សេដ្ឋកិច្ចហ្វីលីពីន

ធនាគារពិភពលោកទម្លាក់ការព្យាករកំណើន GDP ហ្វីលីពីនមកនៅ៤,៦% នៅឆ្នាំ២០២១


ធនាគារពិភពលោក បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីននៅឆ្នាំ២០២១នេះ មកនៅទាបជាងការព្យាករកាលពីលើកមុន។ ដោយការព្យាករថ្មីៗនេះ ធនាគារពិភពលោកអះអាងថា សេដ្ឋកិច្ចហ្វីលីពីននឹងមានកំណើនត្រឹមតែ ៤,៧%ប៉ុណ្ណោះ ខណៈដែលកាលពីខែមីនា ធ្លាប់ព្យាករថាមានកំណើនសេដ្ឋកិច្ចហ្វីលីពីន ៥,៥%។ ហេតុផល ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចហ្វីលីពីនស្រុតចុះទាបជាងមុននេះ គឺដោយសារតែបញ្ហារីករាលដាលកូវីដ-១៩ កំពុងបន្ដរីករាលដាលខ្លាំងនៅក្នុងប្រទេសនេះ។
ពលករហ្វីលីពីន តម្រង់ជួររងចាំទទួលលិខិតបញ្ជាក់ថាគ្មានកូវីដ១៩ដើម្បីថាទៅធ្វើការនៅបរទេសបាន
ដោយ

បើទោះបីជាការព្យាករថ្មីដែលបានចេញផ្សាយនៅដើមសប្ដាហ៍នេះ របស់ធនាគារពិភពលោកបានទម្លាក់កំណើនសេដ្ឋកិច្ចហ្វីលីពីននៅឆ្នាំ២០២១មកនៅត្រឹម៤,៧%ក្ដី ប៉ុន្ដែ នៅឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចហ្វីលីពីន ត្រូវបានព្យាករថា នឹងកើនដល់ ៥,៩%វិញ ហើយឆ្នាំ២០២៣ នឹងកើនដល់៦%។

របាយការណ៍ធនាគារពិភពលោកបានគូសបញ្ជាក់ទៀតថា ការព្យាករនេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរកំណើន ដោយសារតែសេដ្ឋកិច្ចហ្វីលីពីនមានការធ្លាក់ខ្លាំងជាងអ្វីដែលបានព្យាករទុក នៅក្នុងត្រីមាសទី១ឆ្នាំនេះ ខណៈដែលប្រទេសនេះ ក៏មានការដាក់ចេញនូវវិធានការតឹងរឹងឡើងវិញនៅក្នុងខែមេសា និងឧសភា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការរីករាលដាលខ្លាំងនៃកូវីដ-១៩ ហើយក៏កំពុងប្រឈមនឹងការកើនឡើងខ្ពស់នៃអតិផរណា និងការបាត់បង់ចំណូលគ្រួសារផងដែរ។

របាយការណ៍បានឲ្យដឹងទៀតថា ការកើនឡើងករណីឆ្លងកូវីដ-១៩ឡើងវិញ និងការដាក់វិធានការតឹងរឹងទាំងនេះ បានទាញឲ្យសញ្ញានៃការស្ទុះងើបឡើងវិញរបស់ហ្វីលីពីនដើរថយក្រោយបន្ដិចវិញ។

ទោះយ៉ាងណា នាយកធនាគារពិភពលោកប្រចាំហ្វីលីពីនបានលើកឡើងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ពិសេសក្នុងចំណោមប្រទេសជាដៃគូពាណិជ្ជកម្មរបស់ហ្វីលីពីន នឹងជួយជំរុញការនាំចេញ និងបង្កើនការផ្ញើប្រាក់មកស្រុកកំណើតពីពលករហ្វីលីពីនធ្វើការងារនៅក្រៅប្រទេស ដែលវានឹងពង្រឹងការងើបឡើងវិញរបស់ហ្វីលីពីនផងដែរ។

អ្នកជំនាញបានគូសបញ្ជាក់ដែរថា ហ្វីលីពីនត្រូវការបង្កើនការចាក់វ៉ាក់សាំង ធ្វើឲ្យប្រសើរឡើងនូវការឆ្លងតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដើម្បីគ្រប់គ្រងអត្រាឆ្លង និងជំរុញទំនុកចិត្តអ្នកប្រើប្រាស់ និងអាជីវកម្ម។ អ្នកជំនាញសង្កត់ធ្ងន់ថា ទស្សនវិស័យកំណើនរបស់ហ្វីលីពីនអាចប្រសើរឡើង ឬអន់ថយ វាអាស្រ័យជាចម្បងទៅលើសមត្ថភាពរបស់រដ្ឋាភិបាលប្រទេសនេះ ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ តែម្ដង៕

None



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ថៃ និងវៀតណាមជួបគ្នាជជែកដោះស្រាយបញ្ហាពាណិជ្ជកម្មទ្វេភាគី

ប្រទេសថៃបានអំពាវនាវទៅកាន់វៀតណាមឲ្យជួយដោះស្រាយឧបសគ្គពាណិជ្ជកម្មស្ករសរបស់ខ្លួន ដែលនាំចូលទៅវៀតណាម ព្រមទាំងជួយសម្រួលដល់ការចុះបញ្ជីឱសថ និងកា…

វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) ចាប់ដៃគ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ (KIT) ពង្រីកចំណេះដឹងផ្នែកបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា

វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(AIB) ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារអេស៊ីលីដា ដែលជាធនាគារឈានមុខគេនៅកម្ពុជា បានសហការគ្នាជាមួយវិទ្យាស្ថានប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ