កំណើនសេដ្ឋកិច្ចពិភពលោក

ក្នុងឆ្នាំ ២០២០-២០២១ សេដ្ឋកិច្ចពិភពលោកនឹងមានវិបត្តិធ្លាក់ចុះយ៉ាងណាខ្លះ?


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅថា IMF បានទម្លាក់ការព្យាករពី កំណើនសេដ្ឋកិច្ចរបស់ពិភពលោក នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួន ថានឹងធ្លាក់ចុះមកត្រឹម ៣,៣ភាគរយ ក្នុងឆ្នាំ ២០២០ និង ៣.៤ភាគរយ ក្នុងឆ្នាំ ២០២១ ដែលតួលេខនេះ មានការថយចុះប្រមាណ ០,២% ធៀបនឹងការព្យាករចាស់កាលពីឆ្នាំ២០១៩ ហើយការថមថយនេះ គឺដោយសារតែ ឧស្សាហកម្មផលិត និងការធ្វើពាណិជ្ជកម្មអន្តរជាតិ មានការអន់ថយ និងគោលនយោបាយហិរញ្ញវត្ថុរបស់ប្រទេសសេដ្ឋកិច្ចយក្សៗ កាន់តែធូររលុង។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោកស្រី គ្រីស្តាលីណា ចចជីវ៉ា នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF (រូបភាព៖https://www.f3nws.com/)
ដោយ

របាយការណ៍​ស្តី​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ថ្មី​មួយ​របស់ IMF បាន​គូសបញ្ជាក់​ថា កំណើនសេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍ នឹង​រក្សា​នូវ​ស្ថេ​រ​ភាព​ក្នុង​រង្វង់ ១,៦% សម្រាប់​ឆ្នាំ ២០២០​នេះ និង​ឆ្នាំ ២០២១​។

ដោយឡែក សម្រាប់​បណ្តា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​វិញ គឺ​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ប្រមាណ ៤,៤% ក្នុង​ឆ្នាំ ២០២០ និង ៤,៦% ក្នុង​ឆ្នាំ ២០២១​។

របាយការណ៍​ដដែល បាន​បង្ហាញ​ថា វិស័យ​ឧស្សាហកម្ម និង​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ទូ​ទាំង​សកលលោក គឺ​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ​ទាប​បំផុត ហើយ​គោលនយោបាយ​រូបិយ​វត្ថុ​របស់​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​កាន់តែ​ធូររលុង គួប​ផ្សំ​ជាមួយ ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ និង​ភាព​វឹកវរ​ក្នុង​សង្គម និង​ជម្លោះ​ពាណិជ្ជកម្ម បាន​ធ្វើ​ឲ្យ​បរិយាកាស​វិនិយោគ និង​ពាណិជ្ជកម្ម កាន់តែ​ចុះ​អន់​ខ្សោយ​។

លោកស្រី គ្រី​ស្តា​លី​ណា ច​ច​ជីវ៉ា នាយិកា​គ្រប់គ្រង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF បាន​លើក​ឡើង​ថា «​យើង​រំពឹង​នឹង​ទទួល​បាន​កំណើនសេដ្ឋកិច្ច ក្នុង​កម្រិត​មធ្យម​ក្នុង​ឆ្នាំ ២០២០​នេះ និង ២០២១​ខាង​មុខ ដោយ​យើង​បាន​មើលឃើញ​ពី​សញ្ញាណ​ខ្លះ​នៃ​ការ​ចាប់ផ្តើម​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​ឡើង​វិញ​។​»

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង ការ​ធ្លាក់​ចុះ​នេះ អង្គការ IMF ក៏​លើក​ឡើង​ពី​ដំណោះស្រាយ​អាទិភាព​ជា​ច្រើន ដូច​ជា ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​រយៈពេល​មធ្យម តាម​រយៈ​ការ​បង្កើន កិច្ច​សហប្រតិបត្តិការ​ពហុភាគី ការ​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​ក្នុងស្រុក ការ​ធ្វើ​ពិពិធ​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​វិស័យ​ឧស្សាហកម្ម និង​ទាក់ទាញ​ឲ្យ​កម្លាំង​ពលកម្ម​ចូលរួម​បន្ថែម ជា​ពិសេស​គឺ បង្កើន​ភាពរឹងមាំ​នៃ​ហិរញ្ញវត្ថុ​៕

 

None



អត្ថបទបន្ទាប់


វៀតណាមទាក់ទាញកាន់តែខ្លាំង ខណៈក្រុមហ៊ុនផលិតរថយន្ដធំៗពង្រីករោងចក្រកាន់តែច្រើន

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនដំឡើង និងផលិតរថយន្ដកាន់តែច្រើន បាននិងកំពុងពង្រីកប្រតិបត្តិការរោងចក្ររបស់ខ្លួននៅវៀតណាម ដើម្បីបង្កើន…

លំហូរទឹកប្រាក់វិនិយោគទូទាំងពិភពលោក សម្រេចបាន ១,៤ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០១៩

ក្នុងឆ្នាំ ២០១៩កន្លងទៅ មានបញ្ហារកាំរកូសច្រើន ជាពិសេសជម្លោះពាណិជ្ជកម្មរវាង អាមេរិក និងចិន ដែលបង្កជាចលាចល ដល់បណ្តាប្រទេសសេដ្ឋកិច្ចតូចៗជាច្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ