កូវីដ១៩នៅកម្ពុជា-ឧស្សាហកម្ម

GMAC៖ រោងចក្របើកដំណើរឡើងវិញ នៅតំបន់លឿង កំពុងប្រឈមបញ្ហាខ្វះកម្លាំងពលកម្ម


ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បែងចែកតំបន់លឿង លឿងទុំនិងក្រហមហើយ នឹងមានរោចក្រប្រហែល ៦០រោងចក្រ ដែលស្ថិតនៅតំបន់លឿងអាចនឹងបើកដំណើរការឡើងវិញ ខណៈដែលសមាគមរោងចក្រកាត់ដេរកម្ពុជាអះអាង មកទល់ថ្ងៃនេះ មានរោងចក្របើកដំណើរការឡើវិញជាបណ្តើរៗហើយ តែអ្វីដែលកំពុងបឈមនឹងបង្កភាពស្មុកស្មាញ សម្រាប់រោងចក្រនោះ គឺការខ្វះកំលាំងពលកម្ម ដោយសារមានកម្មករនិយោជិតមួយចំនួនរស់នៅតំបន់លឿងទុំ និងក្រហម មិនអាចចេញមកធ្វើការបាន។
កម្មកររោងចក្រ នៅម្តុំផ្លូវវេងស្រេងចេញពីធ្វើការគ្រាដែលមិនទាន់មានការបិទទ្ទប់ រូបថត៖ អេង ថារិទ្ធ/ខេមបូណូមីស

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ការ​បន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី ២៨ ខែមេសា​កន្លង​ទៅ ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​តំបន់​លឿង ជា​តំបន់​ដែល​អាជ្ញាធរ​កំណត់​ថា មាន​សភាព​ធូរស្រាល​ជាងគេ​ក្នុង​ចំណោម​តំបន់​ទាំង​៣ ដែល​នៅ​ក្នុងអំឡុងពេល​នៃ​ការ​បិទ​ខ្ទប់​នេះ ទើប​រោងចក្រ​សហគ្រាស និង​ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​តំបន់​លឿង អាច​បើក​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​បាន តែ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​ត្រឹមត្រូវ ម្យ៉ាងវិញទៀត ក៏​អាស្រ័យ​លើ​អាជ្ញាធរ​មូលដ្ឋាន​តំបន់​នោះ​ដែរ​អនុញ្ញាត​ដែរ​។

ជុំវិញ​ការ​បើក​ដំណើរការ​រោងចក្រ​សហគ្រាស​វាយភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ឡើង​វិញ​នៅ​តំបន់​លឿង​នេះ​ដែរ លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ថ្ងៃ​២៩​មេ​សា ជា​ថ្ងៃ​ដំបូង​នៃ​ការ​បើក​តំបន់​លឿង ដូចនេះ​លោក​មិន​ទាន់​ទាន់​មាន​តួលេខ​ជាក់លាក់​រោងចក្រ​បើក​ដំណើរ​បាន​នៅឡើយ​ទេ ប៉ុន្ដែ​ថា មាន​រោងចក្រ​មួយ​ចំនួន ដែល​ជា​សមាជិក​របស់​សមាគម​ខ្លះ​បាន​បើក​បណ្តើរ​ៗ​ហើយ ដោយ​ការ​បើក​នេះ គឺ​ត្រូវធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន​ឈរ​គោលការណ៍​សុវត្ថិភាព​។

ប៉ុន្តែ​យ៉ាងណាមិញ អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​រូប​នេះ បាន​អះអាង​ថា អ្វី​ដែល​ជា​បញ្ហា​គឺថា កម្មករនិយោជិត​ខ្លះ​ធ្វើការ​នៅ​ក្នុង​តំបន់​លឿង តែ​រស់នៅ​តំបន់​លឿងទុំ ឬ​ក្រហម ដូចនេះ​ពួក​គាត់​មិន​អាច​មក​ធ្វើការ​បាន​។ ដូច្នេះ រឿង​នេះ​ស្មុគស្មាញ និង​ជា​បញ្ហា​ប្រឈម​មួយ​ដែរ​សម្រាប់​រោងចក្រ​។

បែប​នេះ លោក កាំ​ង ម៉ូ​នី​កា នៅ​តែ​បង្ហាញ​ពី​ជំនឿ​ចិត្ត ដោយ​លោក​បញ្ជាក់​ថា  ត្រូវ​ចាប់ផ្តើម​សន្សឹម​ៗ រហូត​ដល់​មាន​ភាព​ប្រាកដប្រជា​លើ​កម្រិត​សុវត្ថិភាព និង​ត្រូវ​រៀបចំ​យន្តការ​ក្នុង​រោងចក្រ ខណៈ ដែល​រដ្ឋាភិបាល​កំពុង​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង ដោយ​មាន​កម្លាំង​ជំនួយ​ពី​ខាង​កងទ័ព​ផង​នោះ ការ​ចាក់​វ៉ាក់សាំង​អាច​នឹង​បាន​លឿន​។

បើ​តាម​របាយការណ៍​ពី​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​បង្ហាញ​ថា រោងចក្រ​សហគ្រាស​ដែល​ជា​សមាជិក​របស់​សមាគម​នៅ​ភ្នំពេញ​មាន ៣៥៣​រោងចក្រ មាន​កម្មករនិយោជិត​សរុប​ជិត​៣០​ម៉ឺន​នាក់ ដោយ​រោងចក្រ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​លឿង​មាន​ជាង​១២០​រោងចក្រ មាន​កម្មករ​ជាង​១០​ម៉ឺន​នាក់ ខណៈ​ដែល​នៅ​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល មាន​៨​រោងចក្រ មាន​កម្មករនិយោជិត​សរុប​៧.៥០០​នាក់​៕

None



អត្ថបទបន្ទាប់


តើវិបត្ដិកូវីដ-១៩ កំពុងបន្ដអូសបន្លាយវាជាឱកាសសម្រាប់វិនិយោគអចលនទ្រព្យដែរទេ?

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា ចរន្តទិញលក់អចលនទ្រព្យហាក់បីដូចជាស្ងប់ស្ងាត់ជាងធម្មតាបន្តិច ក្រោយកម្ពុជាជួបវិបត្តិឆ្លងជំងឺកូវីដ-១៩…

ឥណ្ឌានៅតែជំនះធ្វើយុទ្ធនាការចាក់វ៉ាក់សាំង ទោះស្ថានភាពកូវីដ-១៩មិនទាន់ធូរស្រាលក្ដី

ឥណ្ឌាកំពុងដុនដាបដោយសារកូវីដ-១៩ គ្មានការថមថយបន្តិចណាឡើយ ពេលនេះឥណ្ឌាបានប្រកាសចង់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងលំបាកលំបិន ដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ