ក្រុមហ៊ុនយក្សចិន Tencent

ក្រុមហ៊ុនយក្សចិន Tencent គ្រោងទិញយកក្រុមហ៊ុនផលិតហ្គេមអង់គ្លេសដ៏ធំមួយតម្លៃជាង១,២ពាន់លានដុល្លារ


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent ដែលមានបុរសខ្លាំងមួយរូបនៅពីក្រោយ គឺលោកម៉ា ហួតេង (Ma Huateng) មហាសេដ្ឋីល្បីឈ្មោះប្រចាំប្រទេសចិន គ្រោងនឹងទិញយកក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយរបស់អង់គ្លេសឈ្មោះ Sumo ក្នុងតម្លៃទឹកប្រាក់ជិត១ពាន់៣រយលានដុល្លារអាមេរិក។ គម្រោងទិញយកក្រុមហ៊ុនហ្គេមរបស់អង់គ្លេសនេះ ធ្វើឡើងនៅគ្រាដែលកូវីដ-១៩កំពុងរាតត្បាតខ្លាំង ដែលមនុស្សត្រូវបង្ខំចិត្តស្នាក់នៅផ្ទះ មិនសូវដើរហើរចេញក្រៅ ដែលវាបានធ្វើឲ្យតម្រូវការលេងហ្គេមកម្សាន្ដនៅលើអនឡាញកំពុងកើនឡើងកាន់តែខ្លាំង។
ក្រុមហ៊ុនយក្សចិន Tencent នឹងទិញយកក្រុមហ៊ុនផលិតហ្គេមរបស់អង់គ្លេស គឺ Sumo

គេ​សង្កេត​ឃើញ​ថា តាំងពី​មាន​វិធានការ​បិទ​ខ្ទប់ និង​រក្សា​គម្លាត​សង្គម​នៅ​តាម​ប្រទេស​ជា​ច្រើន បាន​ជំរុញ​ឲ្យ​ទីផ្សារ​ហ្គេ​ម​ហក់​ឡើង​យ៉ាង​ខ្លាំង​។ ជាក់ស្ដែង តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Strategy Analytics បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ហ្គេ​ម​ពិភពលោក​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ដល់​ទៅ ២៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០២៥ កើន​ពី​ប្រមាណ ១៥០​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០២០​។

កត្តា​នេះ គឺជា​ហេតុផល​មួយ​បាន​ជំរុញ​ឲ្យ ក្រុមហ៊ុន​យក្ស​ចិន Tencent នឹង​ទិញ​យក​ក្រុមហ៊ុន​ផលិត​ហ្គេ​ម​របស់​អង់គ្លេស គឺ Sumo ក្នុង​តម្លៃ​ដល់​ទៅ​ជិត​១​ពាន់​៣​រយ​លាន​ដុល្លារ​។

ក្រុមហ៊ុន Sumo និង​ក្រុមហ៊ុន Sixjoy Hong Kong ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​យក្ស Tencent បាន​ប្រកាស​អំពី​កិច្ចព្រមព្រៀង​ទិញ​លក់​ក្រុមហ៊ុន​នេះ កាលពី​ស​ប្ដា​ហ៍​មុន​នេះ​។

ក្រុមហ៊ុន​ផលិត​ហ្គេ​ម Sumo គឺជា​ក្រុមហ៊ុន​ហ្គេ​ម​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ហ្គេ​ម​ល្អ​បំផុត​នៅ​អឺរ៉ុប ដែល​មាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Sony, Sega និង​ក្រុមហ៊ុន​ផ្សេង​ទៀត​។ កិច្ចព្រមព្រៀង​ទិញ​លក់​ក្រុមហ៊ុន​រវាង Tencent និង Sumo នេះ ត្រូវ​បាន​អ្នកជំនាញ មើលឃើញ​ថា ក្រុមហ៊ុន Sumo នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន Tencent អាច​ផលិត​ហ្គេ​ម​លំដាប់​ពិភពលោក​ក្នុង​តម្លៃ​ទាប​ជាមួយ​វិសាលភាព​ទីផ្សារ​ធំ ក្រៅ​តែ​ពី​ប្រទេស​ចិន​។

ការ​ស្រាវជ្រាវ​មួយ បាន​បង្ហាញ​ថា ភាព​ពេញ​និយម​នៃ​ហ្គេ​ម​អន​ឡាញ ត្រូវ​បាន​រំពឹង​ថា នឹង​មានការ​ថយ​ចុះ​មក​នៅ​ក្រោយ​ពេល​កូ​វី​ដ​-១៩ ប៉ុន្ដែ និង​មាន​ធ្លាក់​ចុះ​ខ្លាំង​នោះ​ទេ ដោយសារ​តែ​មនុស្ស​វ័យក្មេង​ៗ នៅ​តែ​ចូល​ចិត្ត​លេង គួប​ផ្សំ​នឹង​មាន​បច្ចេកវិទ្យា 5G ដែល​ជំរុញ​ឲ្យ​ការ​លេង​នៅ​លើ​អន​ឡាញ​កាន់តែ​មាន​ភាព​ងាយស្រួល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចថៃមកនៅត្រឹម ១% នៅឆ្នាំ២០២១

ព័ត៌មាន
មជ្ឈមណ្ឌលស្រាវជ្រាវ កសិកន Kasikorn របស់ប្រទេសថៃបានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចប្រទេសថៃនៅឆ្នាំ២០២១ មកនៅត្រឹម១% ខណៈដែលការ…

កម្ពុជា-ចិន បន្ដប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣

ព័ត៌មាន
កម្ពុជា-ចិន សុទ្ធតែបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រីង និងពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ និង ទូលំទូលាយ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ