នុយក្លេអ៊ែរនិងមហាអំណាច

ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ ចេញសេចក្តីថ្លែងការណ៍រួមដ៏កម្រ ប្តេជ្ញាជៀសវាងសង្គ្រាមអាវុធនុយក្លេអ៊ែរ


ក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ រួមមាន ចិន រុស្សី អង់គ្លេស សហរដ្ឋអាមេរិក និងបារាំង បានព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទទី០៣ មករាដើមឆ្នាំ២០២២នេះថា ការសាយភាយអាវុធនុយក្លេអ៊ែរ និងសង្គ្រាមនុយក្លេអ៊ែរ គួរតែជារឿងដែលគេត្រូវចៀសវឲ្យខាងតែបាន។ ប្រទេសមហាអំណាចទាំង៥នេះ បានអះអាងថា សង្គ្រាមនុយក្លេអ៊ែរ គឺមិនអាចមាននរណាឈ្នះបានទេ ហើយក៏មិនត្រូវឲ្យវាកើតឡើងបាននោះដែរ។ នេះបើសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយរបស់ប្រទេសអំណាចនុយក្លេអ៊ែរទាំង៥ ត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រូបភាពកាំជ្រួចមីស៊ីលប្រភេទ Buk-M3 អំឡុងពេលក្បួនព្យុហយាត្រាយោធាក្នុងទីលានក្រហម នៃទីក្រុងម៉ូស្គូ ក្នុងថ្ងៃប្រារព្ធខួបលើកទី៧៦នៃជ័យជំនះរបស់សហភាពសូវៀតក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យដែលជាពាក្យរបស់រុស្ស៊ីប្រើប្រាស់សម្រាប់សង្គ្រាមលោកលើកទី ២ (រូបភាព៖ស៊ិនហួរ)
ដោយ

បើតាមសេចក្តីថ្លែងការណ៍ដដែលពី ប្រទេសទាំង៥ដែលសុទ្ធសឹងជាមហាអំណាចនុយក្លេអ៊ែរ និងជាសមាជិកអចន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរនោះ បានចាត់ទុកការបញ្ចៀសសង្គ្រាមរវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរ និងប្រទេសមានអាវុធនុយក្លេអ៊ែរដូចគ្នា ថាជាកាតព្វកិច្ចមួយ ដែលត្រូវធ្វើ។ ជាមួយគ្នានេះ ភាគីទាំង៥បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការធ្វើការងារជាមួយប្រទេសទាំងអស់ ដើម្បីបង្កើតសន្តិភាពសម្រាប់ពិភពលោកផងដែរ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមនោះប្រទេសទាំង៥បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសូមបញ្ជាក់អះអាងថា សង្គ្រាមនុយក្លេអ៊ែរ គឺមិនអាចឈ្នះបានទេ ហើយក៏មិនត្រូវឲ្យមានការប្រយុទ្ធវាយប្រហារណាមួយកើតឡើងដែរ»។

ជំនួសឲ្យការប្រើប្រាស់ជាការគម្រាមកំហែង និងការបង្ករសង្គ្រាម នុយក្លេអ៊ែរគួរតែត្រូវបានប្រើប្រាស់សម្រាប់ការការពារ រារាំងការឈ្លានពាន និងការពារកុំឲ្យមានសង្គ្រាមទៅវិញទេ។ នេះជាអ្វីដែលភាគីទាំង៥បានលើកឡើង។

ងាកទៅមើលភាគីចិនដែលត្រូវបានសារព័ត៌មានចិនស៊ីនហួរចុះផ្សាយបន្តិច ឃើញថាភាគីចិនតាមរយៈអនុរដ្ឋមន្ត្រីការបរទេសលោក ម៉ា ចៅឈូ (Ma Zhaoxu) បាននិយាយថា សេចក្តីថ្លែងការណ៍រួមដ៏កម្រនេះ អាចជួយបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដែលជំនួសឲ្យការប្រកួតប្រជែងក្នុងចំណោមមហាអំណាចធំៗ។ លោកបន្ថែមថា សម្រាប់ប្រទេសចិន នឹងមិនប្រើប្រាស់គោលនយោបាយ នុយក្លេអ៊ែរជាគោលនយោបាយទី១នោះទេ។

គួរកត់សម្គាល់ថា សេចក្តីថ្លែងការណ៍រួមខាងលើរបស់មហាអំណាចទាំង៥ ដែលគេស្គាល់ដោយខ្លីថា P5 ធ្លាក់មកចំពេលដែលទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងរុស្សីបានធ្លាក់ដល់ចំណុចអាក្រក់បំផុត ចាប់តាំងពីក្រោយសង្គ្រាមត្រជាក់មក ខណៈទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចអាមេរិក និងចិនវិញ ដូចដែលយើងបានដឹងស្រាប់ហើយគឺ មិនទាន់រកច្រកចេញពីជម្លោះសេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាជម្លោះនយោបាយការទូតបាននៅឡើយទេ។

គួរបញ្ជាក់ថា មន្ទីរបញ្ជកោណអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុន បានប៉ាន់ប្រមាណថា ប្រទេសចិនបានបង្កើនចំនួនគ្រាប់នុយក្លេអ៊ែរកាន់តែច្រើនជាងមុន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះចំនួន ក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន ត្រូវបានប៉ាន់ប្រមាណថា អាចកើនដល់ជាង ៧០០គ្រាប់នៅឆ្នាំ២០២៧ និងអាចមានរហូតដល់ ១ពាន់គ្រាប់នៅឆ្នាំ២០៣០។

ទាក់ទងនឹងអាវុធនុយក្លេអ៊ែរនេះ កន្លងមក មហាអំណាចអាមេរិក និងមហាយក្សចិន ក៏ធ្លាប់បានប៉ះពារពាក្យសម្ដីគ្នាខ្លះដែរ ដោយអាមេរិកបង្ហាញពីក្ដីបារម្ភក្រោយមានរបាយការណ៍ឃើញពីការកើនឡើងក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិនកាន់តែច្រើនឡើង។  ភាគីចិនក៏បានឆ្លើយតបទៅវិញដែរ ឃ្លាំងអាវុធរបស់ខ្លួន គឺនៅតូចតាចណាស់ បើធៀបនឹងអ្វីដែល សហរដ្ឋអាមេរិក និងរុស្ស៊ីមាន។ក្រុងប៉េកាំងសង្កត់ធ្ងន់ថា ខ្លួនត្រៀមរួចជាស្រេច សម្រាប់ការសន្ទនាដោយបើកចំហ ប៉ុន្តែលុះត្រាតែទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដល់កម្រិតរបស់ចិនកំពុងមាននេះជាមុន សិន។សូមជម្រាបថា សហរដ្ឋអាមេរិក ជាប្រទេសមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេបំផុតក្នុងលោក ពោលគឺមានសរុបដល់ជាង៣ពាន់៧រយគ្រាប់៕
None



អត្ថបទបន្ទាប់


ចិនអាចជួបកង្វះខាតថាមពលម្តងទៀតដែរទេ ក្រោយឥណ្ឌូនេស៊ីផ្អាកការនាំចេញធ្យូងថ្មបណ្តោះអាសន្ន?

អ្នកជំនាញលើវិស័យថាមពលបានអះអាងថា ចិនទំនងជានឹងជួបផលប៉ះពាល់រយៈពេលខ្លី ក្នុងការផ្គត់ផ្គង់ថាមពលក្នុងស្រុក ក្រោយប្រទេសឥណ្ឌូនេស៊ី បានប្រកាសផ្អា…

អាជ្ញាធរចិនបញ្ជាឲ្យមានការត្រួតពិនិត្យសុវត្ថិភាពតាមប្រព័ន្ធអ៊ិនធឺណិតលើក្រុមហ៊ុន ដែលចង់ចុះបញ្ជីលក់ភាគហ៊ុននៅក្រៅប្រទេស

និយ័តករសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិតរបស់ចិន នៅថ្ងៃអង្គារទី០៤មករាឆ្នាំ២០២២នេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមអនុវត្តច្បាប់ទម្លាប់ថ្មីចាប់ពីថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ