
កម្មវិធីចាប់ផ្ដើមពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២២ ហើយបានជ្រើសរើសយកបេក្ខជនចំនួន ១៥រូបដែលបានបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ ដើម្បីទៅប្រកួតបន្ដ។ ហើយនៅថ្ងៃទី០៦ យើងក៏បានជ្រើសរើសបេក្ខជនដែលបានទទួលការគាំទ្រច្រើនជាងគេ ចំនួន ៥រូប ដើម្បីទទួលបានរង្វាន់គូប៉ុងទឹកប្រាក់ ៣០០ដុល្លារ ដែលអាចទិញទំនិញគ្រប់ប្រភេទនៅលើ Khmum eShop។

ខាងក្រោមនេះជាឈ្មោះបេក្ខជនទាំង ៥រូបដែលបានឈ្នះរង្វាន់គូប៉ុងទឹកប្រាក់ចំនួន ៥០០ដុល្លារ៖
- Varry Mouses Offical
- Kong Linya
- Sreymom Sron
- Bee Bee
- Kimsry Pmv

ក្ដីស្រមៃរបស់ឪពុកម្ដាយគឺចង់ឲ្យកូនៗទទួលបានជោគជ័យ និងមានអនាគតល្អ។ ប្រសិនបើឪពុកម្ដាយ ចង់ទទួលបានការធានាពីអនាគតរបស់កូនៗ អាចចាប់ផ្ដើមសន្សំជាមួយគណនីកូនឆ្លាតរបស់ អេ អឹម ខេ បាន ដោយសន្សំត្រឹមតែ ១៤០០រៀលក្នុងមួយថ្ងៃ អ្នកនឹងទទួលបានការធានារ៉ាប់រងអាយុជីវិតរហូតដល់ ២០លាន រៀល និងការធានារ៉ាប់រងគ្រោះថ្នាក់រហូតដល់ ៨០០លាន រៀល!

គួរបញ្ជាក់ថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។

អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត ៕
