ងាយៗ រាល់អតិថិជន ធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់សងប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារវីងណាមួយនោះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ និងទឹកប្រាក់១លានរៀលពីររង្វាន់ប្រចាំសប្តាហ៏ បានយ៉ាងស្រួល។
លើសពីនេះទៀត លោកអ្នកក៏អាចមានឱកាសឈ្នះទឹកប្រាក់៤០ម៉ឺនរៀលចំនួន៥រង្វាន់ រៀងរាល់សប្តាហ៍ផងដែរ ដោយគ្រាន់តែផ្ទេរប្រាក់ពីគណនី ធនាគារ ស្ថាបនា មកវីង តាមរយៈ Sathapana Mobile ឬពីគណនីវីងទៅគណនី ធនាគារ ស្ថាបនា តែប៉ុណ្ណោះ។
ក្រុមការងាររបស់វីង នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាងក្លាយជា ម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជារៀងរាល់សប្តាហ៍ និងប្រចាំខែ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ធនាគារឯកទេសវីង និង ធនាគារ ស្ថាបនា។
គួរបញ្ជាក់ផងដែរថាអតិថិជនរបស់ ធនាគារ ស្ថាបនា និងវីង អាចធ្វើការផ្ទេរប្រាក់ទៅវិញទៅមក និងទូទាត់ប្រាក់កម្ចីបានយ៉ាងងាយស្រួលនិងឆាប់រហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ USSD *989# ឬទៅកាន់ភ្នាក់ងារវីងជាង ៧៥០០ កន្លែងនៅទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែមបំរើសេវាអតិថិជន វីង សូមទំនាក់ទំនងមកលេខ លេខទូរស័ព្ទ ០២៣៩៩៩៩៨៩ / ០១២៩៩៩៤៨៩ ឬសេវាបំរើអតិថិជន ធនាគារ ស្ថាបនា សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ០១០/ ០៨១ ៩៩៩ ០១០។