តម្លៃប្រេងពិភពលោក

តម្លៃប្រេងពិភពលោកថយចុះបន្ដិចវិញហើយ តើបណ្ដាលមកពីកត្តាសំខាន់ៗអ្វីខ្លះ?


តម្លៃប្រេងនៅថ្ងៃអង្គារសប្ដាហ៍នេះ បានរអិលធ្លាក់ចុះវិញបន្ដិចហើយ ក្រោយពេលដែលរបាយការណ៍បង្ហាញថាកំណើនសេដ្ឋកិច្ចចិនមានការថមថយចុះ ខុសពីការរំពឹងទុក ខណៈដែលទិន្នផលពីរោងចក្រនៅសហរដ្ឋអាមេរិកឯណោះវិញ ក៏មានការធ្លាក់ចុះផងដែរ កាលពីខែកញ្ញាកន្លងទៅ ដែលវាសុទ្ធតែជាកត្តាដែលអូសទាញឲ្យតម្លៃប្រេងធ្លាក់ចុះមកវិញបន្ដិចបន្ទាប់ពីបានឡើងជាបន្ដបន្ទាប់នៅមួយរយៈកន្លងមកនេះ។ យ៉ាងណាក៏ដោយ បញ្ហាទាំងនៅប្រទេសចិន និងអាមរិកនេះ ក៏ជាការបង្កើនឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីដំណើរការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកពីវិបត្តិកូវីដ១៩ផងដែរ។
ប្រេងឆៅពិភពលោក
ដោយ

តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អង់គ្លេស​នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ បាន​ធ្លាក់​ចុះ ៤៣​សេន ដោយ​មាន​តម្លៃ​៨៣​ដុល្លារ​៩០​សេន ខណៈ​ដែល​កាលពី​ថ្ងៃ​ចន្ទ ក៏​បាន​ធ្លាក់​ចុះ ០,៦%​ផង​ដែរ​។ ដោយឡែក តម្លៃ​ប្រេង​នៅ​អា​មេ​រិ​ក​វិញ បាន​ធ្លាក់​ចុះ ៣៣​សេន​ដែល​មាន​តម្លៃ​៨២​ដុល្លារ​១១​សេន​ក្នុង​១​ធុង​ប៉ា​រ៉ែ​ល​។

ទិន្នផល​រោងចក្រ​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​រយៈពេល​ជិត​៧​ខែ​កន្លង​មកនេះ ខណៈ​ដែល​បញ្ហា​កង្វះខាត​បន្ទះ​ឈី​ប​សក​លោក ក៏​បាន​ធ្វើ​ឲ្យ​ការ​ផលិត​រថយន្ដ​មានការ​ធ្លាក់​ចុះ​ដែរ ដែល​វាស​បញ្ជាក់​ឲ្យ​ឃើញ​ថា ឧបសគ្គ​នៃ​ការ​ផ្គត់ផ្គង់​កំពុង​បង្ក​ឲ្យ​មាន​សម្ពាធ​ទៅ​លើ​ការ​លូតលាស់​កំណើនសេដ្ឋកិច្ច​សកល​។

នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​ក្នុង​លោក ក៏​មិនសូវ​មាន​កំណើនសេដ្ឋកិច្ច​ល្អ​នោះ​ដែរ ពិសេស​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​នេះ សេដ្ឋកិច្ច​ចិន​មានការ​កើនឡើង​តែ​៤,៩%​ប៉ុណ្ណោះ ទាប​ជាង​អ្វី​ដែល​បាន​ព្យាករ​ទុក​ទៅ​ទៀត​។ ការ​រំខាន​ចំពោះ​សេដ្ឋកិច្ច រួម​មាន​បញ្ហា​កង្វះ​ថាមពល​ប្រើប្រាស់ និង​ការ​ផ្ទុះ​រាលដាល​កូ​វី​ដ​១៩​តាម​តំបន់​មួយ​ចំនួន​ជាដើម​។

ការ​ផលិត​ប្រេង​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន ក៏​មាន​អត្រា​ធ្លាក់​ចុះ​ដែរ បើ​ធៀប​នឹង​នឹង​ខែ​មុន ដោយ​បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​បំផុត​គិត​តាំងពី​ខែឧសភា​ឆ្នាំ​២០២០​មក​។

បើ​តាម​ការ​អះអាង​របស់​អ្នកវិភាគ​នៃ​ស្ថាប័ន​ស្រាវជ្រាវ Citi Research បាន​ឲ្យ​ដឹង​ថា តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អង់គ្លេស​សម្រាប់​ឆ្នាំ​ពេញ​មួយ​ឆ្នាំ​២០២១​នេះ អាច​នឹង​ឡើងថ្លៃ​ពី​៧៤​ដុល្លារ ទៅ​ដល់​៨៥​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​៕

None



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលអំពាវនាវក្រុមពលរដ្ឋមានហានិភ័យឆ្លងខ្ពស់មកទទួលយកវ៉ាក់សាំងបង្ការកូវីដ១៩

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានអំពាវនាវ អោយពលរដ្ឋដែលមានហានិភ័យឆ្លងកូវីដ១៩ខ្ពស់ ហើយដែលមិនទាន់បានចាក់វ៉ាក់សាំង…

ក្រុមហ៊ុន និងរោងចក្រធំៗនៅទីក្រុងហូជីមិញ ប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្មកាន់តែខ្លាំង

ឧស្សាហកម្មជាច្រើនជាពិសេសឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មច្រើនដូចជា រោងចក្រវាយនភ័ណ្ឌកាត់ដេរ និងស្បែក ទំនងជាងនឹងអាចជួបបញ្ហាកង្វះកម្លាំងពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ