
រចនាបទដ៏ពិសេសពិសាលនេះត្រូវបានរចនាឡើងជារូបនាគ និងមានផ្ទៃកំប៉ុងពណ៌ក្រហម ដែលជានិមិត្តរូបតំណាងឱ្យសេចក្តីរីករាយ ការជួបជុំ ភាពរឹងមាំ ភាពជោគជ័យ និងសំណាងល្អ។

ភេសជ្ជៈ Yeo’s ឈីងប៉ូលាំង គឺជាប្រភទ តែរុក្ខជាតិ ល្អសម្រាប់សុខភាព ដែលចម្រាញ់ចេញពីរុក្ខជាតិពិសេស ដើម្បីជួយកាត់បន្ថយកម្ដៅក្នុងរាងកាយ។ ភេសជ្ជៈមួយនេះ ស័ក្ដិសមយ៉ាងល្អឥតខ្ចោះជាមួយការពិសាសាច់អាំង អាហារហឹរៗ និងស៊ុបក្តៅៗ។ ក្នុងនាមជានិមិត្តរូបនៃភេសជ្ជៈដែលនាំមកនូវសុខភាព និងភាពរីករាយ ពិធីបុណ្យចូលឆ្នាំចិន គឺជាឱកាសដ៏ស័ក្ដិសមបំផុតសម្រាប់លោកអ្នកនាំយកភេសជ្ជៈ ឈីងប៉ូលាំង ដើម្បីរៀបចំប្រារព្ធពិធីបុណ្យប្រពៃណី និងសកម្មភាពកម្សាន្ដនានាផងដែរ។

លោក Ozgur Simsek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា៖ «នៅពេលដែលពិធីបុណ្យចូលឆ្នាំចិនកាន់តែខិតជិតមកដល់ ក្រុមហ៊ុន Yeo’s Cambodia ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការអញ្ជើញអតិថិជនប្រើប្រាស់នូវភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង រូបរាងថ្មី (មានកំណត់) នេះ សម្រាប់ឱកាសដ៏ពិសេសមួយនេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនសូមជូនពរដល់អតិថិជនគ្រប់ៗគ្នាឱ្យជួបប្រទះតែភាពរុងរឿងក្នុងឆ្នាំថ្មី ឆ្នាំរោងនេះ ហើយក្រុមហ៊ុនយើងជឿជាក់ថាភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង គឺពិតជាល្អឥតខ្ចោះសម្រាប់ការអបអរសាទរក្នុងឱកាសនៃការជួបជុំមួយនេះ។»

ដើម្បីអបអរសាទរនូវការដាក់តាំងបង្ហាញរចនាបទកំប៉ុងរូបរាងថ្មី ស្របពេលជាមួយនឹង ការចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីចិន ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះផងដែរ ក្រុមហ៊ុន Yeo's Cambodia កំពុងរៀបចំកម្មវិធីសប្បាយៗជាបន្តបន្ទាប់។ សកម្មភាពដ៏ពិសេសជាងគេ គឺការរាំជាក្រុមនូវរបាំប្រពៃណីវប្បធម៌ចិន (Flash Mob) ដើម្បីជាការ កម្សាន្តនៅតាមភោជនីយដ្ឋាននានាទូទាំងរាជធានីភ្នំពេញ។ ទីតាំងទាំងនេះ រួមមាននៅភោជនីយដ្ឋាន ហាងមីហឹរ ហាងស៊ុបស៊ីឆ័ន ហាងសាច់អាំង និងផ្សារអាហារពេលរាត្រី ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏មានឱកាសចាប់យករង្វាន់ ដោយការលេងហ្គេមផ្សេងៗក្នុងអំឡុងពេលកម្មវិធីនីមួយៗផងដែរ។ សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo's Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម។



