វិស័យសេដ្ឋកិច្ច

ធនាគារពិភពលោកថា អាស៊ីទទួលបានកំណើនប្រសើរជាងឆ្នាំ២០២៣


ធនាគារពិភពលោកដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានព្យាករថា នៅឆ្នាំនេះអាស៊ីនឹងទទួលបានកំណើនសេដ្ឋកិច្ចមួយ ដែលមានលក្ខណៈប្រសើរ និងលឿនជាងឆ្នាំ២០២៣ បន្តិច។ ក្នុងនោះធនាគារនេះព្យាករថា តំបន់អាស៊ីនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៦% នៅឆ្នាំនេះ មានកើនឡើងតិចតួចបើធៀបនឹងឆ្នាំ២០២៣ ដែលមានក្នុងរង្វង់៤,៤%។ ជាមួយគ្នានេះស្ថាប័នហិរញ្ញវត្ថុមួយនេះព្យាករថា ចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា៤,៥% នៅឆ្នាំនេះ។
វិស័យសេដ្ឋកិច្ច
ដោយ

ធនាគារពិភពលោកបានអះអាងថា ការស្ទុះងើបឡើងវិញនៃការធ្វើពាណិជ្ជកម្មនឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចបានក្នុងរង្វង់៤,៦%នៅឆ្នាំនេះ បើទោះបីជាសេដ្ឋកិច្ចរបស់ចិនត្រូវគេព្យាករអាចសម្រេចបានក្នុងរង្វង់៤,៥% ទាបជាងឆ្នាំមុនដែលមានក្នុងរង្វង់៥,២% ក៏ដោយ។ កាលពីឆ្នាំ២០២៣ សេដ្ឋកិច្ចនៅតំបន់អាស៊ីសម្រេចបានកំណើនក្នុងរង្វង់៤,៤%។

របាយការណ៍របស់ធនាគារពិភពលោកបានព្រមានថា បើទោះបីការនាំចេញទំនិញរបស់អាស៊ីបានងើបឡើងវិញនៅឆមាសទីពីរក្នុងឆ្នាំ២០២៣ក៏ដោយ តែតំបន់នេះអាចប្រឈមនឹងគោលនយោបាយបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្មនៅក្នុងទីផ្សារគោលដៅសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង និងឥទ្ធិពលនៃការធ្លាក់ចុះទីផ្សារអចលនទ្រព្យ និងតម្រូវការប្រើប្រាស់នៅចិន។

លោក អាឌីធីយ៉ា ម៉ាតូ ( Aaditya Mattoo) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា សមត្ថភាពរបស់ពិភពលោកក្នុងការស្រូបយកឥទ្ធិពល និងហានិភ័យរបស់ចិន គឺមានតិចជាងមុន។

ដោយឡែកកំណើនទិន្នផលឧស្សាហកម្មរបស់អាស៊ីនឹងធ្លាក់ចុះ០,៥% ប្រសិនបើសហរដ្ឋអាម៉េរិកជួបប្រទះនឹងការកើនឡើងអតិផរណាសាជាថ្មីដោយមិនបានរំពឹងទុក និងអត្រាការប្រាក់ខ្ពស់បន្តអូសបន្លាយពេលយូរ ហើយវិបត្តិម៉ាក្រូសេដ្ឋកិច្ចនៅក្នុងប្រទេសចិនមានការធ្លាក់ចុះត្រឹមតែ០,៣%។ របាយការណ៍នេះបានព្រមានថា ការកើនឡើង១០% នៃសមាមាត្របំណុលឯកជនធៀបនឹង GDP នឹងអាចធ្លាក់ចុះ១,១% ដោយឡែកបំណុលសាជីវកម្មនៅក្នុងប្រទេសចិន និងវៀតណាមបានកើនឡើងជាង៤០%នៃ GDP ចាប់តាំងពីឆ្នាំ២០១០៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីវៀតណាម ជំរុញឱ្យពន្លឿនការអភិវឌ្ឍកោះត្រល់ ដើម្បីប្រែក្លាយកោះនេះទៅជាគោលដៅទេសចរណ៍ឋានសួគ៌លំដាប់ពិភពលោក

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បានជំរុញឱ្យពន្លឿនការអភិវឌ្ឍកោះ Phu Quoc ឬ ដែលខ្មែរស្គាល់ច្បាស់ថា កោះត្រល់ ដើម្បី…

ហេតុអ្វីពាណិជ្ជកម្មរបស់ឥណ្ឌា ពឹងផ្អែកលើចិន និងសហភាពអឺរ៉ុបកាន់តែខ្លាំងឡើង?

របាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បង្ហាញថា ពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា បានពឹងផ្អែកលើប្រទេសចិន និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ