ប្រព័ន្ធទូទាត់ CIPS របស់ចិន

ហេតុអ្វីកម្ពុជាចាំបាច់ត្រូវចូលជាសមាជិកប្រព័ន្ធទូទាត់ CIPS របស់ចិន?


កម្ពុជាកំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន CIPS ដែលជាប្រព័ន្ធទូទាត់អន្តរជាតិដូចនឹងប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដែលបច្ចុប្បន្នមានសមាជិកជាង១ពាន់គ្រឹះស្ថានមកពីជាង១០០ប្រទេសទូទាំងពិភពលោក។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា គោលបំណងនៃការស្នើសុំចូលជាសមាជិកក្នុងប្រព័ន្ធនេះ គឺផ្តល់ជម្រើសឲ្យកាន់តែសម្បូរបែបសម្រាប់ការទូទាត់ក្នុងតំបន់ និងលើពិភពលោក ក៏ដូចជាជួយសម្រួល និងជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាមួយប្រទេសផ្សេងៗ ជាពិសេសចិន។
លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា
ដោយ

ថ្នាក់ដឹកនាំដដែលរូបនេះរំពឹងថា កម្ពុជានឹងអាចចូលជាសមាជិករបស់ប្រព័ន្ធទូទាត់នេះក្នុងពេលឆាប់ៗខាងមុខនេះ។

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាកំពុងស្នើសុំចូលជាសមាជិកប្រព័ន្ធទូទាត់ CIPS ដែលជាប្រព័ន្ធទូទាត់ឆ្លងព្រំដែន ត្រូវបានបង្កើត និងគ្រប់គ្រងដោយធនាគារកណ្តាលរបស់ចិន។ បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ គោលបំណងនៃការស្នើសុំចូលជាសមាជិកនេះ គឺដើម្បីផ្តល់ជម្រើសឲ្យកាន់តែសម្បូរបែបក្នុងការទូទាត់នៅក្នុងតំបន់ និងលើពិភពលោក ជាពិសេសដើម្បីជួយសម្រួល និងជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូ ពិសេសចិនឲ្យកាន់តែល្អប្រសើរ និងទាក់ទាញបន្ថែមទៀត។ ការទាក់ទាញភ្ញៀវទេសចរ និងជួយសម្រួលដល់ការវិនិយោគទុនបម្រុងអន្តរជាតិរបស់កម្ពុជាជាប្រាក់យ័ន ក៏ស្ថិតក្នុងគោលបំណងនៃស្នើសុំចូលជាសមាជិកនេះដែរ។

ជុំវិញដំណើរការនៃការស្នើសុំចូលជាសមាជិកប្រព័ន្ធទូទាត់នេះ លោកជំទាវ ជា សិរី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា កម្ពុជានឹងអាចក្លាយជាសមាជិកភាពរបស់ប្រព័ន្ធទូទាត់អន្តរធនាគាររបស់ចិននេះក្នុងពេលឆាប់ៗខាងមុខនេះ។ ការរំពឹងខ្ពស់បែបនេះ ក៏ដោយសារការយល់ដឹងពីលក្ខខណ្ឌក្នុងការចូលជាសមាជិកប្រព័ន្ធទូទាត់នេះរបស់កម្ពុជា គួបផ្សំភាពអំណោយផលនៃជំនួបទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំនៃប្រទេសចិន នៅទីក្រុងប៉េកាំងប្រទេសចិនកាលពីពេលថ្មីៗ។

គួរបញ្ជាក់ថា ប្រព័ន្ធទូទាត់អន្តរជាតិ CIPS ជាប្រព័ន្ធទូទាត់ប្រាក់យ័នមួយ ត្រូវបានបង្កើតឡើងដោយធនាគារកណ្តាលចិននៅឆ្នាំ២០១៥ ដោយកាលនោះមានសមាជិកផ្ទាល់ និងប្រយោលដំបូងតែជាង៤០០គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះ ខណៈបច្ចុប្បន្នប្រព័ន្ធទូទាត់នេះមានសមាជិកផ្ទាល់ចំនួន៧៦ និងសមាជិកប្រយោលចំនួន១,២៦៥គ្រឹះស្ថានហិរញ្ញវត្ថុមកពី១០៦ប្រទេសទូទាំងពិភពលោក។ ក្នុងចំណោមគ្រឹះស្ថានជាសមាជិកទាំងនោះ មានមកពីតំបន់អាស៊ីចំនួន៩៦៥, ទ្វីបអឺរ៉ុប១៨៥, ទ្វីបអាហ្វ្រិក៤៦, ទ្វីបអាមេរិកខាងជើង២៩, ទ្វីបអាមេរិកខាងត្បូង១៧ និងទ្វីបអូសេអានីចំនួន២៣។ ប្រព័ន្ធទូទាត់អន្តរធនាគាររបស់ចិននេះ ដូចទៅនឹងប្រព័ន្ធទូទាត់ SWIFT ដែរ ដែលផ្តល់សេវាផាត់ទូទាត់ និងទូទាត់សម្រាប់សមាជិក ដើម្បីទូទាត់ឆ្លងព្រំដែនជាប្រាក់យ័នរបស់ចិន៕




អត្ថបទបន្ទាប់


កត្តាអ្វីនាំឲ្យអគ្គនាយកដ្ឋានពន្ធដារនៅតែប្រមូលចំណូលពន្ធបានលើសផែនការ នៅរយៈពេល៥ ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
ទោះបីជាស្ថិតក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច-នយោបាយសកលលោកក្តី ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារនៅរយៈ…

មូលនិធិ IFAD បន្តផ្ដល់ហិរញ្ញប្បទានជិត២០០លានដុល្លារទៀត សម្រាប់អភិវឌ្ឍវិស័យកសិកម្មកម្ពុជា

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់កម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ