ប្រាក់កម្ចីធនាគារពិភពលោក

ធនាគារពិភពលោក អនុម័តកម្ចី២០០លានដុល្លារឲ្យកម្ពុជា សម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ និងជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញ


ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកនៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ២០២១ បានសម្រេចអនុម័តកញ្ចប់ថវិកាកម្ចីប្រមាណ២០០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) មកឲ្យកម្ពុជាដើម្បីប្រើប្រាស់ដោះស្រាយបញ្ហាកូវីដ-១៩ និងការកសាងនូវភាពធន់ទប់ទល់នឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានថ្មីមួយរបស់ធនាគារពិភពលោក។
កម្ពុជាផ្ដោតលើអភិក្រមចំនួន៣ ដើម្បីស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩សម្រាប់ឆ្នាំ២០២១-២០២៣ (រូបភាព៖ ខេមបូណូមីស)
ដោយ

ការផ្ដល់ប្រាក់កម្ចី​ពីធនាគារ​ពិភពលោក​នាពេលនេះ បន្ទាប់ពី​ធនាគារនេះ មើលឃើញថា​កម្ពុជា​មានកិច្ចខិតខំប្រឹងប្រែង​ខ្លាំ​ង​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ដែលកំពុង​តែកើតមានឡើង និងការចាប់ផ្ដើម​ឈានទៅស្ដារសេដ្ឋកិច្ច​ឲ្យងើបឡើងវិញ។

ថវិកា​២០០លាន​ដុល្លារ​របស់​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលធនាគារពិភពលោក​សម្រេច​ផ្ដល់ជូន​កម្ពុជានេះ គឺសម្រាប់​ប្រើប្រាស់​​លើ​គម្រោងរៀបចំគោលនយោបាយ​ហិរញ្ញប្បទានដើម្បីជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា។ ម្រោងនេះនឹងជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ១៩ តាមរយៈកិច្ច​អន្តរាគមន៍សង្គ្រោះ​ទាន់ពេលវេលា និង​ចំគោលដៅ​សម្រាប់ពលរដ្ឋ​ងាយរងគ្រោះ, ការ​សម្រួល​ឱ្យសេដ្ឋកិច្ច​រើបឡើងវិញដោយស្វាហាប់​តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និង​ការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។

តាមការកត់សម្គាល់​ពីធនាគារពិភពលោក ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គមដែលមិនធ្លាប់មាន។ ជា​លើកដំបូងហើយក្នុងរយៈពេល​៣០ឆ្នាំដែល​សេដ្ឋកិច្ច​នៃប្រទេសនេះ​ នៅ​ក្នុង​ឆ្នាំ​២០២០ បានរួញទំហំអស់ ៣,១ភាគរយ ហើយពេលនេះ កម្ពុជា​កំពុងស្ថិតនៅ​កណ្តាល​ស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ១៩ ចាប់​តាំង​ពី​មានការ​ផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។ វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុតរួមមាន ​ផ្នែកកាត់ដេរ ទេសចរណ៍ និង​សំណង់ ហើយវិស័យទាំងនេះ​សុទ្ធ​​តែបាន​ផ្តល់​ការ​ងារ​ច្រើន​ជាង​គេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈមសម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​មាននិរន្ត​ភាពឡើងវិញ។ ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុតនៅមិនទាន់មាន ការ​រាតត្បាតជំងឺនេះអាចនឹង​បណ្តាល​ឱ្យ​ភាពអត់ការងារធ្វើ និង​ភាពក្រីក្រកាន់​តែកើនឡើង​ថែមទៀត ដែលក្នុងនោះ ពលរដ្ឋ​ជិត​មួយលាននាក់​ត្រូវ​បាន​គេ​រំពឹងថា​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​ភាពក្រីក្រវិញ។

ដើម្បីប្រយុទ្ធប្រឆាំងនឹងស្ថានភាពនេះ រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធានការឆ្លើយតបបន្ទាន់​នានា ហើយបច្ចុប្បន្នក៏កំពុងតែរៀបចំផែនការសម្រាប់​ការ​ស្តារសេដ្ឋកិច្ច​ឡើងវិញក្រោយវិបត្តិកូវីដ១៩  ​ (Post-COVID-19 Economic Recovery Plan) ផងដែរ។ គម្រោង DPF នេះ នឹងជួយដល់កិច្ច​ខិតខំប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ទប់ស្កាត់​ស្ថានការណ៍អាក្រក់ណាមួយដែលកើតចេញពីការ​រាត​ត្បាត​របស់​ជំងឺនេះ ដោយ​​ជួយ​ទ្រទ្រង់​ដល់ចំណាត់​ការ​នានា​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ផ្នែកហិរញ្ញវត្ថុ​ដល់​គ្រួសារ និង ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់។ ចំណាត់ការទាំងនោះរួមមាន​ការ​ធ្វើកំណែទម្រង់​ដើម្បីកែលម្អបរិយាកាសធ្វើធុរកិច្ច ព្រម​ទាំង​វិធានការ​ដើម្បី​ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង​សមត្ថភាពរបស់​ស្ថាប័នប្រមូលចំណូល​របស់​រដ្ឋ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖  “ច្បាស់ណាស់ ប្រទេសកម្ពុជា​ពិតជាត្រូវការធនធានដែលអាចយកទៅបញ្ចេញ​ឱ្យ​បាន​រហ័ស​សម្រាប់​ទ្រទ្រង់​ដល់​កម្ម​វិធី​គ្រប់​ជ្រុង​ជ្រោយ​មួយ​របស់​រដ្ឋា​ភិបាល​ ដើម្បី​ការពារ​ជន​ក្រីក្រ​បំផុតពី​ផលប៉ះទង្គិច​របស់​វិបត្តិនេះ និ​ង​ដើម្បីជួយ​ដល់​កិច្ច​ប្រឹងប្រែង​ស្តារសេដ្ឋកិច្ច​និង​សង្គមរបស់ប្រទេស​ឱ្យ​ងើបឡើងវិញ”៕  ​​

None



អត្ថបទបន្ទាប់


អត្រាកំណើនសេដ្ឋីប្រាក់លានដុល្លារនៅប្រទេសចិន នឹងកើនឡើងលើសអាមេរិក៣ដង នៅ៥ឆ្នាំទៀត

ប្រទេសចិន នឹងមានអត្រាកំណើនសេដ្ឋីប្រាក់លានដុល្លារ លើសសហរដ្ឋអាមេរិកដល់ទៅ ៣ដងនៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ នៅគ្រាដែលប្រទេសចិននឹងក្លាយជាប្រទេសមួ…

អឺរ៉ុបកំពុងបារម្ភខ្លាំងចំពោះ កូវីដ-១៩បំប្លែងថ្មី «ឌែលតា» ខណៈបច្ចុប្បន្នកំពុងបន្ដវាយប្រហារពាសពេញពិភពលោក

មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលគេហៅថា ឌែលតា កំពុងរីកសាយភាយកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក ហើយថ្មីៗនេះ មេរោគនេះ កំពុងត្រូវបានរកឃើញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ