មេដឹកនាំពិភពលោក

របាយការណ៍សិក្សាមួយបង្ហាញថា ប្រទេសភាគច្រើនក្នុងពិភពលោកគាំទ្រអាម៉េរិក ច្រើនជាងចិនទាក់ទិនការដឹកនាំប្រទេស


របាយការណ៍ស្ទង់មតិមួយរបស់ក្រុមហ៊ុន ហ្គាឡាប់ (Gallup) ដែលជាក្រុមហ៊ុនវិភាគ និងផ្ដល់ការប្រឹក្សាលំដាប់ពិភពលោក បានបង្ហាញថា ប្រទេសភាគច្រើននៅទូទាំងពិភពលោក បានបង្ហាញការចូលចិត្ត និងគាំទ្រសហរដ្ឋអាម៉េរិក ច្រើនជាងមហាយក្សចិន នៅពេលដែលប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យចូលកាន់អំណាចនៅសេតវិមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
មេដឹកនាំពិភពលោក
ដោយ

យោងតាមទិន្នន័យនៃរបាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុន ហ្គាឡាប់ (Gallup) ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី៦ ខែឧសភា បង្ហាញថា ប្រទេសភាគច្រើនក្នុងពិភពលោកបានបង្ហាញការចូលចិត្ត និងគាំទ្រការដឹកនាំប្រទេសរបស់សហរដ្ឋអាម៉េរិក ច្រើនជាងការដឹកនាំប្រទេសរបស់មហាយក្សចិន។

របាយការណ៍របស់ក្រុមហ៊ុន Gallup បង្ហាញថា នៅឆ្នាំ២០២៣ ជិតពាក់កណ្តាល ឬ ស្មើនឹង៤៨%នៃបណ្តាប្រទេសលើពិភពលោក បានងាកទៅគាំទ្រសហរដ្ឋអាម៉េរិក ផ្ទុយពីប្រទេសចិន ដែលទទួលបានការពេញចិត្តត្រឹមតែ២១%នៃបណ្តាប្រទេសជាង១៣០ ដែលបានស្ទង់មតិ។ ជាង១ភាគ៥នៃប្រទេសទាំងនេះបានបង្ហាញការពេញចិត្តខ្លាំងចំពោះសហរដ្ឋអាម៉េរិក ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៩ មក។

អំឡុងពេលរដ្ឋបាលដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រទេសមួយចំនួនធំបានពេញចិត្តប្រទេសចិន ប៉ុន្តែក្រោយមកនិន្នាការនេះបានផ្លាស់ប្តូរវិញ នៅពេលដែលប្រធានាធិបតី ចូ បៃឌិន មកពីគណបក្សប្រជាធិបតេយ្យបានចូលកាន់តំណែងនៅសេតវិមាន អំឡុងដើមឆ្នាំ២០២១។

និន្នាការដែលត្រូវបានគូសបញ្ជាក់ដោយក្រុមហ៊ុន Gallup នេះបង្ហាញថា ឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក នៅលើពិភពលោកអាចពឹងផ្អែកលើការផ្គូរផ្គងជាថ្មីសម្រាប់ការឈរឈ្មោះប្រជែងយកតំណែងប្រធានាធិបតីយ៉ាងស្វិតស្វាញក្នុងពេលដ៏ខ្លីខាងមុខរវាងលោក ចូ បៃឌិន និងលោក ដូណាល់ ត្រាំ។

យោងតាមការស្ទង់មតិមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ ភីវ (Pew Research Center) ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបង្ហាញថា ខណៈការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក កាន់តែខិតជិតមកដល់ បេក្ខជនទាំងពីរ គឺទាំងលោក ចូ បៃឌិន និងលោក ដូណាល់ ត្រាំ សុទ្ធតែបានបង្ហាញជំហរដ៏តឹងរ៉ឹងចំពោះប្រទេសចិន ខណៈដែលពលរដ្ឋអាម៉េរិក កាន់តែច្រើនឡើងចាត់ទុកក្រុងប៉េកាំង ជាបច្ចាមិត្តជាជាងគូប្រកួតប្រជែង ឬដៃគូសហការ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ថៃ វៀតណាម និងសិង្ហបុរី ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង១០សម្រាប់ភ្ញៀវទេសចរចិន

ថៃ សិង្ហបុរី និងវៀតណាមស្ថិតក្នុងចំណោមប្រទេសគោលដៅទេសចរណ៍ល្បីៗទាំង១០ ដែលទាក់ទាញភ្ញៀវទេសចរចិន បានច្រើនជាងគេ ក្នុងពេលឈប់សម្រាក៥ថ្ងៃនៃទិវាព…

សម្ដេចតេជោហ៊ុន សែន លើកទឹកចិត្តឱ្យប្រទេសកាតាបើកស្ថានទូតនៅកម្ពុជា និងចាប់ផ្ដើមជើងហោះហើរឡើងវិញ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា បានលើកទឹកចិត្តឱ្យប្រទេសកាតា បើកស្ថានទូតនៅកម្ពុជា ជាជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង។ ទន្ទឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ