ប្រទេសចិនគឺជាអ្នកគាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី

អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោកនិយាយថា ប្រទេសចិនគឺជាអ្នកគាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី


អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៊ីវីឡា (Ngozi Okonjo-Iweala) បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួថា ប្រទេសចិនគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ លោកស្រីបានបន្ថែមថា ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី២ក្នុងពិភពលោក តួនាទីរបស់ប្រទេសចិននៅក្នុងប្រព័ន្ធពាណិជ្ជកម្មសេរីនិងបើកចំហ គឺមានសារៈសំខាន់ខ្លាំងណាស់។
ប្រទេសចិនគឺជាអ្នកគាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី

លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៊ីវីឡា (Ngozi Okonjo-Iweala) អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថា សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១២ របស់អង្គការនេះកាលពីខែមិថុនា ឆ្នាំ២០២២ គឺទទួលបានជោគជ័យ។ លោកស្រីបន្តថា ប្រទេសចិនបានដើរតួនាទីដ៏សំខាន់បំផុតមួយនៅក្នុងជោគជ័យនោះ។

អគ្គនាយិកា ឌាប់ប៊ែលយូធីអូ បានបន្ថែមថា សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ នឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២៤ ហើយយើងសង្ឃឹមថា វានឹងទទួលបានជោគជ័យដូចគ្នាដែរប៉ុន្តែវានឹងតម្រូវឱ្យសមាជិកអង្គការ ឌាប់ប៊ែលយូធីអូ នីមួយៗ រួមទាំងប្រទេសចិនផង ធ្វើការជាមួយគ្នា។

លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៊ីវីឡា បានអំពាវនាវឱ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយលោកស្រីបាននិយាយថា វាមិនមែនជាពេលវេលាមួយដែលត្រូវបំបែកគ្នាជាប្លុកពាណិជ្ជកម្មផ្សេងៗគ្នានោះទេ ហើយពួកគេគួរតែជៀសវាងវិធានការគាំពារនិយម។

ស្ថិតិពាណិជ្ជកម្មប្រចាំឆ្នាំរបស់អង្គការ ឌាប់ប៊ែលយូធីអូ និងរបាយការណ៍ព្យាករណ៍ ដែលចេញផ្សាយកាលពីសប្តាហ៍មុន បានបង្ហាញថា ពាណិជ្ជកម្មនៅទូទាំងពិភពលោកនឹងកើនឡើង ១,៧% នៅឆ្នាំ២០២៣។ អត្រានេះខ្ពស់ជាងការប៉ាន់ប្រមាណកាលពីខែតុលាឆ្នាំមុនដែលថានឹងមានកំណើនត្រឹមតែ ១ %។ អ្វីដែលជា«កត្តាសំខាន់»នៅក្នុងកំណើននេះ គឺការកែសម្រួលវិធានការណ៍ប្រឆាំងកូវីដ-១៩ របស់ចិន ដែលគេរំពឹងថានឹងជួយជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិ។

ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២ក្នុងពិភពលោកនោះ ចិនកំពុងរួមចំណែកក្នុងដំណើរការពាណិជ្ជកម្មពិភពលោក ខណៈដែលចិនគឺជាប្រទេសមានគីឡូធ្ងន់មួយ ដោយសារពាណិជ្ជកម្មជាច្រើនរបស់ចិន មិនត្រឹមតែធ្វើជាមួយប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិកនិងបណ្តាប្រទេសនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតផងដែរ។

លោកស្រី អូកុនចូ អ៊ីវីឡា បាននិយាយថា យើងចង់ឱ្យប្រទេសចិនធ្វើឱ្យបានល្អ (ក្នុងពាណិជ្ជកម្ម) ដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀត ដូចជាបណ្ដាប្រទេសនៅក្នុងទ្វីបអាហ្រ្វិកក៏អាចធ្វើបានល្អដូចចិនអ៊ីចឹងដែរ៕




អត្ថបទបន្ទាប់


អ្នកនាំពាក្យក្រសួងទេសចរណ៍រំពឹងថា ទេសចរប្រមាណ៥លាននាក់នឹងដើរកម្សាន្តនាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ព័ត៌មាន
សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំនេះ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចណ៍បានបង្ហាញក្ដីរំពឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងទេសចរផ្ទៃក្នុង…

ធនាគារកណ្ដាលកូរ៉េខាងត្បូងបានបន្តរក្សាអត្រាការប្រាក់ឱ្យនៅថេរជាលើកទី ២ ខណៈដែលក្ដីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចកើនឡើង

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង (BOK) បានសម្រេចបន្តរក្សាអត្រាការប្រាក់គន្លឹះរបស់ខ្លួនឱ្យនៅថេរជាលើកទី២នៅថ្ងៃអង្គារនេះ ខណៈដែលអតិផរណាហាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ