អត្ថបទក្រុមហ៊ុន

តើអេស៊ីលីដាម៉ូបាលអាចប្រើបង់ថ្លៃវិក្កយបត្រអ្វីខ្លះជាមួយក្រសួងសាធារការ និងដឹកជញ្ជូន?


វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech កាន់តែជឿនលឿន កំពុងជួយឲ្យការងារទូទាត់ទាំងនៅក្នុងវិស័យរដ្ឋ និងឯកជន កាន់តែមានងាយស្រួល លឿនរហ័ស និងសុវត្ថិភាពខ្ពស់។ ជាក់ស្ដែង ធនាគារអេស៊ីលីដា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា លើការអភិវឌ្ឍសេវាធនាគារឌីជីថលនោះ បានពង្រីកនូវវិសាលភាពសេវាកម្មទូទាត់តាមរយៈឌីជីថលកាន់តែធំទូលាយ។ ក្នុងនោះ តាមរយៈអេស៊ីលីដាម៉ូបាល លោកអ្នកបង់ថ្លែវិក្កយបត្រជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដល់ទៅជាង ១០មុខឯណោះ។
តើអេស៊ីលីដាម៉ូបាលអាចប្រើបង់ថ្លៃវិក្កយបត្រអ្វីខ្លះជាមួយក្រសួងសាធារការ និងដឹកជញ្ជូន?
ដោយ

ធនាគារអេស៊ីអេស៊ីលី ត្រូវបានគេចាត់ទុកថា គឺជាធនាគារពាណិជ្ជដ៏ធំជាងគេមួយ ដែលមានប្រតិបត្តិការទូលំទូលាយ និងទទួលបាន​ការអនុញ្ញាត​ឲ្យប្រើប្រាស់​សម្រាប់ការទូទាត់​ជាច្រើន ទាំងនៅក្នុងវិស័យឯកជន និងរដ្ឋផងដែរ។ តួយ៉ាង ជាមួយនឹងការប្រើប្រាស់​អេស៊ីលីដាម៉ូបាល លោកអ្នកអាច​បង់ថ្លៃវិក្កយបត្រជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនជាង១០​មុខឯណោះ រួមមាន៖

-កក់លេខទុក

-ចុះបញ្ជីយានជំនិះ

-ផ្ទេរកម្មសិទ្ធិយានជំនិះ

-ប្ដូរព័ត៌មានយានជំនិះ

-ទុតិយតា-តតិយតាយានជំនិះ

-ប្ដូរបណ្ណបើកបរ

-ចុះបញ្ជីសាលាបង្រៀនបើកបរ

-លិខិតអនុញ្ញាតបំពេញបែបបទចុះបញ្ជីយានយន្ដសម្រាប់ហាង

-ចុះបញ្ជីក្រុមហ៊ុន​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

-ពិន័យលើឆៀកផុតសុពលភាពលើសពី៣០ថ្ងៃ

-ត្រួតពិនិត្យ​លក្ខណៈបច្ចេកទេសយានជំនិះ

-ស្នើសុំលិខិតអនុញ្ញាត​ឲ្យនាវាចូលចតតាមកំពង់ផែ។

សូមបញ្ជាក់ថា អេស៊ីលីដាម៉ូបាល បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ដែលមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង ២,៦លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ។ ជាមួយនឹងកំណើននៃការប្រើប្រាស់អេស៊ីលីម៉ូបាលនេះ វាក៏បាជួយឲ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ចផងដែរ៕




អត្ថបទបន្ទាប់


គណៈប្រតិភូនៃសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី (MRCA) ស្ងើចសរសើរការអភិវឌ្ឍគម្រោងទំនើបចម្រុះ របស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងចុះអនុស្សារណៈនៃការយោគយល់ជាមួយគ្នា

ព័ត៌មាន
ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានការរីកចម្រើនគួរឱ្យសម្គាល់ ទោះជាស្ថិតនៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩…

អាជីវកម្មជប៉ុនជាង៦០០ កំពុងប្រើប្រាស់យ៉ាងសកម្មនូវសេវាទូទាត់របស់ធនាគារអេស៊ីលីដា

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា បច្ចុប្បន្នធនាគារខ្មែរពាណិជ្ជដ៏ធំមួយនេះមានអតិថិជនជប៉ុនជាលក្ខណៈសាជីវកម្មជាង៦០០អាជីវកម្ម ដែលក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ