ការវិនិយោគក្នុងប្រទេសថៃ

ថៃ បន្តព្យាយាមទាក់ទាញការវិនិយោគពីបរទេស ទោះស្ថានភាពក្នុងប្រទេសកំពុងវឹកវរ


ក្រសួងហិរញ្ញវត្ថុថៃ បាននិងកំពុងធ្វើការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្នែកពន្ធ ដោយមានការកែសម្រួលលើការលើកទឹកចិត្តផ្នែកពន្ធពិសេស សម្រាប់វិនិយោគិនបរទេស ដើម្បីត្រៀមខ្លួនទាក់ទាញការវិនិយោគពីក្រៅប្រទេស នៅពេលដែលប្រទេសថៃ បើកដំណើរការសេដ្ឋកិច្ចឡើងវិញនាពេលឆាប់ៗខាងមុខនោះ ហើយគណៈរដ្ឋមន្រ្តីថៃ ក៏បានដាក់ចេញនូវ វិធានការពិសេសសម្រាប់គ្រប់គ្រងលើ ការតវ៉ាតាមដងផ្លូវនោះដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។
ការវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ថៃបន្តថមថយចុះ (រូបភាព៖ Asian TImes)
ដោយ

លោក អាខុម រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុថៃ បានបញ្ជាក់ថា ផែនការ​មួយ​នៃការ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើងវិញ គឺការទាក់ទាញ​វិនិយោគ​ពីក្រៅ​ប្រទេស ហើយ​ក្នុងនោះ រួមមាន ការកែ​សម្រួល​ការលើកទឹកចិត្ត​ផ្នែកពន្ធ​ពិសេស រយៈពេលខ្លី សម្រាប់​វិនិយោគិន​ជាបុគ្គល​ និងវិស័យ​ឯកជន ខណៈ​ការលើក​ទឹកចិត្ត​ក្នុងរយៈពេល​វែង គឺគាំទ្រ​ជាពិសេស​ដល់ ការ​វិនិយោគ​របស់​វិស័យ​ឯកជន។

លោក ពន្យល់ថា អំឡុង​ពេលវិបត្តិ​កូវីដ១៩​នេះ ថៃ ត្រូវតែ​រៀបចំ​វិធានការ​ទាំងអស់​ឲ្យរួច​ជាស្រេច ព្រោះថា នៅពេល​ដែល​ថៃ បើក​ដំណើរការ​សេដ្ឋកិច្ច​ពេញលេញ​ឡើងវិញ នោះ ថៃ នឹងអាច​ទាក់ទាញ​វិនិយោគិន​បាន​យ៉ាងឆាប់​រហ័ស និងជំរុញ​ការងើប​ឡើង​នៃសេដ្ឋកិច្ច​មកវិញ​ តែយ៉ាង លោក អាខុម មិនបាន​បង្ហាញ​លម្អិត​ពីខ្លឹមសារនៃ វិធានការ​លើកទឹកចិត្ត​ពិសេស​ផ្នែកពន្ធនេះទេ។

ជាក់ស្តែង រាជរដ្ឋាភិបាលថៃ ផ្តល់ការ​លើកទឹកចិត្ត​ផ្នែកពន្ធ​ជាពិសេស​ជាទូទៅ ដល់ការ​វិនិយោគ​ដោយផ្ទាល់​ពីក្រៅ​ប្រទេស តាមរយៈ ក្រុមប្រឹក្សា​វិនិយោគថៃ ក៏ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីនេះ ដែលក្រសួង​ហិរញ្ញវត្ថុ​កំពុងរៀបចំ គឺផ្តល់ការ​លើកទឹកចិត្ត​ទៅតាម​ វិស័យ​នីមួយៗ ដែលបាន​កំណត់ និងមានការ​កាត់បន្ថយ​ពន្ធ​ពិសេស​ផងដែរ។

ទាក់ទងទៅនឹង​ស្ថានភាព​ប្រកាស​អាសន្ន​របស់​ប្រទេស​ថៃ លោក អាខុម បានលើក​ឡើង​ថា គណៈរដ្ឋមន្រ្តី​ថៃ បានពិភាក្សាអំពី ផលប៉ះពាល់​ជារួម និងមាន​ការដាក់ចេញ​នូវ​ក្រឹត្យបន្ទាន់​ ដើម្បីផ្តល់​ទំនុកចិត្ត​ដល់​គ្រប់ភាគី និងធានាថា ការតវ៉ា​តាមដង​ផ្លូវ នឹងមាន​ការដោះស្រាយ​ស្រប​តាម ច្បាប់ជាធរមាន។

ការដាក់ចេញនូវ ក្រឹត្យបន្ទាន់​នេះ គឺមានការ​ហាមឃាត់​ដល់ ការប្រមូល​ផ្តុំ​មនុស្ស​ចាប់ពី ៥នាក់​ឡើងទៅ និងហាមឃាត់​ការផ្សព្វផ្សាយ​ព័ត៌មាន ឬផ្ញើសារ ដែលអាច​ប៉ះពាល់​ដល់សន្តិសុខ​ជាតិ​បាន ប៉ុន្តែវាពុំ​មានប្រសិទ្ធភាព​ក្នុងការ​បញ្ឈប់ ការប្រមូល​ផ្តុំតវ៉ា​របស់មនុស្ស​ជាច្រើន នៅទីក្រុង​បាងកក ដើម្បីទម្លាក់​ថ្នាក់​ដឹកនាំ លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តី​ថៃ ឲ្យចុះ​ចេញ​ពីតំណែង​នោះទេ។

ការតវ៉ានេះ ដែលធ្វើឡើងដោយ ក្រុម​យុវវ័យ​រាប់ពាន់​នាក់ បានបន្តអស់​រយៈពេល ៣ខែមក​ហើយ ដោយពួកគេ​សម្តែង​ពីការមិនពេញ​ចិត្ត​ចំពោះ រាជរដ្ឋាភិបាលថ្មី​ដឹកនាំ​ដោយ លោក ប្រាយុទ្ធ តែយ៉ាង​ណារាជរដ្ឋាភិបាល​ថៃ នៅតែ​បន្តចាត់​វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និងព្យាយាម​ការពារ​ផលប៉ះពាល់​នានា ដែលអាច​ជះឥទ្ធិពល​ដល់ បរិយាកាស​សេដ្ឋកិច្ច​បាន។

គួរជម្រាបដែរថា ក្រៅពីការ​ទាក់ទាញ​ផ្នែកពន្ធនេះ ថៃ ក៏បានបង្កើត​តំបន់​សេដ្ឋកិច្ច​ជាច្រើន​បន្ថែមទៀត ដើម្បីទាក់ទាញ​ការវិនិយោគ​មកពីក្រៅ​ប្រទេស តួយ៉ាងដូចជា ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត ដែលត្រូវ​បានកំណត់​ការអភិវឌ្ឍ​ឲ្យក្លា​យទៅជា មជ្ឈមណ្ឌល​សេដ្ឋកិច្ច និងវិនិយោគ​ពិសេស ដែលប្រមូល​ផ្តុំ​ទៅដោយ បច្ចេកវិទ្យា​ទំនើប ​ឧស្សាហកម្ម​ផលិត​យក្សយក្ស និងសេវាកម្ម​ដ៏សម្បូរបែប ដើម្បី​បម្រើដល់ បណ្តា​ប្រទេស​អាស៊ាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាទទួលបានទុនវិនិយោគបរទេសក្នុងវិស័យសំណង់ជាង ៩,៥ ពាន់លានដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ

ព័ត៌មាន
នៅក្នុងរយៈពេល ២០ឆ្នាំមកនេះ ការវិនិយោគសំណង់នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ វិស័យឯកជនមកពីក្រៅប្រទេសមានការកើនឡើងជាបន្តបន្ទាប់ ដែលគិតជាតម្លៃ…

ឡាវ និងចិន ពង្រឹងចំណងកិច្ចសហប្រតិ្តការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ កាន់តែខ្លាំង

ព័ត៌មាន
រដ្ឋាភិបាលចិន និងឡាវ បានបង្ហាញពីជំហរឹងមាំ និងរួចរាល់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈភាគីទាំងពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ