សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក

រដ្ឋការលោកចូបៃឌិនបន្តប្រើរនាំងពន្ធគយជាមួយចិនដូចជំនាន់លោកត្រាំដដែល


សហរដ្ឋអាមេរិកនឹងរក្សាពន្ធគយលើទំនិញ ដែលនាំចូលពីប្រទេសចិនឲ្យនៅដដែល ដូចកាលពីអតីតរដ្ឋបាលលោក Trump ធ្លាប់បានធ្វើកន្លងមក។ នេះបើតាមការអះអាង របស់លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងជាមនុស្សដ៏សំខាន់មួយក្នុងជួររដ្ឋបាលលោក ចូបៃឌិន ប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ។
ប្រនាធិបតីសហរដ្ឋអាមេរិក លោក Joe Biden
ដោយ

លោកស្រីបានបន្តថា អាមេរិក​នៅបន្ត​អនុវត្ត​ពាណិជ្ជកម្ម​ជាមួយចិន​ដោយប្រើប្រាស់​អត្រា​ពន្ធគយ​ដូចមុនដដែល រហូត​ដល់មាន​ការវាយតម្លៃ​សារជាថ្មី​នៅពេល​ខាងមុខ ប្រសិន​បើចិន​មានការប្តេជ្ញាចិត្ត​ជាថ្មី​ក្នុងការសម្រប​សម្រួល​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។

ពុំទាន់មានការឆ្លើយតប​ជាក់លាក់​ណាមួយ ពីភាគីចិន​ចំពោះ​វិធានការ​របស់​អាមេរិកនោះទេ ប៉ុន្តែគេសង្កេតឃើញថា ជារឿយៗ ចិនតែងតែ​ពន្លយ​ជាពាក្យ​ពេចន៍ខ្លាំងៗ​មកកាន់​អាមេរិក​វិញ ក្នុងអត្ថន័យ​មិនសូវចង់​សម្របសម្រួល​ជាមួយ​អាមេរិក​នោះទេ។

កន្លងមក មន្ត្រីជាន់ខ្ពស់ចិន​តែងចេញ​មកនិយាយ​ថា ចិននឹង​មិនអនុញ្ញាត​ឲ្យអាមេរិក​បំផ្លាញ​ផលប្រយោជន៍​ខ្លួននោះទេ ថែមទាំង​បាន​អះអាងថា ខ្លួននឹង​ធ្វើអ្វី​គ្រប់យ៉ាង​ដើម្បីការពារ​ប្រយោជន៍​ជាតិ​និងប្រជាជនចិន។ 

សូមបញ្ជាក់ថា នៅចំពោះ​មុខការ​បង្កើន​រនាំងពន្ធគយ​ទៅវិញ​ទៅមក​ក្នុងបរិបទ​នៃសង្រ្គាម​ពាណិជ្ជកម្មរវាងចិននិងអាមេរិក ប្រទេសចិនត្រូវបានគេរាយការណ៍ថា បានចំណាយប្រាក់ដល់ទៅជាង ២០០ពាន់លានដុល្លារបន្ថែមទៀក្នុងមួយឆ្នាំៗ ដើម្បីទិញទំនិញពីសហរដ្ឋអាមេរិក៕ 

None



អត្ថបទបន្ទាប់


ឧស្សាហកម្មទេសចរណ៍ពិភពលោក ខាតបង់ចំណូលជាង ១,៣ ទ្រីលានដុល្លារ នៅឆ្នាំ២០២០

វិស័យទេសចរណ៍ពិភពលោកនៅឆ្នាំ ២០២០ ត្រូវបានប៉ាន់ប្រមាណថា ខាតបង់ចំណូល ១,៣ ទ្រីលានដុល្លារអាមេរិក ដោយសារតែវិបត្តិកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល…

វ៉ាក់សាំងកូវីដ-១៩ផលិតដោយប្រទេសថៃគ្រោងនឹងត្រូវចាក់សាកល្បងលើមនុស្សឆាប់ៗ

វ៉ាក់សាំកូវីដ-១៩ ដែលជាវ៉ាក់សាំងទី២ ត្រូវបានបានផលិតដោយប្រទេសថៃ នឹងត្រូវឆ្លងកាត់ការសាកល្បងចាក់នៅលើមនុស្សក្នុងពេលឆាប់ៗនេះ ខណៈដែលតាមផែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ