វិបត្តិស្រីលង្កា

ធនាគារពិភពលោកត្រៀមខ្លួនផ្ដល់ជំនួយដល់ស្រីលង្កា ខណៈជំនួបជាមួយ IMF បង្ហាញពីផ្លែផ្កា


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីចុងសប្ដាហ៍មកនេះថា ខ្លួនបានធ្វើ"ការពិភាក្សាបច្ចេកទេសប្រកបដោយផ្លែផ្កា" ជាមួយប្រទេសស្រីលង្កាលើសំណើសុំកម្ចីរបស់មូលនិធិនេះ ខណៈដែលធនាគារពិភពលោកវិញក៏បាននិយាយថា ធនាគារនេះកំពុងរៀបចំកញ្ចប់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ប្រទេសស្រីលង្កាផងដែរ ខណៈដែលបច្ចុប្បន្ន ប្រទេសដីកោះមួយនេះ កំពុងរងគ្រោះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានពីមុននោះឡើយ។ នេះបើតាមការរាយការណ៍ដោយរ៉យទ័រ។
វិបត្តិនៅស្រីលង្កា
ដោយ

ប្រទេស​កោះ​ស្រី​លង្កា​ដែល​មាន​ចំនួន​ប្រជាជន​សរុប​២២​លាន​នាក់​នេះ​កំពុង​ប្រឹងប្រែង​តស៊ូ​ក្នុង​ការ​ចំណាយ​សម្រាប់​ការ​នាំ​ចូល​ចំ​ពេល​មាន​វិបត្តិ​បំណុល និង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​ទុនបម្រុង​រូបិយ​បណ្ណ​បរទេស ដែល​បាន​ជំរុញ​ឱ្យ​មាន​អតិផរណា​កើនឡើង​។ ការ​ដាច់​ចរន្តអគ្គិសនី រយៈពេល​យូរ​និង​ការ​ខ្វះខាត​ប្រេងឥន្ធនៈ អាហារ និង​ថ្នាំពេទ្យ​បាន​បង្ក​ឱ្យ​មានការ​តវ៉ា​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស្រី​លង្កា​លោក អា​លី សា​ព្រី (Ali Sabry) បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ក្នុង​ស​ប្តា​ហ៍​មុន​នេះ ដើម្បី​ជជែក​ជាមួយ​មូលនិធិ IMF ធនាគារពិភពលោក ឥណ្ឌា និង​អ្នក​ផ្សេង​ទៀត​អំពី​ជំនួយ​ហិរញ្ញប្បទាន​សម្រាប់​ប្រទេស​របស់​លោក ដែល​បាន​ផ្អាក​ការ​ទូទាត់​លើ​ផ្នែក​ខ្លះ​នៃ​បំណុល​ក្រៅប្រទេស​សរុប​ចំនួន ៥១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

មន្ត្រី​នាំពាក្យ​ធនាគារពិភពលោក​បាន​និយាយ​ថា កញ្ចប់​ឆ្លើយ​តប​គ្រាអាសន្ន​របស់​ធនាគារពិភពលោក​ដែល​គ្រោង​នឹង​ផ្ដល់​ជូន​ស្រី​លង្កា​នេះ រួម​បញ្ចូល​ទាំង​ចំនួន ១០ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​នឹង​ត្រូវ​ផ្តល់​ជូន​ភ្លាម​ៗ​សម្រាប់​ការ​ទិញ​ថ្នាំ​សំខាន់​ៗ ជា​មូលនិធិ​ដែល​បាន​ដក​ចេញពី​គម្រោងការ​ត្រៀមលក្ខណៈ​សុខភាព​សម្រាប់​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ដំណើរការ​របស់​ធនាគារ​នេះ​។

អ្នក​ផ្តល់​ប្រាក់​កម្ចី​សកល​រួម​ជាមួយ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ដែល​បាន​រៀបចំ​កិច្ចប្រជុំ​នា​ស​ប្ដា​ហ៍​មុន​ជាមួយ​ស្រី​លង្កា​ដែរ​នោះ មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការ​ផ្តល់​ជូន​សម្រាប់​កញ្ចប់​ថវិកា​សង្គ្រោះ​បន្ទាន់​ឲ្យ​ស្រី​លង្កា​នោះ​ទេ ប៉ុន្តែ​លោក សា​ព្រី (Sabry) បាន​និយាយ​ពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​កំពុង​ពិចារណា​ផ្ដល់​ជំនួយ​ប្រហែល ៥០០ លាន​ដុល្លារ​ដល់​ប្រទេស​របស់​លោក​។

អ្នកនាំពាក្យ​របស់​ធនាគារពិភពលោក​បាន​និយាយ​ថា កញ្ចប់​ថវិកា​នេះ​នឹង​ប្រើប្រាស់​គម្រោង​ហិរញ្ញប្បទាន ដែល​មាន​ស្រាប់​របស់​ធនាគារ​នេះ និង​រៀបចំ​មូលនិធិ​ឡើង​វិញ​ដើម្បី​ផ្តល់​ថ្នាំពេទ្យ និង​អាហារ​ភ្លាម​ៗ​ដល់​សិស្សសាលា និង​ការ​ផ្ទេរ​សាច់ប្រាក់​សម្រាប់​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ទៀត​ថា ការ​គាំទ្រ​ផ្តល់​ហ្គា​ស​សម្រាប់​ការ​ចម្អិន​អាហារ ការ​ផ្គត់ផ្គង់​អាហារ​មូលដ្ឋាន គ្រាប់ពូជ និង​ជី​កសិកម្ម​ព្រមទាំង​សម្ភារៈ​សំខាន់​ៗ​ផ្សេង​ទៀត​ក៏​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិភាក្សា​ផង​ដែរ ហើយ​អ្នកនាំពាក្យ​នេះ​បាន​បន្ថែម​ថា ធនាគារពិភពលោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​។

មូលនិធិ IMF បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នា​ចុង​ស​ប្ដា​ហ៍​មុន​នេះ​ថា កិច្ច​ពិភាក្សា​រវាង​បុគ្គលិក​របស់​ខ្លួន​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​ស្រី​លង្កា បាន​ផ្តោត​លើ​តម្រូវការ​សម្រាប់​ប្រទេស​នេះ ដើម្បី​អនុវត្ត​«​យុទ្ធសាស្ត្រ​ដែល​អាច​ទុកចិត្ត​បាន​និង​ស៊ីចង្វាក់​គ្នា​»​ដើម្បី​ស្តារ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឡើង​វិញ និង​ពង្រឹង​បណ្តាញ​សុវត្ថិភាព​សង្គម​របស់​ខ្លួន និង​ការពារ​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​នៅ​ក្នុងអំឡុងពេល​មាន​វិបត្តិ​បច្ចុប្បន្ន​នេះ​៕


អត្ថបទ​៖ សុខ ជា

None



អត្ថបទបន្ទាប់


ហេតុអ្វីចិនត្រូវប្រយ័ត្នចំពោះផលប៉ះពាល់ នៃផែនការហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់អាមេរិក?

អ្នកជំនាញសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយរបស់ចិន និយាយថា ប្រទេសចិន ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជួន ចំពោះផែនការដ៏ធំសម្បើមដែលដឹកនាំដោយសហ…

ការទូទាត់សងសំណងធានារ៉ាប់រងកូវីដ-១៩ នៅថៃ បានកើនឡើងដល់ជិត២ ពាន់លានដុល្លារនៅចុងខែមីនា

សមាគមធានារ៉ាប់រងទូទៅថៃ (TGIA) រំពឹងថាតម្លៃ ការទូទាត់សងសំណងសរុបនៃសេវាធានារ៉ាប់រងកូវីដ១៩សរុបនៅក្នុងប្រទេសថៃ គិតត្រឹមដំណាច់ខែមីនាកន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ