្តែវានឹងមិនជះឥទ្ធិពលធ្ងន់ធ្ងរដល់ការនាំចេញរថយន្តពីប្រទេសថៃទៅកាន់ទីផ្សារអឺរ៉ុបនោះទេ ដោយសារតែទ្វីបនេះមិនមែនជាទីផ្សារធំក្នុងការនាំចេញរថយន្តរបស់ប្រទេសថៃឡើយ ពោលគឺមានចំណែកទីផ្សារត្រឹមតែប្រមាណ ១០% ខណៈដែលទីផ្សារធំ គឺ នៅមជ្ឈិមបូព៌ា អូសេអានី និងបណ្តាប្រទេសអាស៊ីផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
សម្មភាពជាង កំពុងតែពិនិត្យរថយន្ត នៅក្នុងប្រទេសថៃ
ដោយ

បណ្តាប្រទេសនៅអឺរ៉ុបជាច្រើនកំពុងរាយការណ៍ពីចំនួនខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ កាន់តែច្រើនឡើងៗនាពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែង ប្រទេសបារាំងបានព្រមាន​កាលពីសប្តាហ៍​មុនថា ករណីឆ្លងថ្មីប្រចាំ​ថ្ងៃ​​អាច​លើសពី ១០ម៉ឺននាក់​​ក្នុង​​ពេល​ឆាប់ៗនេះ។ ទន្ទឹមនេះ បណ្តាប្រទេស​​អ៊ឺរ៉ុប​បាន​ចាប់​ផ្តើមដាក់ចេញ​​នូវវិធានការ​តឹងរ៉ឹង​ឡើងវិញ ដើម្បី​ទប់ទល់​នឹងបំរែបំរួល​ថ្មីនេះ។

ជុំវិញបញ្ហានេះ លោក Suparat អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ ក៏បានឱ្យដឹងដែរថា មេរោគអូមីក្រុង​កំពុងរីករាល​ដាល​យ៉ាងឆាប់រហ័ស​នៅ​ក្នុង​ទ្វីបអឺរ៉ុប ប៉ុន្តែសហព័ន្ធឧស្សាហកម្មថៃមិនមានការព្រួយបារម្ភអំពីផល​ប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារប្រទេសថៃ​មានការនាំចេញ​រថយន្ដ​​ត្រឹមតែ ១០% ប៉ុណ្ណោះទៅកាន់ទីផ្សារអឺរ៉ុប ខណៈដែលរថយន្តភាគច្រើន​ជាធម្មតាត្រូវបាននាំចេញទៅកាន់​មជ្ឈិមបូព៌ា អូសេអានី និងបណ្តាប្រទេសអាស៊ីផ្សេងទៀតដែលមានចំណែកទីផ្សារដល់ទៅ ៥០% នៃការនាំចេញសរុប។

ត្បិតថាបែបនេះក្ដី ប៉ុន្ដែសហព័ន្ធឧស្សាហកម្ម​ថៃ ក៏កំពុងតាមដានស្ថានភាពនាំចេញរថយន្ដទៅក្រៅប្រទេស​ ដើម្បីរៀបចំសម្រាប់​​ភាពមិនច្បាស់លាស់​ណាមួយ ដែលបណ្តាលមកពី​ជំងឺរាតត្បាត​នៅឆ្នាំ ២០២២ ក៏ដូចជាកង្វះខាតបន្ទះឈីប​សកល ដែលនៅតែអូសបន្លាយ និងបង្កជាកង្វល់​ចម្បង​ផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន​ផលិតរថយន្ត​នៅទូទាំង​ពិភពលោកជាច្រើនទៀត ក៏មានការព្រួយបារម្ភដូចគ្នាដែរ អំពីការខ្វះខាតបន្ទះឈីប​ ដែល​នឹងបង្កឱ្យដូចកាលពីអំឡុងពេល​ដើមឆ្នាំនេះដែរ ដូច្នេះពួកគេ​កំពុងកែសម្រួល​ផែនការ​អាជីវកម្ម​របស់ពួកគេ ដើម្បីឆ្លើយតប​ទៅនឹង​ស្ថានភាពបច្ចុប្បន្ននេះ។

សូមជម្រាបថា យោងតាមសហព័ន្ធឧស្សាហកម្មថៃ បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ការនាំចេញរថយន្ត​របស់ថៃ​បានកើន​ឡើងជិត ២៩% បើធៀបទៅនឹងឆ្នាំមុន កើនដល់ជិត ៨៦ម៉ឺនគ្រឿង​ ដែលមាន​តម្លៃ​សរុបជិត ១៥ពាន់លាន​ដុល្លារ​អាមេរិក។

បើទោះបីជា ការនាំចេញមានការកើនឡើងនៅក្នុងឆ្នាំនេះ​ក៏ពិតមែន ប៉ុន្ដែ​ថៃ​ ក៏កំពុង​ប្រឈមនឹងបញ្ហា​កូវីដ១៩​កំពុង​រាតត្បាត​ផងដែរ។ ទោះយ៉ាងណា សហព័ន្ធឧស្សាហកម្មថៃ ​មិនចង់​ឱ្យរដ្ឋាភិបាល​ដាក់វិធានការបិទប្រទេសឡើងវិញ ដើម្បីប្រឆាំងនឹងមេរោគអូមីក្រុងនោះទេ ព្រោះថាការបិទប្រទេសកាលពីលើកមុនបានប៉ះពាល់ដល់​ទំនុកចិត្ត និងអំណាចទិញ​របស់​អ្នកប្រើប្រាស់ផងដែរ៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ការផ្ញើប្រាក់មកស្រុកកំណើតក្នុងប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២២ កើនយឺត

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឲ្យដឹងថា ការផ្ញើប្រាក់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកពីប្រជាពលរដ្ឋដែលធ្វើការនៅបរទេស បានកើនឡើង ៦,៧%នៅឆ្នាំ២០២១…

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈអភិវឌ្ឍទៅរកឌីជីថលដោយប្រើប្រាស់ប្រព័ន្ធ PACs

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈបានអនុវត្តឌីជីថលូបនីយកម្មក្នុងអំឡុងពេលកូវីដ-១៩ ដើម្បីលើកកម្ពស់សុវត្ថិភាពគ្រូពេទ្យជួរមុខនៅពេលព្យាបាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ