ក្រុមប្រទេសផលិតប្រេងធំៗពិភពលោក

ក្រុមប្រទេសផលិតប្រេងធំៗពិភពលោក ព្រមព្រៀងគ្នាបង្កើនការផលិត ដើម្បីកាត់បន្ថយតម្លៃប្រេងដែលកំពុងហក់ឡើងខ្ពស់


ក្រុមប្រទេសអ្នកផលិតប្រេងធំៗនៅក្នុងពិភពលោក បានព្រមព្រៀងគ្នាបង្កើនការផលិតប្រេង ដោយមានគោលបំណងកាត់បន្ថយតម្លៃប្រេងឲ្យទាបជាងមុន និងជាកាត់បន្ថយសម្ពាធទៅលើសេដ្ឋកិច្ចពិភពលោកដែលកំពុងងើបរលាស់ខ្លួនចេញពីវិបត្តិមេរោគកូវីដ-១៩។ ខណៈដែលបច្ចុប្បន្ន តម្លៃប្រេង បានហក់ឡើងខ្ពស់មែនទែន ដោយក្នុងមួយធុងបារែលមានតម្លៃដល់ទៅជិត ៧៤ដុល្លារអាមេរិកទៅហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC។
តម្លៃប្រេងអាចនឹងថយចុះមកវិញ?
ដោយ

អង្គការនៃប្រទេស​នាំចេញ​ប្រេង OPEC និង​ដៃគូរបស់ខ្លួន​ដូចជា ប្រទេសរុស្សីជាដើម បានព្រមព្រៀងគ្នា​នឹង​​​បង្កើន​ការផលិតផ្គង់ផ្គង់​ប្រេង​លើទីផ្សារ ចាប់ពីខែ​សីហា​តទៅ បន្ទាប់ពីមើលឃើញថា​ តម្លៃប្រេង​បានហក់ឡើង​យ៉ាងខ្លាំង​​​នៅអំឡុងពេល​មានកូវីដ-១៩។

នៅក្នុង​កិច្ចព្រមព្រៀងថ្មីនេះ អង្គការ​ប្រទេសនាំចេញប្រេង​ OPEC និងប្រទេស​ជាដៃគូ បានយល់ព្រម​បង្កើន​ការផលិត​បន្ថែម​ ២លាន​បារ៉ែល​​ក្នុងមួយថ្ងៃ ចាប់ពីខែ​សីហា ដល់ខែ​ធ្នូ​ ដើម្បីជួយ​ឲ្យ​មាន​លំនឹងទីផ្សារ។ 

តម្លៃប្រេងឆៅ​លើទីផ្សារ​អង់គ្លេស​​បាន​កើនឡើងដល់ទៅ ៤៣% នៅក្នុងឆ្នាំនេះ ដោយមានតម្លៃដល់ទៅជិត​ ៧៤ដុល្លារអាមេរិក​ក្នុងមួយបារ៉ែល ខណៈដែលការឡើងតម្លៃប្រេងនេះ គឺបានកើឡើងក្រឺតៗតាំងពីចុងឆ្នាំ២០២០មកម្ល៉េះ។ ការកើនឡើងនេះ មួយផ្នែក​ក៏ដោយសារតែ​ កាលពីឆ្នាំមុន អង្គការ​ប្រទេសនាំចេញប្រេង​ OPEC និងប្រទេសជាដៃគូ បាន​រួមគ្នា​កាត់បន្ថយ​ការផលិតប្រេង ប្រមាណ​១០លាន​បារ៉ែល​ក្នុងមួយថ្ងៃ នៅគ្រាដែល​វិបត្តិមេរោគឆ្លងកូវីដ-១៩​បានចាប់ផ្ដើម​ផ្ទុះឡើង​នៅគ្រាដំបូង ដែលបាន​​ធ្វើឲ្យ​តម្រូវការ​ប្រេង​ធ្លាក់ចុះ ហើយតម្លៃ​បាន​ដាំក្បាលចុះខ្លាំង ដោយកាលពីចុះឆ្នាំ២០២០ តម្លៃប្រេង គឺមាន​ក្រោម​៤០ដុល្លារ​ក្នុងមួយធុងបារ៉ែល​ប៉ុណ្ណោះ។

ប៉ុន្ដែ នៅឆ្នាំ២០២១នេះវិញ តម្លៃប្រេង​បាន​ហក់ឡើង​ ដោយសារតែ​សេដ្ឋកិច្ច​ប្រទេស​ជាច្រើន​ទូទាំងពិភពលោក​​មានការ​បើកដំណើការឡើងវិញជាបណ្ដើរ ដែលហើយតម្លៃប្រេង​ហក់ឡើងខ្លាំង ក៏បាន​ចូលជំរុញឲ្យ​មានការ​កើនឡើង​អតិផរណា​នៅក្នុងបណ្ដាប្រទេសមួយចំនួន និង​គំរាមកំហែង បន្ទុចបង្អាក់ដល់​ការងើបឡើងវិញ​នៃសេដ្ឋកិច្ច​សកលផងដែរ។

សូមបញ្ជាក់ថា តម្លៃប្រេង​ទីផ្សារពិភពលោក​ហក់ឡើងខ្ពស់ វាក៏បាន​អូសទាញឲ្យតម្លៃប្រេង​ឥន្ធនៈនៅកម្ពុជា​មានការកើនឡើងខ្ពស់ដែរ ដោយ​ប្រេង​សាំងធម្មតាត្រូវដាក់លក់​​ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែកក្កដា មានតម្លៃ ៤.១០០រៀល ក្នុងមួយលីត្រ ខណៈដែលប្រេង​ម៉ាស៊ូតវិញតម្លៃ ៣.៦៥០រៀល​ក្នុង​មួយលីត្រ៕

None



អត្ថបទបន្ទាប់


គោលដៅចាក់វ៉ាក់សាំងកូវីដ-១៩ឲ្យបាន ១០លាននាក់របស់កម្ពុជា អាចនឹងបញ្ចប់មុនផែនការកំណត់

រដ្ឋាភិបាលកម្ពុជារំពឹងថា គោលដៅការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានដល់១០លាននាក់ អាចនឹងត្រូវសម្រេចបានក្នុងរង្វង់ខែតុលា និងវិច្ឆិកាឆ្នាំ២០…

Xiaomi ប្រជែងបានតំណែងពី Apple ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ក្រុមហ៊ុនផលិតទូរស័ព្ទដៃរបស់ចិនម៉ាក ហ្សេវមី (Xiaomi) បានវ៉ាដាច់ការលក់ទូរស័ព្ទរបស់ក្រុមហ៊ុនយក្សអាមេរិកអេផល (Apple) ជាលើកដំបូងក្នុងប្រវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ