មូលនិធិ​ជួយប្រទេសក្រីក្រ

ធនាគារពិភពលោកសង្ឃឹមថា ចិននឹងបង្កើនការបរិច្ចាគថវិកាជួយដល់ប្រទេសក្រីក្របំផុតក្នុងពិភពលោក


ក្រោយមើលឃើញពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅតែមានការរីកចម្រើន ប្រធានធនាគារពិភពលោក លោក David Malpass សង្ឃឹមថា ប្រទេសចិននឹងបង្កើនការបរិច្ចាគប្រាក់របស់ខ្លួនកាន់តែច្រើនបន្ថែមទៀត ដល់មូលនិធិសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA)សម្រាប់ប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក។
ធនាគារពិភពលោកសង្ឃឹមថា ចិននឹងបង្កើនការបរិច្ចាគថវិកាជួយដល់ប្រទេសក្រីក្របំផុតក្នុងពិភពលោក (រូបភាព៖https://www.motherjones.com/)
ដោយ

ក្រៅពីប្រទេសចិន លោក Malpass ក៏កំពុងទាក់ទងទៅ រុស្ស៊ី ទួរគី អង់គ្លេស និងប្រទេសម្ចាស់ជំនួយដទៃទៀតផងដែរ ខណៈដែលធនាគារពិភពលោកគ្រោងរៃអង្គាសប្រាក់ប្រមាណ ១០០ ពាន់លានដុល្លារសម្រាប់មូលនិធិនៅចុងឆ្នាំ២០២១។ ដោយឡែក ប្រទេសជប៉ុនវិញ ក៏បានប្តេជ្ញាចិត្តចំពោះការរួមចំណែកក្នុងមូលនិធិនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia។

ធនាគារពិភពលោកកំពុងរៃអង្គាសថវិកាប្រហែល ១០០ពាន់លានដុល្លារសម្រាប់មូលនិធិនៅឆ្នាំនេះ ហើយក៏កំពុងអំពាវនាវឲ្យប្រទេសសេដ្ឋកិច្ចធំៗជាច្រើនចូលរួមក្នុងការបរិច្ចាគប្រាក់បន្ថែម ដើម្បីជួយដល់ប្រទេសក្រីក្របំផុតដែលកំពុងជួបវិបត្តិដោយសារតែបញ្ហាកូវីដ១៩។ ក្នុងនោះ ធនាគារពិភពលោក ក៏រំពឹងខ្ពស់ថា ប្រទេសចិននឹងអាចបរិច្ចាគថវិកាបន្ថែមទៀតសម្រាប់មូលនិធិនេះ ខណៈដែលកាលពីឆ្នាំ២០១៩ ចិនបានផ្ដល់ថវិកាដល់សមាគមអភិវឌ្ឍន៍អន្តរជាតិនេះចំនួន ១ពាន់ ២រយលានដុល្លាររួចហើយដែរ។ 

ប្រធានធនាគារពិភពលោក លោក David Malpass បានលើកឡើងថា ក្រៅពីបានស្នើឲ្យចិន រុស្ស៊ី តួគី និងអង់គ្លេសជួយបរិច្ចាគថវិកាបន្ថែម ធនាគារពិភពលោក ក៏កំពុងស្វែងរកការលើកលែងពីសភាអាមេរិក ដែលនឹងអនុញ្ញាតឱ្យ សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) អាចចូលរួមបោះផ្សាយមូលបត្រ នៅក្នុងទីផ្សារមូលធនអាមេរិកក្នុងអត្រាកូប៉ុង ឬការប្រាក់ប្រកួតប្រជែងផងដែរ។ ទន្ទឹមនេះលោក David Malpass បានកត់សម្គាល់ថា កន្លងមក ធនាគារអភិវឌ្ឍន៍អាស៊ី និងស្ថាប័នដទៃទៀតបានទទួលការលើកលែងពីសភាអាមេរិករួចហើយដែរ ក្នុងការបោះផ្សាយមូលបត្រនៅក្នុងផ្សារមូលបត្រនៅអាមេរិកនេះ។

សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២១នេះ ត្រូវបានស្ថាប័នហិរញ្ញវត្ថុធំៗបានព្យាករថា នឹងរក្សាបានកំណើន ៥,៧% នឹងបន្ដកើន ៤,៤%នៅឆ្នាំ២០២២ ប៉ុន្ដែ ប្រធានធនាគារពិភពលោកលោក David Malpass បាននិយាយថា គម្លាតខុសគ្នារវាងប្រទេសមានការអភិវឌ្ឍជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍កាន់តែមានស្ថានភាពអាក្រក់ទៅៗ  ហើយនៅប៉ុន្មានឆ្នាំមកនេះ ធនាគារពិភពលោកក៏បានធ្វើការកំណត់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកាត់បន្ថយភាពក្រីក្រខ្លាំងនៅក្នុងពិភពលោកផងដែរ៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ភ្ញៀវទេសចរចាក់វ៉ាក់សាំងរួច អាចធ្វើដំណើរទៅទីក្រុងស៊ីដនី ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

បន្ទាប់ពីអាមេរិក ទើប​តែបានប្រកាសបើកប្រទេសទទួលភ្ញៀវទេសចរបានចាក់វ៉ាក់សាំងរួចនៅខែក្រោយនេះ ប្រទេសអូស្ត្រាលីឯណេះវិញ ក៏បានបានបង្ហាញពីផែនការ…

មន្ត្រីជាន់ខ្ពស់ចិន៖ រដ្ឋាភិបាលមានជំនឿចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចកំពុងមានកំណើនយឺត

នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយទទួលស្គាល់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនពិតជាមានល្បឿនយឺតពិតមែន ស្របពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ