ទីផ្សារមាស-ប្រាក់ដុល្លារ

តម្លៃមាសពិភពលោកធ្លាក់ចុះ ខណៈប្រាក់ដុល្លារកាន់តែមានភាពររឹងមាំ


តម្លៃមាសបានបន្តធ្លាក់ចុះបន្ថែមទៀតនៅថ្ងៃនេះ ខណៈដែលប្រាក់ដុល្លារបានរក្សាភាពរឹងមាំរបស់ខ្លួន ដោយអ្នកវិនិយោគកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំរបស់ធនាគារកណ្តាលសំខាន់ៗមួយចំនួន និងការចេញផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកនៅក្នុងសប្តាហ៍នេះ ដែលជាត្រីវិស័យដ៏ច្បាស់លាស់បន្ថែមទៀតលើគន្លងអត្រាការប្រាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ទីផ្សារមាស-ប្រាក់ដុល្លារ
ដោយ

តម្លៃមាសពិភពលោកនៅថ្ងៃចន្ទ ទី១១ ខែធ្នូ ត្រូវបានរាយការណ៍ថា បានធ្លាក់ចុះ០,៣% មកនៅត្រឹមជាង១,៩៩៧ដុល្លារក្នុងមួយអោន ដោយក្នុងមួយអោនមានជាង៨ជីមាស ខណៈមាសនៅអាម៉េរិក ក៏បានធ្លាក់ចុះប្រមាណ០,១% មកនៅត្រឹម២,០១៣ដុល្លារក្នុងមួយអោនផងដែរ។

ស្របពេលជាមួយគ្នា នេះ ប្រាក់ដុល្លារអាម៉េរិក បានកើនឡើង០,១% បើធៀបនឹងរូបិយប័ណ្ណផ្សេងទៀត ដោយបានធ្វើឱ្យតម្លៃមាសមានតម្លៃថ្លៃសម្រាប់អ្នកប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀត។

បើតាមលោក Tim Waterer អ្នកវិភាគទីផ្សារនៅក្រុមហ៊ុនវិនិយោគ KCM បាននិយាយថា ចំនួនអ្នកមានការងារធ្វើនៅអាម៉េរិកកើនឡើងខ្លាំងកាលពីថ្ងៃសុក្រ បានបណ្តាលឱ្យមានការផ្លាស់ប្តូរការរំពឹងទុកបន្តិចបន្តួចសម្រាប់ធនាគារកណ្តាលអាម៉េរិកនៅឆ្នាំក្រោយ ដោយវានឹងផ្តល់នូវការសង្គ្រោះដល់ប្រាក់ដុល្លារ និងបណ្ណបំណុលផ្សេងទៀត ហើយវានឹងដាក់សម្ពាធឱ្យតម្លៃមាសធ្លាក់ចុះបន្ថែមទៀត។

ទិន្នន័យបានបង្ហាញថា ប្រាក់បៀវត្សរ៍មិនមែនកសិកម្មរបស់សហរដ្ឋអាម៉េរិកបានកើនឡើងជិត២០ម៉ឺនកន្លែងកាលពីខែមុន ដែលលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ច ដែលមាន១៨ម៉ឺនកន្លែង។ របាយការណ៍នេះបានជំរុញឱ្យពាណិជ្ជករកាត់បន្ថយការរំពឹងទុកថា ធនាគារកណ្តាលអាម៉េរិកអាចកាត់បន្ថយអត្រាការប្រាក់បានភ្លាមៗនៅខែមីនាខាងមុខ។

ដោយឡែក របាយការណ៍តម្លៃទំនិញប្រើប្រាស់នៅខែវិច្ឆិកា របស់សហរដ្ឋអាម៉េរិកនៅថ្ងៃអង្គារ នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់សម្រាប់តម្រុយអត្រាការប្រាក់ មុនពេលសេចក្តីថ្លែងការណ៍របស់ធនាគារ កណ្តាលចេញផ្សាយនៅថ្ងៃពុធ សប្តាហ៍នេះ។

ធនាគារកណ្តាលអាម៉េរិកត្រូវបានគេរំពឹងថា នឹងទុកឱ្យ អត្រាការប្រាក់មិនផ្លាស់ប្តូរនៅចន្លោះពី៥,២៥% ដល់៥,៥០%នៅសប្តាហ៍នេះ។ ធនាគារកណ្តាលអឺរ៉ុប ធនាគារអង់គ្លេស ធនាគារ Norges និងធនាគារជាតិស្វីស ក៏នឹងបើកកិច្ចប្រជុំគោលនយោបាយរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍ខាងមុខផងដែរ។

ក្រុមហ៊ុន Goldman Sachs បានព្យាករណ៍ថា ធនាគារកណ្តាល​​​​​​​​​​​​​​​អាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់ដំបូងនៅក្នុងត្រីមាសទី៣ នៃឆ្នាំក្រោយលឿនជាងការព្យាករណ៍ពីមុនរបស់ខ្លួននៅត្រីមាសទី៤។

គួរជម្រាបថា បើតាមអ្នកវិភាគបច្ចេកទេស លោក Wang Tao តម្លៃមាសអាចនឹងធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹម១,៩៩២ដុល្លារក្នុងមួយអោន ខណៈប្រាក់បានធ្លាក់ចុះ០,១% មកនៅត្រឹមជាង២២ដុល្លារក្នុងមួយអោន និងផ្លាទីនមានតម្លៃជាង៩១៤ដុល្លារ ប៉ាឡាដ្យូម ធ្លាក់ចុះ០,៩% មកនៅត្រឹមជាង៩៣៨ដុល្លារក្នុងមួយអោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានធនាគារកណ្ដាលអាម៉េរិក កំពុងរងសម្ពាធក្នុងការរៀបចំផែនការកាត់បន្ថយអត្រាការប្រាក់

ព័ត៌មាន
ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជេរ៉ូម ផៅវែង កំពុងប្រឈមមុខនឹងការរក្សាតុល្យភាពដ៏តឹងតែងមួយនៅក្នុងសប្តាហ៍នេះ ដើម្បីរក្សាភាពបត់បែននៅក្នុងផ…

ការចង់យកពន្ធរបស់សហភាពអឺរ៉ុបលើការបំភាយកាបូនពីប្រទេសនាំចូល បង្កការខឹងសម្បារពីចិន និងឥណ្ឌា

ព័ត៌មាន
សហភាពអឺរ៉ុបចង់យកពន្ធលើទំនិញដែលបំភាយកាបូន ដែលនាំចូលមកពីប្រទេសមួយចំនួនដូចជាចិន និងឥណ្ឌាជាដើម ជាហេតុធ្វើឱ្យប្រទេសពីរខឹងសម្បារ និងជជែកដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ