ធនាគារកណ្ដាលកូរ៉េខាងត្បូង

ធនាគារកណ្ដាលកូរ៉េខាងត្បូងបានបន្តរក្សាអត្រាការប្រាក់ឱ្យនៅថេរជាលើកទី ២ ខណៈដែលក្ដីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចកើនឡើង


ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង (BOK) បានសម្រេចបន្តរក្សាអត្រាការប្រាក់គន្លឹះរបស់ខ្លួនឱ្យនៅថេរជាលើកទី២នៅថ្ងៃអង្គារនេះ ខណៈដែលអតិផរណាហាក់ដូចជាបានបានធូរស្រាលបន្តិច ប៉ុន្តែក្តីបារម្ភអំពីការធ្លាក់នៃចុះសេដ្ឋកិច្ចកំពុងតែកើនឡើង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ (Yonhap)។Story: នៅក្នុងការសម្រេចចិត្តមួយ ដូចដែលគេបានរំពឹងទុកជាមុន ក្រុមប្រឹក្សាគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលកូរ៉េខាងត្បូង (BOK) បានសម្រេចរក្សាអត្រាការប្រាក់គោលឱ្យនៅត្រឹមអត្រា ៣,៥% ជាថ្មីម្ដងទៀត។
ធនាគារកណ្ដាលកូរ៉េខាងត្បូងបានបន្តរក្សាអត្រាការប្រាក់ឱ្យនៅថេរជាលើកទី ២ ខណៈដែលក្ដីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចកើនឡើង
ដោយ

នេះគឺជាការរក្សាការប្រាក់គោលនៅថេរលើកទី២ ដែលធនាគារកណ្ដាលកូរ៉េខាងត្បូងបានសម្រេចដោយឈរលើគោលនយោបាយរូបិយវត្ថុ បន្ទាប់ពីបានផ្អាកការដំឡើងអត្រាការប្រាក់កាលពីខែកុម្ភៈ។ ការផ្អាកដំឡើងអត្រាការប្រាក់បានកើតឡើងបន្ទាប់ពីនិយ័តករនេះបានដំឡើងអត្រាការប្រាក់កម្ចីជាប់ៗគ្នា ៧ លើករួចមកហើយ ចាប់តាំងពីខែមេសាឆ្នាំ ២០២២ មក។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ធនាគារជាតិកូរ៉េខាងត្បូង គេបានព្យាករថា អតិផរណានឹងបន្តកើនលើសពីកម្រិតគោលដៅកំណត់ក្នុងពេលវេលាសមគួរណាមួយ ទោះបីជាគេបានប៉ាន់ស្មានថា វានឹងថយចុះសន្សឹមៗក៏ដោយ ហើយភាពមិនច្បាស់លាស់ជុំវិញការសម្រេចចិត្តផ្នែកគោលនយោបាយនេះ ក៏ត្រូវបានវិនិច្ឆ័យថាមានកម្រិតប្រឈមកាន់តែខ្ពស់ចំពោះវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសធំៗផងដែរ។

សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា ដូច្នេះក្រុមប្រឹក្សាភិបាលមើលឃើញថា វាជាការសមរម្យក្នុងការវិនិច្ឆ័យថាតើអត្រាការប្រាក់គោលត្រូវតែដំឡើងបន្ថែមទៀតឬយ៉ាងណា ខណៈកំពុងវាយតម្លៃពីល្បឿននៃការធ្លាក់ចុះអតិផរណា លក្ខខណ្ឌស្ថិរភាពហិរញ្ញវត្ថុ និងការវិវឌ្ឍនៅក្នុងភាពមិនច្បាស់លាស់ផ្សេងៗទៀត។

តម្លៃទំនិញប្រើប្រាស់នៅប្រទេសកូរ៉េខាងត្បូង ដែលជារង្វាស់អតិផរណាដ៏សំខាន់នោះ បានកើនឡើង ៤,២% នៅក្នុងខែមីនា បើធៀបនឹងឆ្នាំមុន។ នេះជាការកើនឡើងតម្លៃយឺតបំផុតក្នុងពេលមួយឆ្នាំមកនេះ ហើយវាបានធ្លាក់ចុះមកវិញ ចាប់តាំងពីពេលមានការឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២៤ ឆ្នាំ ក្នុងអត្រា ៦,៣% នៅក្នុងខែកក្កដាឆ្នាំមុន៕




អត្ថបទបន្ទាប់


អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោកនិយាយថា ប្រទេសចិនគឺជាអ្នកគាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី

ព័ត៌មាន
អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៊ីវីឡា (Ngozi Okonjo-Iweala) បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ…

តើកិច្ចប្រជុំរបស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិនារដូវផ្ការីកនៅឆ្នាំនេះផ្តោតលើបញ្ហាអ្វី?

ព័ត៌មាន
កិច្ចប្រជុំនិទាឃរដូវរួមគ្នារបស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ត្រូវធ្វើនៅសប្តាហ៍នេះ ហើយរបៀបវារៈសំខាន់នៃជំនួបរបស់ថ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ