បំណុលស្រីលង្កា

ទីបំផុត ចិនសុខចិត្តផ្ដល់ការពន្យារពេលសងបំណុលសម្រាប់ស្រីលង្ការយៈពេល២ឆ្នាំ


ធនាគារអាហរ័ណនីហរ័ណចិន បានផ្តល់នូវការអនុគ្រោះចំពោះប្រទេសស្រីលង្កាក្នុងការពន្យារពេលសងបំណុលសម្រាប់រយៈពេល២ឆ្នាំ ហើយបញ្ជាក់ទៀតថា នឹងជួយគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ប្រទេសកោះមួយនេះ ឱ្យទទួលបានកម្ចីសង្គ្រោះក្នុងទឹកប្រាក់ ២,៩ពាន់លានដុល្លារ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ផងដែរ។ ជុំវិញការអនុគ្រោះនេះ គឺស្រីលង្កា មិនចាំបាច់សងបំណុលដល់ចិនទាំងដើម និងការប្រាក់នោះទេ សម្រាប់ឆ្នាំ២០២២ និង ២០២៣។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ទីបំផុត ចិនសុខចិត្តផ្ដល់ការពន្យារពេលសងបំណុលសម្រាប់ស្រីលង្ការយៈពេល២ឆ្នាំ
ដោយ

ប្រទេសចិន និងឥណ្ឌា ជាអ្នកផ្តល់កម្ចីលក្ខណៈទ្វេភាគីដ៏ធំបំផុតរបស់ស្រីលង្កា ខណៈដែលប្រទេសដីកោះមួយនេះ បានជួបនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតអស់រយៈ ៧០ឆ្នាំចុងក្រោយ។ ម្ចាស់បំណុលទាំងពីរប្រទេសនេះ បានខិតខំជួយសម្រាលបន្ទុកបំណុលរបស់ស្រីលង្កា ដើម្បីបើកផ្លូវសម្រាប់ការទទួលបានជំនួយបន្ថែមពីស្ថាប័នហិរញ្ញវត្ថុពិភពលោក IMFផងដែរ។

កាលពីថ្ងៃទី១៩ ខែមករាកន្លងទៅ ធនាគារអាហរ័ណនីហរ័ណចិន បានផ្ញើលិខិតទៅកាន់រដ្ឋាភិបាលស្រីលង្កា ដោយបញ្ជាក់ថា ខ្លួននឹងផ្តល់នូវការពន្យារពេល លើសេវាបំណុលរយៈពេល២ឆ្នាំ គឺនៅឆ្នាំ២០២២ និង ២០២៣ ក្រោមវិធានការភ្លាមៗមួយ ផ្អែកតាមសំណើរបស់រដ្ឋាភិបាលក្រុងកូឡំបូ។ ក្នុងន័យនេះ គឺប្រទេសស្រីលង្កា មិនចាំបាច់សងលុយដើម និងការប្រាក់នោះទេ សម្រាប់រយៈពេល ២ឆ្នាំនេះ។

យោងតាមទិន្នន័យរបស់ IMF បានបង្ហាញឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២០ ស្រីលង្កា បានជំពាក់បំណុលធនាគារចិននេះ ចំនួនជិត៣ ពាន់លានដុល្លារ ឬប្រហែល ៣,៥% នៃបំណុលបរទេសសរុប។

សរុបជារួម ស្រីលង្កាបានជំពាក់ម្ចាស់បំណុលគឺប្រទេសចិនក្នុងទឹកប្រាក់ ៧ពាន់៤រយលានដុល្លារ ឬស្មើនឹងជិត១ភាគ៥នៃបំណុលក្រៅប្រទេសសរុប គិតត្រឹមចុងឆ្នាំ ២០២២។ នេះបើយោងតាមការគណនាដោយស្ថាប័នស្រាវជ្រាវមួយគឺ China Africa Research Initiative។

ដោយឡែក កាលពីដើមខែមករានេះ ឥណ្ឌាបានបញ្ជាក់ប្រាប់ IMF ថា ខ្លួនបេ្តជ្ញាគាំទ្រស្រីលង្កា ជាមួយនឹងការផ្តល់ហិរញ្ញប្បទាន និងការសម្រាលបំណុល ប៉ុន្តែប្រទេសដីកោះដែលមានប្រជាជន២២លាននាក់នេះ ក៏តម្រូវឱ្យមានការគាំទ្រពីចិនផងដែរ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយនឹង IMF។

បើតាមទិន្នន័យក្រសួងសេដ្ឋកិច្ចស្រីលង្កា បង្ហាញថា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២ បំណុលសាធារណៈរបស់ប្រទេសមួយនេះមានដល់ទៅ ១២២% នៃផលិតផលក្នុងស្រុកសរុប។ ក្នុងនោះ ចិន ជប៉ុន និងឥណ្ឌា គឺជាម្ចាស់បំណុលធំៗ ដោយចិនតំណាងឱ្យ ៥២%នៃបំណុលសរុប បន្ទាប់មកគឺជប៉ុន ២០% និងឥណ្ឌា ១២%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាអនុញ្ញាតអ្នកវិនិយោគបរទេសអាចវិនិយោគ ១០០% សម្រាប់ផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅហូជីមិញ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៥ខែមករាឆ្នាំ២០២៣ បានលើកឡើងពីគម្រោងផ្លូវដែកថ្មីល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ទ…

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ការបោះផ្សាយលក់បណ្ណបំណុលរដ្ឋបច្ចុប្បន្ន គ្រាន់តែដើម្បីសាកល្បងមើលពីសម្ទុះទីផ្សារប៉ុណ្ណោះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋនៅឆ្នាំ៣០០លានដុល្លារ នៅ២០២២ និងត្រៀមបោះផ្សាយប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ