សេដ្ឋកិច្ចឡាវ

ធនាគារពិភពលោក៖ សេដ្ឋកិច្ចឡាវស្ថិតក្នុងវង្វង់ ៤,៥ភាគរយសម្រាប់ឆ្នាំ ២០២២


ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចឡាវស្ថិតក្នុងវង្វង់ ៤,៥ភាគរយសម្រាប់ឆ្នាំ ២០២២នេះ។ ទោះបីជាមានការព្យាករពីកំណើនសេដ្ឋកិច្ចពិភពលោកយឺតក៏ដោយ ប៉ុន្តែធនាគារពិភពលោកនៅតែមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចរបស់ឡាវដោយបានព្យាករណ៍ថា ប្រទេសឡាវនឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤,៥ ភាគរយក្នុងឆ្នាំ ២០២២ និង ៤,៨ ភាគរយនៅឆ្នាំ ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
ការព្យាកររបស់ធនាគារពិភពលោក សម្រាប់សេដ្ឋកិច្ចឡាវឆ្នាំ២០២២
ដោយ

បើទោះបីជា សេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចំពេលមានការគំរាមកំហែងថ្មីៗពីការប្រែប្រួលនៃជំងឺកូវីដ១៩ ការកើនឡើងនៃអតិផរណា បំណុល និងវិសមភាពប្រាក់ចំណូលដែលអាចគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ក៏ពិតមែន ប៉ុន្តែបើក្រឡែកទៅមើលសេដ្ឋកិច្ចក្នុងប្រទេសឡាវហាក់កំពុងចាប់ផ្ដើមមានសកម្មភាពឡើងវិញហើយ។

រដ្ឋាភិបាលប្រទេសឡាវបានបន្ធូរបន្ថយវិធានការមួយចំនួន និងបានពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ដើម្បីឱ្យវិស័យឯកជនអាចដំណើរការអាជីវកម្ម រោងចក្រ និងគម្រោងវិនិយោគឡើងវិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត។

ទន្ទឹមនឹងនេះ ចាប់ពីខែនេះតទៅ រដ្ឋាភិបាលឡាវក៏បានបើកប្រទេសឡើងវិញ សម្រាប់ទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ ក្នុងគោលបំណងធ្វើឱ្យវិស័យទេសចរណ៍ និងសេវាកម្មមានដង្ហើមរស់ឡើងវិញ បន្ទាប់ពីត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាតចាប់តាំងពីឆ្នាំ ២០២០មក។

យ៉ាងណាមិញ ក្រៅតែពីការបន្ធូរបន្ថយវិធានការ និងការបើកដំណើរការប្រទេសឡើងវិញដែលនឹងអាចជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញនោះ គេក៏មិនភ្លេចដែរនូវគម្រោងរថភ្លើងល្បឿនលឿនឡាវ-ចិន ដែលទើបបើកដំណើរការថ្មីៗនេះ។ អ្នកសេដ្ឋកិច្ចជឿជាក់ថា គម្រោងនេះនឹងក្លាយជាផ្លូវដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឡាវ តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសចិន និងប្រទេសឡាវ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀតផងដែរ។

ជាក់ស្ដែងថ្មីៗនេះ រដ្ឋាភិបាលប្រទេសថៃគ្រោងនឹងចរចាជាមួយរដ្ឋាភិបាលឡាវ និងចិនសម្រាប់កិច្ចសហប្រតិបត្តិការភស្តុភារកម្ម និងការដឹកជញ្ជូនទំនិញឱ្យកាន់តែជិតស្និទ្ធតាមរយៈគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះផងដែរ ដោយប្រទេសថៃមានក្ដីរពឹងថានឹងអាចនាំចេញផ្លែឈើស្រស់របស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសពិសេសទីផ្សារចិនតាមរយៈខ្សែរថភ្លើងលឿនលឿននេះ៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


អាមេរិករិះគន់ចិនខ្លាំងៗ និងព្រមានចាត់វិធានការ ក្រោយចិនលុបចោលជើងហោះហើរពីអាមេរិកជាបន្តបន្ទាប់

អាមេរិករិះគន់ចិនខ្លាំងៗ និងព្រមានចាត់វិធានការ ក្រោយចិនលុបចោលជើងហោះហើរពីអាមេរិកជាបន្តបន្ទាប់។ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន…

ឥណ្ឌូនេស៊ីព្រមបើកឲ្យមានការនាំចេញធ្យូងថ្មឡើងវិញហើយ ក្រោយផ្អាកអស់ជិតពីរសប្តាហ៍

ក្រោយពីបានផ្អាកការនាំចេញធ្យូងថ្មបានជិត២សប្ដាហ៍ នៅទីបំផុត ប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកនាំចេញធ្យូងថ្មដ៏ធំមួយក្នុងតំបន់ បានសម្រេចចិត្តបើកឲ្យមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ