អ្នកស្រីពឿយ បានបង្ហើបឲ្យដឹងថា អ្នកស្រីគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈភ្នាក់ងារវីង ជាប្រចាំខែដូចសព្វមួយដង ហើយក្នុងអំឡុងខែកក្កដាកន្លងទៅនេះស្រាប់តែក្រុមការងាររបស់ អម្រឹត បានប្រាប់គាត់ពីដំណឹងល្អមួយនេះ។
«ពេលគេតេមកខ្ញុំដំបូង ខ្ញុំអត់ជឿទេ។ តែដល់ពេលស្តាប់ការបកស្រាយូរបន្តិចទើបជឿថាខ្ញុំពិតជាបានឈ្នះរង្វាន់ម៉ូតូមែន។ ពីមុនពិបាក ពេលបង់ប្រាក់កម្ចីម្តងៗ ខ្ញុំត្រូវធ្វើដំណើរឆ្ងាយហើយពេលខ្លះត្រូវតម្រង់ជួរ។ ឥឡូវលែងពិបាកហើយ ខ្ញុំគ្រាន់តែចំងាយពេលត្រឹមតែ៥នាទី។ទៅដល់ភ្លាមបង់បានភ្លាម។ និយាយទៅវាងាយស្រួល មានសុត្តិភាព» នេះបើតាមឲដឹងពី អ្នកស្រី ពឿយ។
ដើម្បីក្លាយជាអតិថិជនមានសំណាង លោកអ្នកគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់ អម្រឹត តាមរយៈភ្នាក់ងារវីងណាមួយដែលកំពុងធ្វើប្រតិបត្តិការច្រើនជាង៨០០០កន្លែងនៅទូទាំងប្រទេស ឬកម្មវិធីស្មាតហ្វូនវីង(Wing Money App) នោះលោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់១លានរៀលចំនួន២រង្វាន់ជារៀងរាល់សប្តាហ៍ និងរង្វាន់ធំម៉ូតូ១គ្រឿងជារៀងរាល់ខែ ។ ប្រូម៉ូសិននេះនឹងបន្តរហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ៖
០២៣ ៩៩៩ ៩៨៩ / ០១២ ៩៩៩ ៤៨៩ ធនាគារឯកទេស វីង
០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត